នាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋាភិបាលបានរៀបចំសន្និសីទជាមួយសហគមន៍ធុរកិច្ចលើប្រធានបទ "លុបបំបាត់ចំណុចកក់ស្ទះ - បញ្ចេញធនធាន - ជំរុញកំណើន"។
គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលបានធ្វើសន្និសីទជាមួយសហគមន៍ធុរកិច្ចលើប្រធានបទ "លុបបំបាត់ចំណុចកក់ស្ទះ - បញ្ចេញធនធាន - ជំរុញកំណើន" ៕ រូបថត៖ VNA
នៅក្នុងសន្និសីទនេះ តំណាងសាជីវកម្ម អគ្គក្រុមហ៊ុន
និងអាជីវកម្មនានាបានសម្តែងការប្តេជ្ញាចិត្តក្នុងការខិតខំដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់
រួមចំណែកដល់កំណើនពីរខ្ទង់របស់ប្រទេសជាតិ។ ប្រធានសាជីវកម្មថាមពល
និងឧស្សាហកម្មជាតិវៀតណាម (PetroVietnam)លោក ឡេ ង៉ុក សឺន
បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់យន្តការថ្មីៗ
ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មប្រេងនិងឧស្ម័ន។
“នៅក្នុងបរិបទនៃជម្លោះមជ្ឈិមបូព៌ា
ដែលរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០% នៃសកលលោក
យើងស្នើឱ្យរដ្ឋាភិបាលធ្វើសុក្រិតក្របខ័ណ្ឌច្បាប់សម្រាប់ទុនបម្រុងថាមពលជាតិឱ្យបានឆាប់ៗ
ហើយនៅចំពោះមុខគឺទុនបម្រុងប្រេងឆៅជាយុទ្ធសាស្ត្រ។ យើងស្នើឱ្យចាត់តាំងក្រុមហ៊ុន PetroVietnam
ឱ្យស្រាវជ្រាវ និងសហការជាមួយដៃគូ ដើម្បីដំណើរការប្រព័ន្ធទុនបម្រុងប្រេងឆៅជាតិ
សំដៅភ្ជាប់ជាមួយមជ្ឈមណ្ឌលគីមីឥន្ធនៈ និងថាមពលដែលមានស្រាប់
ដោយបង្កើនការពឹងផ្អែកលើខ្លួនឯង និងការឆ្លើយតបរបស់សេដ្ឋកិច្ចចំពោះវិបត្តិថាមពល”។ នេះបើយោងតាមមតិរបស់លោក ឡេ ង៉ុកសឺន
អញ្ជើញថ្លែងមតិសន្និដ្ឋាននៅសន្និសីទ នាយករដ្ឋមន្ត្រី លោក ឡេ មិញ
ហ៊ឹង បានបញ្ជាក់ថា
ការឆ្លើយតបទាំងអស់ចំពោះសំណើអាជីវកម្មនឹងត្រូវផ្សព្វផ្សាយជាសាធារណៈ។
អាជីវកម្មដែលផ្តល់មតិកែលម្អត្រឹមត្រូវនឹងត្រូវបានយកចិត្តទុកដាក់ ត្រួតពិនិត្យ
និងដឹកនាំឱ្យដោះស្រាយបញ្ហាឱ្យបានដល់ឬសគល់។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង
បានស្នើឱ្យបន្តផ្តោតលើការលុបបំបាត់ចំណុចកក់ស្ទះលើស្ថាប័ន ជាពិសេសទាក់ទងនឹងដីធ្លី។
លោកនាយករដ្ឋមន្ត្រីឡេ មិញ ហ៊ឹងមានប្រសាសន៍ថា៖ “ច្បាប់ដីធ្លីថ្មីកំពុងស្ថិតក្រោមការសូមមតិយោបល់។
អាជីវកម្មត្រូវចូលរួមក្នុងច្បាប់ដីធ្លី ជាពិសេសយន្តការសម្រាប់កំណត់តម្លៃដីធ្លី
ផែនការ ទិញដី សំណង... ទាំងនេះគឺជាបញ្ហាសំខាន់ៗ។ នេះជាការទទួលខុសត្រូវរបស់រដ្ឋ
ពោលគឺ រដ្ឋគណនាតម្លៃដីធ្លីដែលអាជីវកម្មត្រូវបង់។
ប៉ុន្តែខណៈពេលដែលតម្លៃដីធ្លីមិនទាន់ត្រូវបានគណនានៅឡើយ
ហើយបង្ខំឲ្យអាជីវកម្មបង់ថ្លៃបន្ថែម។
តើអ្នកណានឹងទទួលបន្ទុកចំណាយហិរញ្ញវត្ថុទាំងនោះសម្រាប់អាជីវកម្ម? ខ្ញុំដឹងថា អាជីវកម្មមានការព្រួយបារម្ភយ៉ាងខ្លាំង
ពីព្រោះអាជីវកម្មណាក៏ត្រូវការសិទ្ធិទទួលបានដីធ្លីបន្ថែមពីលើការទទួលបានដើមទុនដែរ”។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា
រដ្ឋាភិបាលចាត់ទុកសហគមន៍អាជីវកម្មជាកម្លាំងឈានមុខក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបានជំរុញឱ្យអាជីវកម្មចូលរួមយ៉ាងសកម្មនៅក្នុងខ្សែសង្វាក់ផលិតកម្មក្នុងស្រុក
និងអន្តរជាតិ ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃ។ ក្នុងពេលជាមួយគ្នានេះ
ពន្លឿនវឌ្ឍនភាពនៃគម្រោងសំខាន់ៗ
និងលើកកម្ពស់តួនាទីនាំមុខគេក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មមូលដ្ឋាន
និងឧស្សាហកម្មយុទ្ធសាស្ត្រ៕
តាម vovworld.vn/km-KH