• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលដ្ឋានជា​ច្រើន​បំផុសបុណ្យ​តេត​​ដាំ​ដើម​ឈើនិទាឃរដូវ ​ឆ្នាំ​២០២៥

កាលពីថ្ងៃទី ៣ ខែកុម្ភៈ ខេត្ត Quang Ninh បានបំផុសបុណ្យតេតដាំដើមឈើនៅតំបន់ព្រៃសហគមន៍នៃភូមិ Dong Dinh ឃុំ Phong Du ស្រុក Tien Yen។ មនុស្សរាប់ពាន់នាក់រួមទាំង កម្មាភិបាល យុទ្ធជនកងទ័ព និងសមាជិកសម្ព័ន្ធ យុវជនបានចូលរួមក្នុងការដាំព្រៃការពារ និងព្រៃផលិតកម្មដែលរងការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង យ៉ាហ្គី (ខែកញ្ញា ឆ្នាំ ២០២៤)។

ដោយឡែកនៅតំបន់ព្រៃសហគមន៍នៃភូមិ Dong Dinh ឃុំ Phong Du ស្រុក Tien Yen ដើមឈើជាង ២០០០ ដើមត្រូវបានដាំលើផ្ទៃដីជិត ២ ហិកតា។ លោក Vu Dai Thang លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានឲ្យដឹងថា ឆ្នាំនេះ ខេត្ត Quang Ninh មានគោលបំណងដាំដើមឈើលើផ្ទៃដីព្រៃជាង ៣១.០០០ ហិកតា ពោលគឺកើនឡើង ២,៤ ដងបើធៀបនឹងឆ្នាំមុន។

សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការ
មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានចូលរួមពិធីបុណ្យដាំដើមឈើ ។ រូបថត៖ Quang Cuong-VNA។

“ខេត្ត Quang Ninh បានចេញនូវគោលនយោបាយជាច្រើនដើម្បីគាំទ្រដោយផ្ទាល់ដល់ប្រជាជនក្នុងវិស័យរុក្ខាកម្ម ជាពិសេសយើងខ្ញុំបានស្រាវជ្រាវនិងស្វែងរកពូជដើមឈើព្រៃថ្មី និងដើមឈើមានអាយុវែងដើម្បីបម្រើប្រជាជន តាមរយៈបុណ្យតេតដាំដើមឈើឆ្នាំនេះ យើងសង្ឃឹមថានឹងអាចយកឈ្នះលើផលវិបាកនៃព្យុះទីហ្វុង Yagi បានយ៉ាងឆាប់រហ័ស។ ហើយសង្ឃឹមថា ដើមឈើដែលបានដាំដុះក្នុងនិទាឃរដូវនេះ នឹងរីកដុះដាលយ៉ាងល្អ ដើម្បីបង្កើតពណ៌បៃតងថ្មីសម្រាប់ខេត្ត Quang Ninh”។

នាព្រឹកថ្ងៃទី៣ កុម្ភៈ នៅទីក្រុង Son La បានប្រព្រឹត្តិទៅពិធីបំផុសបុណ្យតេតដាំដើមឈើ និទាឃរដូវ ២០២៥។ លោក Ha Nhu Hue ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Son La បានឲ្យដឹងថា ខេត្ត Son La ខិតខំសម្រេចបាននិងលើសពីគោលដៅដាំកូនឈើចំនួន ១៤លានដើម ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥។

នាថ្ងៃដដែល នៅប៉ុស្តិ៍ការពារព្រំដែន Sin Suoi Ho ឃុំ Sin Suoi Ho ស្រុក Phong Tho ខេត្ត Lai Chau បានប្រព្រឹត្តទៅពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top