• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម៉ាកយីហោជាតិវៀតណាម៖ ​របកគំហើញពីការច្នៃប្រឌិតនិងនវានុវត្តន៍

នាព្រឹកថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំពិធីបើក សប្តាហ៍ម៉ាកយីហោជាតិវៀតណាមឆ្នាំ ២០២៥ និងវេទិកាអន្តរជាតិ ម៉ាកយីហោជាតិវៀតណាមឆ្នាំ ២០២៥ ក្រោមប្រធានបទ “ម៉ាកយីហោជាតិវៀតណាម៖ របកគំហើញពីការច្នៃប្រឌិត និងនវានុវត្តន៍”។
គណៈប្រតិភូធ្វើពិធីសម្ពោធសប្តាហ៍ម៉ាកយីហោជាតិឆ្នាំ ២០២៥។ រូបថត៖ tapchicongthuong.vn

នេះជាកម្មវិធីពន្លឿនពាណិជ្ជកម្មតិពិសេស រយៈពេលវែង និងតែមួយគត់នៅថ្នាក់ជាតិ។ ជាមួយនឹងគុណតម្លៃស្នូលនៃគុណភាព នវានុវត្តន៍ និងសមត្ថភាពដើរជួរមុខ កម្មវិធីនេះរួមចំណែកជួយសហគ្រាសក្នុងការកសាងម៉ាកយីហោដ៏រឹងមាំ លើកកំពស់កិត្យានុភាពសម្រាប់ទំនិញ និងសេវាកម្មរបស់វៀតណាមនៅលើទីផ្សារអន្តរជាតិ។ ជាពិសេស ក្នុងបរិបទនៃការផ្លាស់ប្តូរគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តួនាទីនៃម៉ាកយីហោជាតិកាន់តែមានភាពចំបាច់។ លោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖

“នវានុវត្តន៍គឺជាគន្លឹះក្នុងការលើកកម្ពស់ផលិតភាព គុណភាព និងបង្កើតភាពខុសគ្នាប្រកបដោយនិរន្តរភាព នៅក្នុងបរិយាកាសពិភពលោកដែលមានការប្រកួតប្រជែងខ្ពស់។ ក្នុងបរិបទនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងខ្លាំង សេដ្ឋកិច្ចឌីជីថលរីករាលដាល និងនិន្នាការនៃការប្រើប្រាស់បៃតង ស្អាត និងឆ្លាតវៃ សហគ្រាសវៀតណាមចាំបាច់ត្រូវសម្របខ្លួនយ៉ាងសកម្ម និងដើរជួរមុខក្នុងការច្នៃប្រឌិត នវានុវត្តន៍។ ដោយមានការយកចិត្តទុកដាក់របស់រដ្ឋ និងការខិតខំប្រឹងប្រែងរបស់សហគ្រាស ម៉ាកយីហោជាតិវៀតណាមនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកជាក់ស្តែងក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ”។

នៅឆ្នាំ ២០២៤ តម្លៃនៃម៉ាកយីហោជាតិរបស់វៀតណាមមានតម្លៃ ៥០៧ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៣២ នៅលើពិភពលោក កើនឡើង ១កាំបើធៀបនឹងឆ្នាំ ២០២៣៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top