• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធនាការម៉ោងផែនដីលើកទី២ ឆ្នាំ ២០២៦៖ សន្សំសំចៃអគ្គិសនីបាន ៤៦៣.០០០ គីឡូវ៉ាត់

លទ្ធផលនេះបន្តបញ្ជាក់ អំពីប្រសិទ្ធភាពរីកសាយភាយនៃយុទ្ធនាការម៉ោងផែនដីនៅក្នុងប្រទេសវៀតណាម ដែលមិនត្រឹមតែនៅតែជាព្រឹត្តិការណ៍និមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរការយល់ដឹងបន្តិចម្តងៗ ទៅជាសកម្មភាពជាក់ស្តែងនៅក្នុងសហគមន៍។
ភ្លើងបំភ្លឺតាមដងផ្លូវនៅខេត្ត Tuyen Quang ត្រូវបានបិទជាការឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៦។ (រូបថត៖ QDND)

យោងតាមព័ត៌មាននិងទិន្នន័យពីក្រុមហ៊ុនដឹកជញ្ជូនប្រព័ន្ធអគ្គិសនីនិងទីផ្សារអគ្គិសនីជាតិ (NSMO) បន្ទាប់ពីការបិទភ្លើងមួយម៉ោង ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០២៦ (ចាប់ពីម៉ោង ៨:៣០ យប់ ដល់ម៉ោង ៩:៣០ យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦) ប្រទេសទាំងមូលបានសន្សំសំចៃអគ្គិសនីបាន ៤៦៣.០០០ គីឡូវ៉ាត់។ លទ្ធផលនេះបន្តបញ្ជាក់ អំពីប្រសិទ្ធភាពរីកសាយភាយនៃយុទ្ធនាការម៉ោងផែនដី នៅក្នុងប្រទេសវៀត ណាម ដែលមិនត្រឹមតែនៅតែជាព្រឹត្តិការណ៍និមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរការយល់ដឹងបន្តិចម្តងៗ ទៅជាសកម្មភាពជាក់ស្តែងនៅក្នុងសហគមន៍។ ក្នុងរយៈពេលជាច្រើនឆ្នាំនៃការអនុវត្ត យុទ្ធនាការនេះបានរួមចំណែកដល់ការបង្កើតទម្លាប់នៃការប្រើប្រាស់ថាមពល ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះបង្កើនការយល់ដឹងអំពីការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

យុទ្ធនាការម៉ោងផែនដីគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមានទ្រង់ទ្រាយសកល ដែលបានចាប់ផ្តើមនៅឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះមក បានទាក់ទាញការចូលរួមពីប្រទេស និងតំបន់ដែនដីជិត២០០។ ឆ្នាំ២០២៦ គឺជាលើកទី១៨ ដែលប្រទេសវៀតណាមបានចូលរួមក្នុងយុទ្ធនាការនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី៖ យុទ្ធសាស្ត្រប្រេងនៅងីសឺនត្រូវតែអនុវត្តឈរលើស្មារតីជាបន្ទាន់

លោកនាយករដ្ឋមន្ត្រី៖ យុទ្ធសាស្ត្រប្រេងនៅងីសឺនត្រូវតែអនុវត្តឈរលើស្មារតីជាបន្ទាន់

នៅរសៀលថ្ងៃទី២៩ ខែមីនានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញឈីញ បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុនចម្រាញ់ប្រេង និងប្រេងឥន្ធនៈងីសឺន និងអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ឃ្លាំងទុកបម្រុងប្រេងឥន្ធនៈជាយុទ្ធសាស្ត្រនៅងីសឺន។

Top