នាយប់ថ្ងៃទី ២៥ ខែមីនា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងមូលនិធិឧបត្ថម្ភទេពកោសល្យវ័យក្មេងវៀតណាម បានរៀបចំពិធីប្រគល់រង្វាន់ គំរូយុវវ័យវៀតណាមឆ្នាំ ២០២៥។
ពិធីប្រគល់រង្វាន់ “គំរូយុវវ័យវៀតណាម ឆ្នាំ ២០២៥”។ របថត៖VOV
ក្នុងចំណោមឯកសារតែងតាំងចំនួន ១៤៥ ពីអង្គការចំនួន ៣៧ នៅទូទាំងប្រទេស បន្ទាប់ពីការជ្រើសរើសចំនួនពីរជុំ និងការបោះឆ្នោតតាមអ៊ីនធឺណិត ក្រុមប្រឹក្សាពានរង្វាន់បានជ្រើសរើសគំរូយុវវ័យវៀតណាមឆ្នើមចំនួន ១០ សម្រាប់ឆ្នាំ ២០២៥។ បុគ្គលម្នាក់ៗដែលត្រូវបានលើកតម្កើង បាននាំមកនូវរឿងរ៉ាវដែលបំផុសគំនិតដ៏ខ្លាំងក្លា មិនត្រឹមតែយកឈ្នះលើដែនកំណត់ផ្ទាល់ខ្លួនដើម្បីបង្កើតនិងចូលរួមចំណែកដល់សហគមន៍ និងប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងទទួលយកតំណែងគ្រប់គ្រង ចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ដល់មនុស្សជំនាន់ក្រោយ ការចាប់ផ្តើមអាជីវកម្ម និងការអភិវឌ្ឍម៉ាកយីហោវៀតណាមទៅកាន់ទីផ្សារពិភពលោកទៀតផង។
សហគ្រិនវ័យក្មេង Pham Chi Nhu នាយកប្រតិបត្តិ Coolmate ដែលបានធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនចាប់ផ្តើមអាជីពដែលមានកំណើនលឿនបំផុតក្នុងវិស័យរចនាម៉ូដនៅវៀតណាម ដោយទទួលប្រាក់ចំណូលជិត ១ ពាន់ពាន់លានដុង (៣៨ លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២៥ បានចែករំលែកថា៖ "សេចក្តីប្រាថ្នារបស់ខ្ញុំ ក្នុងការកសាងម៉ាកយីហោក្នុងឧស្សាហកម្មកាតដេរគឺបង្កើតម៉ាកយីហោរចនាម៉ូដវៀតណាម ជំនួសឱ្យការចំណាយពេលច្រើនដើម្បីកែច្នែ និងផលិតសម្រាប់ម៉ាកយីហោសកល។ យើងបានបង្កើតប្រព័ន្ធ និងមនុស្សដែលអាចធ្វើបានដំណាក់កាលភាគច្រើន ចាប់ពីការរចនា ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបន្ទាប់មកគឺការបញ្ចេញលក់ និងការផ្សព្វផ្សាយម៉ាកយីហោ។ ផលិតផលស្ទើរតែ 100% ត្រូវបានផលិតនៅវៀតណាម និង ៨០% នៃវត្ថុធាតុដើមត្រូវបានផលិតក្នុងស្រុក"។
នៅក្នុងកម្មវិធីនេះ ក្រុមប្រឹក្សាផ្តល់រង្វាន់ក៏បានលើកតម្កើងគំរូយុវវ័យវៀតណាមដ៏មានសក្តានុពលចំនួន ៩ រូប ប្រចាំ ២០២៥ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម