• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធនាការ ៥០០ថ្ងៃទាំងយប់៖ យុវជនអាណិកជនវៀតណាមរំជួលចិត្តដោយស្តាប់រឿងរ៉ាវអំពីការជីកកកាយផ្នូរយុទ្ធជនពលី

ក្នុងក្របខ័ណ្ឌនៃជំរុំរដូវក្តៅយុវជនអាណិកជន និងយុវជនទីក្រុងហូជីមិញ លើកទី១៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ "មោទនភាពចំពោះទីក្រុងដែលយកឈ្មោះលោកអ៊ំហូ" នារសៀលថ្ងៃទី២៥ ខែសីហា យុវជនអាណិកជនវៀតណាមចំនួន ៥០នាក់ មកពីប្រទេសផ្សេងៗគ្នា បានទៅទស្សនាឧទ្យានឡេធីរៀង ដើម្បីអុជធូប និងរំលឹកវិញ្ញាណក្ខណ្ឌវីរយុទ្ធជនពលី ស្តាប់ការឧទ្ទេសនាមដំណើរការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី និងយុទ្ធនាការ ៥០០ថ្ងៃទាំងយប់។

សម្រាប់យុវជនដែលរស់នៅនិងសិក្សានៅក្រៅប្រទេស ដំណើរនេះគឺជាឱកាសមួយដើម្បីស្វែងយល់ប្រវត្តិសាស្ត្រ និងប្រពៃណី​នៃមាតុភូមិតាមរយៈរឿងរ៉ាវ និងសកម្មភាពជាក់ស្តែង។ ប្អូន ដាំង ទូក្វិញ ប្រធានសមាគមយុវជននិងនិស្សិតវៀតណាម​នៅប្រទេសជប៉ុន (VYSA) បាន​ឱ្យដឹងថា៖ ​«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនកងទ័ព ដែលទោះបីជាមា​នអា​កាសធាតុ​ក្តៅក៏ដោយ នៅតែខិតខំស្វែងរកអដ្ឋិ​ធាតុយុទ្ធជនពលី​ជានិច្ច​។ រូបខ្ញុំ​ជា​និ​ស្សិត​ដែល​សិក្សា​នៅ​បរទេស ដូចជាមិត្តដទៃទៀត​​​ដែលកំពុងសិក្សា រស់នៅនិងតាំងទីលំនៅនៅបរទេស យើង​ខ្ញុំតែ​ង​តែមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះ​មា​តុ​ភូមិ និង​មានការ​ដឹងគុណចំពោះបុព្វបុរសរបស់យើង។

លើសពីនេះ យុវជនវៀតណាមនៅបរទេសក៏បានជួបប្រាសករ័យជាមួយសមាជិកនៃក្លឹបប្រព័ន្ធផ្សព្វផ្សាយអំពីការ​​តស៊ូរបស់​ទីក្រុងហូជីមិញ ដោយស្តាប់រឿងរ៉ាវអំពីសម័យ​សង្គ្រាម ការលះបង់ និងស្មារតីជំនះលើ​ការលំបាករបស់ជំនាន់មុនៗ៕

តាម​ vovworld.vn/km-KH

លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ

លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ប្រធានគណៈកម្មាធិការដឹកនាំការពិនិត្យទូទៅលើប្រព័ន្ធលិខិតបទដ្ឋានគតិយុត្ត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំលើកទីពីរនៃគណៈកម្មាធិការដឹកនាំ ដែលបានប្រព្រឹត្តិទៅនា ព្រឹកថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ។

Top