• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ម្ចាស់ការប្រើបច្ចេកទេស លើកកម្ពស់តម្លៃកសិផល

អាស្រ័យដោយម្ចាស់ការប្រើបច្ចេកទេស ឆ្នាំនេះផ្លែព្រូនខុសរដូវរបស់បងប្អូនជនជាតិ ឃុំព្រំដែនផៀងខ្វាយ ខេត្តស៊ឺនឡា ទុំមុនរដូវ ងាយស្រួលក្នុងការលក់ចេញ។

បច្ចុប្បន្នឃុំផៀងខ្វាយ ទាំងមូលមានផ្ទៃដីដាំព្រូនជាង ២.៦០០ ហិកតា ប្រមូលផ្តុំនៅតាមភូមិ៖ គីមជុង ហាងម៉ន តាមថាញ់ តែនលួង ថាញ់អៀន កម៉ន។ល។ ក្នុងនោះ ផ្ទៃដីដាំព្រូនខុសរដូវមានជាង ២០%។ ឆ្នាំនេះ ផ្លែព្រូន ខុសរដូវទុំមុនរដូវសម្រេចបានទិន្នផល គុណភាពខ្ពស់ បានថ្លៃ ងាយស្រួលក្នុងការលក់ចេញ។

ban-lang-hom-nay-2.jpg
ព្រូនទុំមុនរដូវបានផលល្អ លក់បានថ្លៃ អ្នកដាំព្រូនរីករាយត្រេកអរយ៉ាងខ្លាំង។
ban-lang-hom-nay-1.jpg
ការប្រមូលផលផ្លែព្រូនទុំមុនរដូវនៅគ្រួសារ បង ង្វៀន វ៉ាន់ណាំ ភូមិ កូនហ្វឹត ឃុំ ផៀងខ្វាយ។

សហករណ៍ កៀនកឿង មានចម្ការព្រូនជិត ១០០ ហិកតា ផលិតតាមគោលការណ៍សុវត្ថិភាព VietGAP។ ឆ្នាំ ២០២៦ សហករណ៍ដាំព្រូនខុសរដូវចំនួន ១០ ហិកតា បរិមាណផលសម្រេចបានប្រហែល ៤០ តោន។ ផលិតផលបានផ្គត់ផ្គង់ទៀងទាត់សម្រាប់ផ្សារបោះដុំ និងប្រព័ន្ធផ្សារទំនើប Big C ជាមួយនឹងបរិមាណផលជាមធ្យមចំនួន ២០០ គីឡូក្រាមក្នុងមួយថ្ងៃ។

ban-lang-hom-nay-5.jpg
ផ្លែព្រូនមានផ្លែស្អាត រលើបរលោង និងលក់បានថ្លៃខ្ពស់។
ban-lang-hom-nay-4.jpg
បង ង្វៀន វ៉ាន់ណាំ ភូមិកូនហ្វឹត ឃុំផៀងខ្វាយ ប្រមូលផលផ្លែព្រូនទុំមុនរដូវដើម្បីផ្គត់ផ្គង់ចេញទៅទីផ្សារ។

នាយិកាសហករណ៍ កៀនកឿង លោកស្រី ឌិញ ធីម៉ៃ ចែករំលែកថា ដើម្បីមានផ្លែព្រូនខុសរដូវ សហករណ៍ត្រូវជ្រើសរើសដើមល្អមាំមួនអាយុជាង ១០ ឆ្នាំ កាត់ផ្តាច់ផ្លូអែម (phloem) និងដាក់ជីកំហុកដើម្បីរំញោចផ្កាឆាប់ចេញតាំងពីខែ តុលា។ ព្រមទាំងត្រួតពិនិត្យសារធាតុចិញ្ចឹមយ៉ាងដិតដល់ និងទឹកស្រោចស្រពឆ្លងតាមរយៈប្រព័ន្ធស្រោចសម្រក់ស្វ័យប្រវត្តិ ប្រើសំណាញ់បិទបាំងភ្លៀងទឹកកក សន្សើមប្រៃ។ អាស្រ័យហេតុដូច្នេះ ផ្លែព្រូនមានផ្លែស្អាត រលើបរលោង និងលក់បានថ្លៃខ្ពស់។

ban-lang-hom-nay-3.jpg
ផ្ទៃដីដាំដំណាំព្រូនជាច្រើននៅឃុំផៀងខ្វាយ បានផលិតតាមគោលការណ៍សុវត្ថិភាព VietGAP ហើយ។

គ្រួសារបង ង្វៀន វ៉ាន់ណាំ នៅភូមិកូនហ្វឹត មានចម្ការព្រូនជាង ១០ ហិកតា ក្នុងនោះមានជាង ១.០០០ គល់បានធ្វើប្រព្រឹត្តកម្មឱ្យឆាប់ចេញផ្លែ។ ដោយមានតម្លៃលក់ចំនួន ៧០.០០០ ទៅ ១០០.០០០ ដុងមួយគីឡូក្រាម រំពឹងថាគ្រួសារបងនឹងរកបានប្រាក់ចំណូលជាង ១ ពាន់ លានដុង។ បងក៏បានប្រើបច្ចេកទេសអូសអន្លាយរយៈកាលប្រមូលផលព្រូនទុំស្រុះរហូតដល់ចុងខែ ឧសភា ប៉ាន់ប្រមាណថានឹងទទួលបានប្រាក់ចំណូលបន្ថែមជាង ១ ពាន់លានដុង។

ban-lang-hom-nay-6.jpg
ការដឹកជញ្ជូនផ្លែព្រូនទុំមុនរដូវនៅគ្រួសារអ្នកស្រី វូ ហុងផឿក ឃុំផៀងខ្វាយ។

នៅឃុំផៀងខ្វាយ មានប្រហែល ៧០ កន្លែងប្រមូលផ្តុំទិញផ្លែព្រូន។ ឈ្មួញចុះទៅដល់ភូមិប្រមូលទិញ បែងចែកប្រភេទ និងវេចខ្ចប់ដាក់ធុងដើម្បីជញ្ជូនទៅកាន់ខេត្តទីក្រុងដូចជា៖ ហាណូយ បាក់និញ ហាយផុង ជាដើមតែម្តង។ អ្នកស្រី វូ ហុងផឿក ជាឈ្មួញម្នាក់ឲ្យដឹងថា ព្រូនផៀងខ្វាយ ទុំមុនរដូវ ផ្លែធំ ឆ្ងាញ់ទើបបាននិយមចូលចិត្តយ៉ាងខ្លាំង ក្នុងមួយខែៗ អ្នកស្រីផ្គត់ផ្គង់ចេញទៅទីផ្សារពី ៣០ ទៅ ៥០ តោន។

ban-lang-hom-nay-7.jpg
ផ្លែព្រូនទុំមុនរដូវនៅឃុំផៀងខ្វាយ តែងតែធានាគុណភាព សុវត្ថិភាពទើបបានឈ្មួញជាច្រើនដាក់ពាក្យទិញ មកប្រមូលទិញដល់ចម្ការតែម្តង។
ban-lang-hom-nay-8.jpg
កសិករភូមិកូនហ្វឹត ឃុំផៀងខ្វាយ ប្រមូលផលផ្លែព្រូនទុំមុនរដូវ។

លោកស្រី ង្វៀន ធីធូហា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផៀងខ្វាយ បញ្ជាក់ថាការធ្វើជាម្ចាស់បច្ចេកទេសដាំដុះខុសរដូវមិនត្រឹមតែបង្កើនប្រាក់ចំណូលជូនប្រជាជន ប៉ុននោះទេ ថែមទាំងជួយឲ្យផ្លែព្រូនផៀងខ្វាយ បញ្ជាក់ពាណិជ្ជសញ្ញាឆ្ពោះទៅអភិវឌ្ឍកសិកម្មប្រកប ដោយស្ថិរភាពទៀតផង៕

តាម -​ dantocmiennui.baotintuc.vn

ខេត្ត អានយ៉ាង កសាង អាជ្ញាធរឌីជីថល - សង្គមឌីជីថល

ខេត្ត អានយ៉ាង កសាង "អាជ្ញាធរឌីជីថល - សង្គមឌីជីថល"

ខេត្ត អានយ៉ាង ទើបតែចេញផែនការបរិវត្តកម្មឌីជីថល ឆ្នាំ ២០២៦ ដោយមានថវិកាបម្រុងជាង ២.២៦៥ ពាន់លានដុង ឆ្ពោះទៅកាន់គោលបំណងកសាង "អាជ្ញាធរឌីជីថល - សង្គមឌីជីថល" ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។

Top