យន្តូបនីយកម្មក្នុងវប្បកម្មស្រូវ បានផ្លាស់ប្តូរចិត្តគំនិតគួរសម អំពីទម្លាប់វប្បកម្មនៃប្រជាកសិករក្រុង តាំងពីរូបភាពវប្បកម្មតូច រាត់រាយ ទៅជាវប្បកម្មប្រមូលផ្តុំដោយទ្រង់ទ្រាយធំ។ យន្តូបនីយកម្មក្នុងវប្បកម្មស្រូវដូចជាដងថ្លឹង នាំមកមុខមាត់ថ្មីជូនកម្មវិធីកសាងជនបទថ្មីហាណូយ។
“គម្រោងការអភិវឌ្ឍន៍យន្តូបនីយកម្មកសិកម្មក្រុងហាណូយមកដល់ឆ្នាំ២០១៦ កំណត់ទិសដៅដល់ឆ្នាំ២០២០” បានដាក់ជំហានមូលដ្ឋានដំបូងនៃការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍរឹងមាំរបស់កសិកម្មក្រុង តាមទិសដៅទំនិញ។ |
ការពង្រាយគម្រោងការយន្តូបនីយកម្មកសិកម្ម បានមូលដ្ឋាននៅក្រុងហាណូយ ចូលរួម អនុវត្តយ៉ាងសកម្ម។ មជ្ឈមណ្ឌលជម្រុញកសិកម្ម (មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងហាណូយ) បានពង្រាយទម្រង់រូបភាពយន្តូបនីយកម្មទៅដល់ឃុំស្រុកនានា។ មូលដ្ឋានជាច្រើន បានពង្រាយគម្រោងការយន្តូបនីយកម្មដ៏សកម្មរបស់ក្រុងផង ហើយមានគោលនយោបាយលម្អិតឧបត្ថម្ភសកម្មភាពនៅមូលដ្ឋានផង។
គំរូនៅស្រុកភូស្វៀង (Phu Xuyen) មានយន្តការឧបត្ថម្ភគ្រួសារកសិករចំនួន៧០លានគ្រួសារ ពេលទិញត្រាក់ទ័រភ្ជួររាស់។ ស្រុកថាញអ្វាយ (Thanh Oai) ជំនួយ៥០% តម្លៃម៉ាស៊ីន និងសម្ភារយន្តូបនីយកម្មកសិកម្មជូនសហករណ៍សេវាកសិកម្ម។ ស្រុកសុកសើន (Soc Son) ជំនួយ១០០% តម្លៃម៉ាស៊ីស្ទូងស្រូវ ជូនក្រុមគ្រូសារដែលចូលរួមទម្រង់រូបភាពយន្តូបនីយកម្ម ទន្ទឹមនោះចំណាយ២ពាន់លានដុង សំរាប់កម្ចីដោយគ្មានបា្រក់ការ ដើម្បីឧបត្ថម្ភដល់ក្រុមគ្រួសារវិយោគយន្តូបនីយកម្ម។ រីឯស្រុកនានាក៏បានអនុវត្តយន្តការគោលនយោបាយរបស់ក្រុង ដើម្បីជាដំណោះស្រាយអភិវឌ្ឍន៍យន្តូបនីយកម្មនៅលើភូមិសាស្រ្ត។
អត្ថបទ៖ ធុកហៀន រូបថត៖ កុងដាតនិងឯកសារ