បច្ចុប្បន្នឃុំផៀងខ្វាយ ទាំងមូលមានផ្ទៃដីដាំព្រូនជាង ២.៦០០ ហិកតា ប្រមូលផ្តុំនៅតាមភូមិ៖ គីមជុង ហាងម៉ន តាមថាញ់ តែនលួង ថាញ់អៀន កម៉ន។ល។ ក្នុងនោះ ផ្ទៃដីដាំព្រូនខុសរដូវមានជាង ២០%។ ឆ្នាំនេះ ផ្លែព្រូន ខុសរដូវទុំមុនរដូវសម្រេចបានទិន្នផល គុណភាពខ្ពស់ បានថ្លៃ ងាយស្រួលក្នុងការលក់ចេញ។
ព្រូនទុំមុនរដូវបានផលល្អ លក់បានថ្លៃ អ្នកដាំព្រូនរីករាយត្រេកអរយ៉ាងខ្លាំង។
ការប្រមូលផលផ្លែព្រូនទុំមុនរដូវនៅគ្រួសារ បង ង្វៀន វ៉ាន់ណាំ ភូមិ កូនហ្វឹត ឃុំ ផៀងខ្វាយ។សហករណ៍ កៀនកឿង មានចម្ការព្រូនជិត ១០០ ហិកតា ផលិតតាមគោលការណ៍សុវត្ថិភាព VietGAP។ ឆ្នាំ ២០២៦ សហករណ៍ដាំព្រូនខុសរដូវចំនួន ១០ ហិកតា បរិមាណផលសម្រេចបានប្រហែល ៤០ តោន។ ផលិតផលបានផ្គត់ផ្គង់ទៀងទាត់សម្រាប់ផ្សារបោះដុំ និងប្រព័ន្ធផ្សារទំនើប Big C ជាមួយនឹងបរិមាណផលជាមធ្យមចំនួន ២០០ គីឡូក្រាមក្នុងមួយថ្ងៃ។
ផ្លែព្រូនមានផ្លែស្អាត រលើបរលោង និងលក់បានថ្លៃខ្ពស់។
បង ង្វៀន វ៉ាន់ណាំ ភូមិកូនហ្វឹត ឃុំផៀងខ្វាយ ប្រមូលផលផ្លែព្រូនទុំមុនរដូវដើម្បីផ្គត់ផ្គង់ចេញទៅទីផ្សារ។នាយិកាសហករណ៍ កៀនកឿង លោកស្រី ឌិញ ធីម៉ៃ ចែករំលែកថា ដើម្បីមានផ្លែព្រូនខុសរដូវ សហករណ៍ត្រូវជ្រើសរើសដើមល្អមាំមួនអាយុជាង ១០ ឆ្នាំ កាត់ផ្តាច់ផ្លូអែម (phloem) និងដាក់ជីកំហុកដើម្បីរំញោចផ្កាឆាប់ចេញតាំងពីខែ តុលា។ ព្រមទាំងត្រួតពិនិត្យសារធាតុចិញ្ចឹមយ៉ាងដិតដល់ និងទឹកស្រោចស្រពឆ្លងតាមរយៈប្រព័ន្ធស្រោចសម្រក់ស្វ័យប្រវត្តិ ប្រើសំណាញ់បិទបាំងភ្លៀងទឹកកក សន្សើមប្រៃ។ អាស្រ័យហេតុដូច្នេះ ផ្លែព្រូនមានផ្លែស្អាត រលើបរលោង និងលក់បានថ្លៃខ្ពស់។
ផ្ទៃដីដាំដំណាំព្រូនជាច្រើននៅឃុំផៀងខ្វាយ បានផលិតតាមគោលការណ៍សុវត្ថិភាព VietGAP ហើយ។គ្រួសារបង ង្វៀន វ៉ាន់ណាំ នៅភូមិកូនហ្វឹត មានចម្ការព្រូនជាង ១០ ហិកតា ក្នុងនោះមានជាង ១.០០០ គល់បានធ្វើប្រព្រឹត្តកម្មឱ្យឆាប់ចេញផ្លែ។ ដោយមានតម្លៃលក់ចំនួន ៧០.០០០ ទៅ ១០០.០០០ ដុងមួយគីឡូក្រាម រំពឹងថាគ្រួសារបងនឹងរកបានប្រាក់ចំណូលជាង ១ ពាន់ លានដុង។ បងក៏បានប្រើបច្ចេកទេសអូសអន្លាយរយៈកាលប្រមូលផលព្រូនទុំស្រុះរហូតដល់ចុងខែ ឧសភា ប៉ាន់ប្រមាណថានឹងទទួលបានប្រាក់ចំណូលបន្ថែមជាង ១ ពាន់លានដុង។
ការដឹកជញ្ជូនផ្លែព្រូនទុំមុនរដូវនៅគ្រួសារអ្នកស្រី វូ ហុងផឿក ឃុំផៀងខ្វាយ។នៅឃុំផៀងខ្វាយ មានប្រហែល ៧០ កន្លែងប្រមូលផ្តុំទិញផ្លែព្រូន។ ឈ្មួញចុះទៅដល់ភូមិប្រមូលទិញ បែងចែកប្រភេទ និងវេចខ្ចប់ដាក់ធុងដើម្បីជញ្ជូនទៅកាន់ខេត្តទីក្រុងដូចជា៖ ហាណូយ បាក់និញ ហាយផុង ជាដើមតែម្តង។ អ្នកស្រី វូ ហុងផឿក ជាឈ្មួញម្នាក់ឲ្យដឹងថា ព្រូនផៀងខ្វាយ ទុំមុនរដូវ ផ្លែធំ ឆ្ងាញ់ទើបបាននិយមចូលចិត្តយ៉ាងខ្លាំង ក្នុងមួយខែៗ អ្នកស្រីផ្គត់ផ្គង់ចេញទៅទីផ្សារពី ៣០ ទៅ ៥០ តោន។
ផ្លែព្រូនទុំមុនរដូវនៅឃុំផៀងខ្វាយ តែងតែធានាគុណភាព សុវត្ថិភាពទើបបានឈ្មួញជាច្រើនដាក់ពាក្យទិញ មកប្រមូលទិញដល់ចម្ការតែម្តង។
កសិករភូមិកូនហ្វឹត ឃុំផៀងខ្វាយ ប្រមូលផលផ្លែព្រូនទុំមុនរដូវ។លោកស្រី ង្វៀន ធីធូហា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំផៀងខ្វាយ បញ្ជាក់ថាការធ្វើជាម្ចាស់បច្ចេកទេសដាំដុះខុសរដូវមិនត្រឹមតែបង្កើនប្រាក់ចំណូលជូនប្រជាជន ប៉ុននោះទេ ថែមទាំងជួយឲ្យផ្លែព្រូនផៀងខ្វាយ បញ្ជាក់ពាណិជ្ជសញ្ញាឆ្ពោះទៅអភិវឌ្ឍកសិកម្មប្រកប ដោយស្ថិរភាពទៀតផង៕