• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក លោក ឡេ ហយជុង ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន

កាលពីរសៀលថ្ងៃទី ២៥ ខែមីនា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយជុង បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ារីយ៉ា ថេរេសា ឡាហ្សារ៉ូ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាម- ហ្វីលីពីន និងបញ្ហាតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយជុង បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ម៉ារីយ៉ា ថេរេសា ឡាហ្សារ៉ូ។ (រូបថត៖ VNA)

ក្នុងការសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចាប់ពីនយោបាយ ការទូត រហូតដល់ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រួមចំណែកជាក់ស្តែងដល់ការរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៧៦ - ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦)។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ នៅលើក្របខ័ណ្ឌទាំងអស់៖ បក្ស រដ្ឋ និងរដ្ឋសភា; ខិតខំសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

ដោយពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា នៅក្នុងបរិបទដែលមានការវិវឌ្ឍ និងបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវរក្សាការផ្លាស់ប្តូរព័ត៌មានជាប្រចាំ សម្របសម្រួលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម បង្ហាញពីសាមគ្គីភាព តួនាទីមជ្ឈភាព ភាពធន់ និងសមត្ថភាដោះស្រាយបញ្ហា និងបញ្ហាប្រឈមថ្មីៗ។ លោករដ្ឋមន្ត្រី ឡេ ហយជុង បានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះប្រទេសហ្វីលីពីនក្នុងការទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០២៦ ប្រកបដោយជោគជ័យ ក៏ដូចជាអាទិភាពនៃឆ្នាំប្រធានអាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦

ត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦

នាព្រឹកថ្ងៃទី ២៦ ខែមីនា នៅអគាររដ្ឋសភា (ទីក្រុងហាណូយ) លោក ត្រិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។

Top