• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ម្ហូបអាហារហាណូយ (Ha Noi)៖ ពីភូមិទៅកាន់ទីក្រុង

ជាច្រើនជំនាន់មកហើយ ភូមិធ្វើម្ហូបប្រពៃណី​របស់ប្រជាជននៅរដ្ឋធានីហាយណូយ (Ha Noi) បានបង្កើតមុខម្ហូបឈ្ងុយឆ្ងាញ់ដែល​ទរីករាលដាលនិងបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ម្ហូបអាហាររបស់វៀតណាម។ ម្ហូបអាហារគ្មានគម្លាតទេ ពីភូមិសិប្បកម្មទៅកាន់ទីក្រុង ហើយបានចុះឈ្មោះនៅលើផែនទីម្ហូបអាហារអន្តរជាតិ។ ម្ហូបនៅរដ្ឋធានីហាណូយ (Ha Noi)  បានបង្កើតចំណាប់អារម្មណ នៅក្នុងដួងចិត្តរបស់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដោយនាំមកនូវមហិច្ឆិតានិងសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមឆ្ពោះទៅរកជីវិតប្រកបដោយ​សន្តិភាពនិងសុភមង្គល។

ភូមិសិប្បកម្ម៖ "ដើមកំណើត" នៃម្ហូបអាហាររដ្ឋធានីហាណូយ (Ha Noi)
 

រដ្ឋធានីហាណូយ (Ha Noi) មានភូមិធ្វើម្ហូបល្បី ៗ ជាច្រើនដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ មុខម្ហូបនីមួយៗមានភ្ជាប់ជាមួយឈ្មោះភូមិនីមួយៗដូចជា៖ គុយទាវកាត់ថាញ់ទ្រី (Thanh Tri) បាយដំណើប - ភូធឿង (Phu Thuong) អំបុក - ភូមិវ៉ង (Vong) នំបញ្ចុកង៉ឹន (Ngan)  - ភូដូ (Phu Do) នំអន្សំបួនជ្រុក - ឡូខេ (Lo Khe) ប៉ាតេ - អឿកឡេ (Uoc Le)… ទីស្ថាននៃភូមិធ្វើម្ហូបតែងតែតភ្ជាប់ជាមួយទីស្ថានរបស់គ្រួសារនីមួយៗ។ តាំងពីជីតា - ឪពុក - កូន - ចៅបានបន្តទទួលយកមុខរបរជាប្រពៃណី ហើយតែងតែរក្សាភាពអាថ៌កំបាំងផ្ទាល់ខ្លួនពីរបៀបកែច្នៃម្ហូប ដើម្បីបង្កើតអត្តសញ្ញាណរបស់ខ្លួងឯង។

ថ្មីៗនេះយើងបានទៅទស្សនាភូមិធ្វើប៉ាតេអ៊ឹៀកឡេ (Uoc Le) ស្រុកថាញ់អ័រ (Thanh Oai) ដើម្បីស្វែងយល់នូវភូមិសិប្បកម្មដ៏ល្បីល្បាញនេះ។ មុខរបរធ្វើប៉ាតេនៅភូមិ អ៊ឿកឡេ (Uoc Le) មានអាយុកាលប្រហែល ៥០០ ឆ្នាំហើយ និងក្រុមគ្រួសាររបស់លោក ហ័ងបាហៀប (Hoang Ba Hau) គឺគំរូមួយនៃភូមិធ្វើប៉ាតេ អឿកឡេ (Uoc Le)  ដែលបានរក្សានិងអភិវឌ្ឍមុខរបរនេះក្នុងបីជំនាន់។ យុវនារី ហ័ងធីអាញ (Hoang Thi Oanh) គឺជាជំនាន់ទី ៣ ក្នុងក្រុមគ្រួសារនេះបានបន្តប្រកបមុខរបរប្រពៃណីរបស់គ្រួសារ ហើយបានការកសាងសហករណ៍ ស្វួនហឿង (Xuan Huong) ដ៏ល្បីល្បាញនៅរដ្ឋធានីហាណូយ (Ha Noi) ដោយមានរោងចក្រផលិតចំនួន ៤ ។ ផលិតផលរបស់សហករណ៍ ស្វួនហឿង (Xuan Huong)  ទទួលបានការទទួលស្គាល់របស់កម្មវិធី OCOP របស់រដ្ឋធានីហាណូយ (Ha Noi) ហើយបានចែកចាយក្នុងផ្សារទំនើបនិងផ្សារប្រពៃណីនៅរដ្ឋធានីហាណូយ (Ha Noi)។ ម៉្យាងទៀត ប៉ាតេភូមិអឿកឡេ (Uoc Le) ក្លាយជាអំណោយល្អសម្រាប់ភ្ញៀវទេសចរអន្តរជាតិជាច្រើន នៅពេលពួកគេមករដ្ឋធានីហាណូយ (Ha Noi) ទេសចរណ៍។




មុខរបរធ្វើមីសួភូមិ គឺដា (Cu Da) (ស្រុកថាញ់អ័រ (Thanh Oai) - ហាណូយ (Ha Noi)) ។ រូបថត៖ VNP


បណ្តាដំណាក់កាលនៃការធ្វើប៉ាតេ នៅភូមិអឿកឡេ (Uoc Le) ដែលបានប្រើដោយឧបករណ៍សាមញ្ញៗ ដូចជា ក្បាល់ថ្ម អង្រែឈើ ស្លឹកចេក។
រូបថត៖ ខានញឡុង / VNP




ផលិតផលមួយចំនួន ដូចជា ប៉ាតេ នំអន្សំនិងនំយ៉ៃ (day) ត្រូវបានសែនថ្វាយជូនបុព្វបុរសដែលបង្កើតភូមិធ្វើប៉ាតតេ អឿកឡេ (Uoc Le) ។ រូបថត៖ ខាញ់ឡុង / VNP


ដំណើរការនៃការអុំកន្ទក់ ដើម្បីធ្វើឲ្យស្អាតអុកអំបុក នៅក្នុងភូមិមេទ្រី (Me Tri) (ទឹលៀម) (Tu Liem) ។
រូបថត៖ កុងដាត / VNP


ដំណើរការនៃលីងអំបុកនៅក្នុងភូមិមេទ្រី (Me Tri) (ទឹលៀម) (Tu Liem)  ។ រូបថត៖ កុងដាត / VNP


ដំណើរការនៃការធ្វើនំអន្សំបួនជ្រុង នៅភូមិឡូឃេ (Lo Khe) (ដុងអាញ) (Dong Anh)។ រូបថត៖ ថាញ់យ៉ាង / VNP


លោកស្រី ង្វៀងធីឡាញ (Nguyen Thi Lanh) ប្រធានសហករណ៍នំអន្សំលោកស្រី ឡាញ (Lanh) មានបទពិសោធន៍ធ្វើនំអន្សំជាង ៦០ ឆ្នាំហើយ។
រូបថត៖ ថាញ់យ៉ាង / VNP



ជារឿយៗប្រជាជនមានទម្លាប់ទិញបាយដំណើប ដើម្បីសែនថ្វាយជីដូនជីតា នៅថ្ងៃទី ១៥ កើត (តាមចន្ទគតិ) និងពិធីបុណ្យធំៗ។
រូបថត៖ ថាញ់យ៉ាង / VNP

សព្វថ្ងៃនេះ ភូមិប៉ាតេ អឿកឡេ (Uoc Le) មានប្រហែលជា ៥០០ គ្រួសារ ប្រកបមុខរបរធ្វើប៉ាតេ។ អ្នកភូមិរក្សាអត្តសញ្ញាណនៃវមុខរបរនេះ ហើយពង្រីកមុខរបរធ្វើប៉ាតេនៅទូទាំងប្រទេសវៀតណាម សូម្បីតែប្រជាជនជាច្រើនដែលរស់នៅអាមេរិកនិងបារាំង នៅតែប្រកបមុខរបរធ្វើប៉ាតេ ដើម្បីបម្រើសហគមន៍វៀតណាមនៅឯបរទេស។

ភូមិធ្វើនំអន្សំឡូឃេ (Lo Khe) នៅដុងអាញ (Dong Anh) ក៏បានបន្សល់ទុកឱ្យយើងនូវអារម្មណ៍ជាច្រើនផងដែរ។ នំអន្សំដែលតភ្ជាប់នឹងឬសគល់របស់ជនជាតិវៀតណាមជារឿយៗ ត្រូវបានប្រជាជនសែនថ្វាយជូនដល់ស្តេចហ៊ុង (Hung) ក្នុងឱកាសរំលឹកវិញ្ញាណក្ខន្ធ ស្តេចហ៊ុង (Hung) (ថ្ងៃទី ១០ រោច ខែមាឃ) និងមានវត្តមាននៅក្នុងថាសបាយ នៅបុណ្យតេត។ ទស្សនាសហករណ៍ធ្វើនំអន្សំលោកស្រីឡាញ (Lanh) យើងបានឃើញបរិយាកាសធ្វើការរវល់និងមមាញឹករបស់ពលករនៅទីនេះ។ លោកស្រីឡាញ ( Lanh )ប្រធានសហករណ៍បានមានប្រសាសន៍ថា“ គ្រួសារខ្ញុំមានបួនជំនាន់ដែលប្រកបមុខរបរធ្វើនំអន្សំនេះ។ នំអន្សំគឺជាមោទនភាពរបស់ភូមិឡូឃេ (Lo Khe) ដែលជាមោទនភាពរបស់កសិករបានប្រកបមុខរបរនេះ។ បច្ចុប្បន្ន យីហោនំអន្សំឡូឃេ (Lo Khe) គឺជាផលិតផលមួយទទួលស្តង់ដារផ្កាយ ៣ ដែលបានទទួលស្គាល់ដោយប្រព័ន្ធ OCOP ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍និងជិតស្និទ្ធជាងក្នុងកណ្តាលទីក្រុងហាណូយ (Ha Noi) គឺភូមិសិប្បកម្មបាយដំណើប ភូធឿង (Phu Thuong)។ ភូធឿងបាយដំណើប (Phu Thuong) មានប្រវត្តិរាប់រយឆ្នាំមកហើយ ប៉ុន្តែនៅឆ្នាំ ២០១៧ នេះវាត្រូវបានគេទទួលស្គាល់ជាផ្លូវការថា ជាយីហោនិងមានការណែនាំភូមិសាស្ត្រ។ បច្ចុប្បន្ននេះ ភូមិភូធឿង (Phu Thuong) មានប្រជាជនប្រមាណ ៦០០ គ្រួសារដែលប្រកបមុខរបរដាំបាយដំណើប។ លោក Chienបុរសវ័យក្មេងម្នាក់កើតក្នុងគ្រួសារមានបួនជំនាន់ប្រកបមុខរបរដាំបាយដំណើប បាននិយាយថា“ ខ្ញុំបានបង្កើតបណ្តាញហាងលក់បាយដំណើបនិងអនុវត្តបច្ចេកវិជ្ជាព័ត៌មានវិទ្យា ដើម្បីផ្សព្វផ្សាយតម្លៃបាយដំណើបភូមិភូធឿង (Phu Thuong) ដល់ភ្ញៀវទេសចរអន្តរជាតិ។ គ្រួសារខ្ញុំបានស្វាគមន៍គណៈប្រតិភូជាច្រើនមកពីសហរដ្ឋអាមេរិក ប្រទេសបារាំង ប្រទេសអូស្ត្រាលី ប្រទេសអង់គ្លេស ... មកទស្សនានិងស្វែងយល់នូវភូមិបាយដំណើប ភូធឿង (Phu Thuong) ” ។

 

“ ទោះបីខ្ញុំត្រូវបានចាប់ខ្លួននិងនាំខ្ញុំទៅទឹកដីចម្លែកមួយពាន់ឆ្នាំក៏ដោយ ខ្ញុំនៅតែជាជនជាតិវៀតណាមដែរ ព្រោះខ្ញុំមិនអាចបំភ្លេចម្ហូបដ៏ឆ្ងាញ់របស់រដ្ឋធានីហាណូយ (Ha Noi)” ។

អ្នកនិពន្ធ វូបាំង (Vu Bang) បានសរសេរនៅក្នុងសៀវភៅម្ហូបឆ្ងាញ់រដ្ឋធានីហាណូយ (Ha Noi)

រដ្ឋធានីហាណូយ (Ha Noi) មានភូមិធ្វើអំបុកល្បីឈ្មោះចំនួន ២ គឺ៖ ភូមិវ៉ង (Vong) (ខណ្ឌកូវយៃ) (Cau Giay) និងមេទ្រី (ខណ្ឌ​ណាមទឺលៀម) (Nam Tu Liem) ។ អំបុកចេញពីស្រូវខ្ចី។ ឆ្លងកាត់ដំណាក់កាលជាច្រើន គ្រាប់ស្រូវខ្ចីបានបកសំបក បន្ទាប់មកគេយកទៅលីង ហើយបុក រែង ដើម្បីទទួលបានគ្រាប់អំបុកពណ៌បៃតងដែលមានក្លិនស្រូវថ្មី។ មកដល់ភូមិវ៉ង (Vong) នៅក្នុងរដូវធ្វើអំបុកចាប់ពីពេលដែលយើងទៅដល់មាត់ទ្វារភូមិ យើងមានអារម្មណ៍ថាក្លិនក្រអូបនៃអំបុករាលដាលយ៉ាងខ្លាំង។ មកទស្សនាទៅក្នុងគ្រួសារនីមួយៗ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បំផុត ក្នុងការធ្វើអុកអំបុក ពីព្រោះប្រជាជននៅទីនេះនៅតែរក្សាភាពអាថ៌កំបាំងនៃរបៀបធ្វើអំបុកប្រពៃណី ដោយដៃផ្ទាល់។ ក្លឹនក្រអូបរបសអំបុកភូមិ វ៉ង (Vong) និងអំបុកភូមិមេទ្រី (Me Tri) តាមអ្នកលក់តាមដងផ្លូវបានធ្វើភ្ញៀវអន្តរជាតិចាប់ចិត្តខ្លាំងណាស់។ 
 

ម្ហូបអាហារនៅរដ្ឋធានីហាណូយ
 

ហួសពីបរិស្ថាននៃតំបន់ជនបទ ភូមិសិប្បកម្មធ្វើម្ហូបអាហារនៅជាយក្រុងបាននំផលិតផលរបស់ពួកគេមកដល់រដ្ឋធានីហាណូយ (Ha Noi) ហើយបានបង្កើតជាខ្សែសង្វាក់នៃវប្បធម៌ម្ហូបអាហារបានលក់តាមចិញ្ចើមផ្លូវដែលអ្នកណាម្នាក់អាចងាយស្រួលរកឃើញ។ ជាពិសេស នាពេលថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក បានមកដល់ប្រទេសវៀតណាម ដើម្បីអនុវត្តកម្មវិធីជាច្រើន ដើម្បីណែនាំមុខម្ហូបហាណូយ (Ha Noi) ដល់សាធារណជនជុំវិញពិភពលោក។

ប្រហែលជាយើងអាចនិយាយថា រដ្ឋធានីហាណូយ (Ha Noi) គឺជាទីស្ថានវប្បធម៌នៃម្ហូបវៀតណាមដែលឥឡូវនេះត្រូវបានគេស្គាល់ទូទាំងពិភពលោក ដូចជា ហ្វើ។ ហ្វើមានវត្តមាននៅតាមតំបន់ជាច្រើននៃពិភពលោក ប៉ុន្តែកន្លែងទទួលទានហ្វើដោយឈ្ងុយឆ្ងាញ់បំផុត នៅរដ្ឋធានីហាណូយ (Ha Noi) តែប៉ុណ្ណោះ។



ភ្ញៀវទេសចរអាចរកឃើញយ៉ាងងាយស្រួលម្ហូបអាហារពិសេសនិងឈ្ងុយឆ្ងាញ់ នៅតាមភោជនីយដ្ឋាននៅវិថីបុរាណហាណូយ (Ha Noi)។
រូបថត៖ ថាញ់យ៉ាង / VNP



ភ្ញៀវទេសចរណ៍រីករាយនិងទទួលទានម្ហូបអាហារពិសេសដែលបានលក់នៅផ្លូវថ្មើរជើង តាហៀន (Ta Hien)។
រូបថត៖ ថាញ់យ៉ាង / VNP



ហ្វើហាណូយ (Ha Noi) ត្រូវបានគេចាត់ទុកថាជាអាហារពេលព្រឹកដែលមិនអាចខ្វះ នៅក្នុងបញ្ជីម្ហូបហាណូយ (Ha Noi)។
រូបថត៖ ថាញ់យ៉ាង / VNP



នំចាខ្វៃក្តៅ ៗ បានលក់ នៅលើចិញ្ចើមផ្លូវ។ រូបថត៖ ថាញ់យ៉ាង / VNP


ហាងនំប៉័ងលេខ ២៥ គឺជាមុខម្ហូបពេញនិយមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ នៅពេលមកដល់ហាណូយ (Ha Noi)។
រូបថត៖ ថាញ់យ៉ាង / VNP



នៅលើផ្លូវថ្មើរជើង ដាវយុយទឹ (Dao Duy Tu) ភ្ញៀវទេសចរចូលចិត្តម្ហូបប្រពៃណីហាណូយ (Ha Noi)។ រូបថត៖ ថាញ់យ៉ាង / VNP


ក្នុងឆ្នាំ ២០១៦ លោកប្រធានាធិបតីអាមេរិក Barack Obama បានធ្វើទស្សនកិច្ចនិងទទួលទាននំបញ្ចុកសាច់ជ្រូកអាំងហឿងលៀន (Huong Lien)  នៅលើវិថី ឡេវ៉ាន់ហឿវ (Le Van Huu) ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ ថាញ់យ៉ាង / VNP


បុគ្គលិករបស់ភោជនីយដ្ឋានង៉នហាណូយ (Ngon Ha Noi) កំពុងធ្វើបណ្តាប្រភេទនំឈ្ងុយឆ្ងាញ់របស់រដ្ឋធានីហាណូយ (Ha Noi) ។
រូបថត៖ ថាញ់យ៉ាង / VNP



ប៉ាតេប្រពៃណីរបស់ភូមិអឿកឡេ (Uoc Le) ។  រូបថត៖ ថាញ់យ៉ាង / VNP


អំបុកភូមិមេទ្រី -ទឹលៀម (Me Tri - Tu Liem)។ រូបថត៖ កុងដាត / VNP
 

អ្នកនិពន្ធ Marko Nikonic ជនជាតិស៊ែប៊ីម្នាក់ដែលសព្វថ្ងៃកំពុងរស់នៅនិងធ្វើការនៅរដ្ឋធានីហាណូយ (Ha Noi) បានចែករំលែកជាមួយខ្ញុំថា“  ខ្ញុំបានធ្វើដំណើរឆ្លងកាត់តំបន់ជាច្រើននៃប្រទេសវៀតណាម ហើយឃើញថា ម្ហូបអាហារហាណូយ (Ha Noi) ពិតជាអស្ចារ្យណាស់។ ខ្ញុំមានការចាប់អារម្មណ៍ជារៀងរហូតចំពោះរូបភាពក្រុមសិស្សវិទ្យាល័យបានបបួលគ្នាទៅទិញអុកអំបុកភូមិវង្ស (Vong) បន្ទាប់​ពីចេញពីសាលា។ នៅពេលទំនេរ ខ្ញុំចូលចិត្តទទួលទានគុយទាវកាត់ថាញទ្រី (Thanh Tri) និងមើលឃើញមនុស្សដើរយឺតៗ តាមផ្លូវ។ ជីវិតនៅរដ្ឋធានីហាណូយ (Ha Noi)  មានតម្លៃថ្លៃណាស់ នៅក្នុងគ្រាសុខសាន្តបែបនេះ។.

"ម្ហូបអាហារគឺជាមធ្យោបាយខ្លីបំផុត ដើម្បីនាំយករដ្ឋធានីហាណូយ (Ha Noi) ទៅកាន់ពិភពលោក"

មិនត្រឹមតែអ្នកនិពន្ធ Marko ប៉ុណ្ណោះទេ ប៉ុន្តែមានជនបរទេសជាច្រើននាក់ដទៃទៀតមកប្រទេសវៀតណាមដែលមានឱកាសជាច្រើនដើម្បីទទួលទានម្ហូបអាហារដែលមកពីភូមិសិប្បកម្ម ប៉ុន្តែបានលក់នៅវិថីធំៗ នៅរដ្ឋធានីហាណូយ (Ha Noi) ឬក្នុងភោជនីយដ្ឋានឆើតឆាយឬហាងតូចៗគួរឱ្យស្រឡាញ់។

ដើរជុំវិញវិថីបុរាណ ភ្ញៀវទេសចងាយស្រួលស្វែងរកកន្លែងលក់មុខម្ហូបឆ្ងាញ់ ៗ និងទាក់ទាញអារម្មណ៍ អាចរកបានគ្រប់ទីកន្លែងនេះ ។ វាមិនមែនជារឿងចៃដន្យទេដែលម្ហូបហាណូយ (Ha Noi) ដែលអន្តរជាតិលើកតំកើងទេ។  ជាគំរូហ្វើហាណូយ (Ha Noi) ត្រូវបានគេបោះឆ្នោតនិងជ្រើសរើសឱ្យជាប់លេខ ២៨/៥០ នៅក្នុងបញ្ជីម្ហូបឈ្ងុយឆ្ងាញ់បំផុត នៅពិភពលោករបស់ទូរទស្សន៍ CNN។ នំបញ្ចុកសាច់ជ្រូកអាំងគឺជាមុខម្ហូបអាហារមួយក្នុងចំណោមបណ្តាម្ហូបអាហារ ដែលបានលក់នៅតាមផ្លូវល្អបំផុតទាំង ១០ សម្រាប់ភ្ញៀវទេសចរ បានបង្ហោះនៅលើទស្សនាវដ្តី National Geographic។ រីឯនំបញ្ចុកក្តាមស្រែវិញស្ថិតក្នុងបញ្ជីឈ្មោះម្ហូបអាហារឆ្ងាញ់បំផុត នៅលើពិភពលោកចំនួន ២១ មុខដែលណែនាំនិងផ្សាព្វផ្សាយក្នុងកម្មវិធីទេសចរ Traveller នៃទីភ្នាក់ងារសារព័ត៌មាន Fairfax Media ប្រទេសអូស្រ្តាលី ។ ទីភ្នាក់ងារសារព័ត៌មាន AFP ណែនាំ Cha ruoi ជាមុខពិសេសមួយរបស់ហាណូយ (Ha Noi) ក្នុងរដូវរងារ។ នេះបញ្ជាក់ពីតម្លៃវប្បធម៌នៃម្ហូបអាហារហាណូយ (Ha Noi)នៅលើផែនទីទេសចរណ៍អន្តរជាតិ៕


ក្នុងឆ្នាំ ២០១៦ លោកប្រធានាធិបតីអាមេរិក Barack Obama និងចុងភៅល្បីឈ្មោះលោក Anthony Bourdain បានរីករាយមកទស្សនានិងទទួលទាននំបញ្ចុកសាច់ជ្រូកអាំង នៅវិថីឡេវ៉ាន់ហ៊ឹវ  ( Le Van Huu) ព្រះអង្គម្ចាស់អង់គ្លេស William បរិភោគកាហ្វេនៅវិថីបុរាណឬលោកអតីតប្រធានាធិបតីបារាំង Francois Hollande ពិសារកាហ្វេនៅវិថីម៉ាមៃ (Ma May) ក្នុងឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៨លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងភរិយាបានពិសារហ្វើសាច់គោ នៅភោជនីយដ្ឋានមួយ នៅរដ្ឋធានីហាណូយ (Ha Noi)។ ហើយថ្មីៗនេះនៅក្នុងខែកុម្ភៈឆ្នាំ ២០១៩ លោកប្រធានាធិបតីអាហ្សង់ទីន Mauricio Macri បានអង្គុយលេងនិងពិសារកាហ្វេនៅហាងកាហ្វេមួយដែលបានលក់នៅចិញ្ចើមផ្លូវ…

អត្ថបទ៖ ប៊ិចវ៉ឹន
រូបថត៖ ថាញយ៉ាង ខាញឡុង កុងដាតនិងឯកសាររបស់ VNP
ប្រែសម្រួលដោយង្វៀនយ៉ាង

 
 

ទីក្រុង ហ្វេ (Hue) - អភិរក្សអតីតកាល ដើម្បីឆ្ពោះទៅអនាគត

ទីក្រុង ហ្វេ (Hue) - អភិរក្សអតីតកាល ដើម្បីឆ្ពោះទៅអនាគត

 ពេលវេលា និងសង្គ្រាមបានបន្សល់ទុកឲ្យខេត្ត​ ធឿ​ធៀន​ហ្វេ (Thua Thien Hue) បេតិកភណ្ឌដែលត្រូវ​រលំរលាយ​​និងកម្ទេចកម្ទីរ ប៉ុន្តែចាប់តាំងពីពេល​នោះ ​តំបន់​នេះបានព្យាយាមក្រោកឈរឡើង រហូតក្លាយជានិមិត្តរូប​..

Top