ព័ត៌មាន យកចិត្តទុកដាក់ប្រមូលមតិរបស់ប្រជាជនលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ 16/04/2025 ក្នុងសន្និសីទទូទាំងប្រទេសជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ មេសា ពីទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញថ្លែងលើប្រធានបទ៖ “ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់; ទិសដៅសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦-២០៣១។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការយកចិត្តទុកដាក់ជាពិសេសលើការប្រមូលមតិប្រជាជនស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ; ទន្ទឹមនឹងនោះ ស្នើឲ្យរដ្ឋាភិបាល និងរណសិរ្សមាតុភូមិ អនុវត្តន៍ប្រកបដោយវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ ជាក់ស្តែង បើកចំហ និងតម្លាភាព។ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ។ រូបថត៖ VNA“ដោយសារតែវិសាលភាពនៃការធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើរដ្ឋធម្មនុញ្ញមានកំណត់ ដែលគ្រោងនឹងពាក់ព័ន្ធដល់ប្រការចំនួន ៨/១២០ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដូច្នេះគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភានឹងដាក់ជូនរដ្ឋសភានូវទម្រង់ឯកសារជាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្រដៀងគ្នាទៅនឹងអ្វីដែលបានអនុវត្តន៍ក្នុងការធ្វើវិសោធនកម្មនិងបំពេញបន្ថែមរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ១៩៨៨ ១៩៨៩ និង២០០១។ យកចិត្តទុកដាក់ជាពិសេសលើការប្រមូលមតិពីប្រជាជនស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ (ចាប់ពីថ្ងៃទី ៦ ខែឧសភាដល់ថ្ងៃទី ៥ ខែមិថុនា)។ ស្នើឱ្យរដ្ឋាភិបាលនិងរណសិរ្សមាតុភូមិអនុវត្តន៍ប្រកបដោយវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ បើកចំហជាសាធារណៈ តម្លាភាព និងយកចិត្តទុកដាក់ប្រមូលមតិយោបល់ពីសហគមន៍ប្រជាជន ស្របតាមច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្រិតមូលដ្ឋាន”។ប្រធានរដ្ឋសភាបានឲ្យដឹងថា រដ្ឋសភានឹងធ្វើវិសោធនកម្មលើខ្លឹមសារពាក់ព័ន្ធក្នុងច្បាប់ដូចជា៖ ច្បាប់ស្តីពីការរៀបចំរដ្ឋបាលថ្នាក់មូលដ្ឋាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន ច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន ច្បាប់ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ច្បាប់ស្តីពីការរៀបចំស្ថាប័នស៊ើបអង្កេតព្រហ្មទ័ណ្ឌ ច្បាប់ស្តីពីកម្មាភិបាល ច្បាប់ស្តីពីការចេញផ្សាយឯកសារច្បាប់។ល។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បណ្តាច្បាប់និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ ត្រូវតែសុក្រឹត្យមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ហើយចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។សន្និសីទទូទាំងប្រទេសជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី១១ គណៈកម្មាធិការមជ្ឈិមបក្សនិតីកាលទី១៣។ រូបថត៖ VOVប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានឲ្យដឹងថា ការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ ២០២៦។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋសភាថ្មីនឹងបើកសម័យប្រជុំដំបូងរបស់ខ្លួន៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

ក្នុងសន្និសីទទូទាំងប្រទេសជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ មេសា ពីទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញថ្លែងលើប្រធានបទ៖ “ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់; ទិសដៅសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៦-២០៣១។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការយកចិត្តទុកដាក់ជាពិសេសលើការប្រមូលមតិប្រជាជនស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ; ទន្ទឹមនឹងនោះ ស្នើឲ្យរដ្ឋាភិបាល និងរណសិរ្សមាតុភូមិ អនុវត្តន៍ប្រកបដោយវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ ជាក់ស្តែង បើកចំហ និងតម្លាភាព។ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ។ រូបថត៖ VNA“ដោយសារតែវិសាលភាពនៃការធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើរដ្ឋធម្មនុញ្ញមានកំណត់ ដែលគ្រោងនឹងពាក់ព័ន្ធដល់ប្រការចំនួន ៨/១២០ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដូច្នេះគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភានឹងដាក់ជូនរដ្ឋសភានូវទម្រង់ឯកសារជាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្រដៀងគ្នាទៅនឹងអ្វីដែលបានអនុវត្តន៍ក្នុងការធ្វើវិសោធនកម្មនិងបំពេញបន្ថែមរដ្ឋធម្មនុញ្ញក្នុងឆ្នាំ ១៩៨៨ ១៩៨៩ និង២០០១។ យកចិត្តទុកដាក់ជាពិសេសលើការប្រមូលមតិពីប្រជាជនស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ (ចាប់ពីថ្ងៃទី ៦ ខែឧសភាដល់ថ្ងៃទី ៥ ខែមិថុនា)។ ស្នើឱ្យរដ្ឋាភិបាលនិងរណសិរ្សមាតុភូមិអនុវត្តន៍ប្រកបដោយវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ បើកចំហជាសាធារណៈ តម្លាភាព និងយកចិត្តទុកដាក់ប្រមូលមតិយោបល់ពីសហគមន៍ប្រជាជន ស្របតាមច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្រិតមូលដ្ឋាន”។ប្រធានរដ្ឋសភាបានឲ្យដឹងថា រដ្ឋសភានឹងធ្វើវិសោធនកម្មលើខ្លឹមសារពាក់ព័ន្ធក្នុងច្បាប់ដូចជា៖ ច្បាប់ស្តីពីការរៀបចំរដ្ឋបាលថ្នាក់មូលដ្ឋាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន ច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន ច្បាប់ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ច្បាប់ស្តីពីការរៀបចំស្ថាប័នស៊ើបអង្កេតព្រហ្មទ័ណ្ឌ ច្បាប់ស្តីពីកម្មាភិបាល ច្បាប់ស្តីពីការចេញផ្សាយឯកសារច្បាប់។ល។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បណ្តាច្បាប់និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ ត្រូវតែសុក្រឹត្យមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ហើយចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។សន្និសីទទូទាំងប្រទេសជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី១១ គណៈកម្មាធិការមជ្ឈិមបក្សនិតីកាលទី១៣។ រូបថត៖ VOVប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានឲ្យដឹងថា ការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ ២០២៦។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋសភាថ្មីនឹងបើកសម័យប្រជុំដំបូងរបស់ខ្លួន៕
អត្ថបទផ្សេងទៀត សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ19/04/2025ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។ ក្រសួងការបរទេសចិន៖ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនស៊ី ជីនពីង នៅវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់19/04/2025ព័ត៌មានគោលនយោបាយដែលបានអនុវត្តនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវមានជម្រើស19/04/2025ព័ត៌មានវៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏សំខាន់បំផុតទាំងប្រាំរបស់មូលនិធីវិនិយោគ Warburg Pincus19/04/2025ព័ត៌មាននាយករដ្ឋមន្ត្រីអេត្យូពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម19/04/2025ព័ត៌មានកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈនិងឯកជន គឺជា "គន្លឹះ" ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព19/04/2025ព័ត៌មានលោកនាយករដ្ឋមន្ត្រីស្នើឱ្យចាប់ផ្តើមចលនា "ប្រទេសទាំងមូលប្រឡងប្រណាំងច្នៃប្រឌិត និងផ្លាស់ប្តូរឌីជីថល19/04/2025ព័ត៌មាន អត្ថបទផ្សេងទៀត