ដំណើរទៅកាន់ព្រះពុទ្ធភូមិ
យើងខ្ញុំធ្វើដំណើរទៅកាន់ទឹកដីព្រះពុទ្ធភូមិ វត្តហឿង (Huong) បួងស្រួងសូមសេចក្តីសុខសំណាង។ ឆ្លងកាត់ទីសក្ការបូជាទ្រិញ (Trinh) ទូកនាំយើងខ្ញុំទៅកាន់កំពង់ទូកត្រ (Tro) ដើម្បីធ្វើដំណើរទៅកាន់រម្មណីយដ្ឋានវត្តធៀនទ្រូ (Thien Tru)។ នេះជាវត្តសំខាន់ដេកក្នុងចំណោមប្រជុំកេរដំណែលវត្តហឿង (Huong) ស្ថិតនៅលើផ្ទៃដីចំណុះធូងមាង (Thung Mang) បានផ្តើមកសាងចាប់ពីសម័យរាជការ ឡេ ថាញតុង (Le Thanh Tong) (១៤៦០ - ១៤៩៧)។
តាមពុទ្ធនិទាន វត្តហឿង (Huong) ជាទីកន្លែងរក្សាស្លាក់ស្នាមព្រះម៉ែគង់ស៊ីអិន បំពេញកុសលរក្សាសីលសម្រេចមគ្គផល។ តាំងពីយូរ វត្តហឿង (Huong) បានដឹងស្គាល់ជាទីកន្លែងទេសចរណ៍អរូបីល្បីល្បាញ នៅភាគខាងជើងវៀតណាម ព្រមជាមួយទីប្រជុំធំទូលាយ រួមមានច្រើនវត្តអារាម ទីសក្ការបូជាផ្សេងៗ។
ភ្ញៀវទេសចរអង្គុយលើទូករសាត់តាមខ្សែទឹក នៃដងជ្រោះអៀន (Yen) ទាំងព្រឹកព្រលឹមទៅមើលទេសភាព និងគោរពបូជាវត្តហឿង (Huong)។ រូបថត៖ តឹតសើន ជ្រុងមួយនៃទីសក្ការបូជាទ្រិញ (Trinh) នៅវត្តហឿង (Huong)។ រូបថត៖ តឹតសើន ប្រព័ន្ធខ្សែកាប់ដឹកបញ្ចូនបានដាក់ឱ្យប្រើប្រាស់ បម្រើភ្ញៀវទេសចរ អាចកាត់បន្ថយពេលវេលាធ្វើដំណើរទៅវត្តធៀនទ្រូ (Thien Tru) ឡើងកាន់វត្តហឿងទិច (Huong Tich)។ រូបថត៖ តឹតសើន នៅនិទាឃរដូវ ពុទ្ធបរិសទគ្រប់ទីកន្លែងអញ្ជើញមកគោរពបូជានៅវត្តហឿងទិច (Huong Tich) បួងស្រួងសូមសេចក្តីសុខសំណាងគ្រប់ប្រការ។ រូបថត៖ តឹតសើន។ រូបថត៖ តឹតសើន |
ជាមួយនឹងទស្សនទានលំអោនចិត្តជ្រះថ្លាលើព្រះពុទ្ធ ពុទ្ធបរិសទយ៉ាងច្រើនបានជ្រើសកាន់យកឈើច្រត់ ធ្វើដំណើរតាមកាំជណ្តើរថ្មតាំងពីព្រឹក។ ក្រៅពីនោះ ភ្ញៀវទេសចរ អាចជ្រើសធ្វើដំណើរតាមខ្សែកាប់ សំឡឹងមើលទេសភាពព្រៃភ្នំហឿង (Huong) ស្រស់ត្រកាល លេចអណ្តែតមាត់រូងភ្នំ ដំបូលវត្តបុរាណ។
ចំណុចចំណាប់អារម្មណ៍ នៃវត្តហឿង (Huong) គឺរូងភ្នំហឿងទិច (Huong Tich) មានប្រសិទ្ធិនាមជារូងភ្នំមេឃខាងត្បូងគ្មានពីរ ដោយមានអាចុតសិលារស់រវើក ដែលធម្មជាតិប្រទានជូន បង្កប់នូវបំណងប្រាថ្នាអរូបីនៃមនុស្សគ្រប់គ្នា។
នៅរដូវបុណ្យទានអូលបន្លាយវែងជាងគេ ប្រព្រឹត្តទៅចាប់ពីខែ១ រហូតដល់ខែ៣ (ចន្ទគតិ) វត្តហឿង (Huong) ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិយ៉ាងច្រើនកុះករ អញ្ជើញមកគោរពបូជា ដើរលេងកម្សាន្ត។
“លោកឧបរាជ ង្វៀនមិញខុង (Nguyen Minh Khong) សម័យរាជការលី (Ly) (១០៦៦ - ១១៤១) ធ្វើដំណើរតាមភ្នំពីខេត្តនិញប៊ិញ (Ninh Binh) រហូតដល់ស្រុកមីឌឹក (My Duc) (ក្រុងហាណូយ) ស្វែងរកដើមឈើថ្នាំសង្គ្រោះមនុស្សលោក។ លោកធ្វើដំណើរដល់ទីកន្លែងណាមានរូងភ្នំស្អាត គឺលោកកសាងវត្តបូជាព្រះពុទ្ធ។ បច្ចុប្បន្ន សមាគមព្រះពុទ្ធសាសនាវៀតណាម រួមនឹងសហគ្រាស ស្វឹនទ្រឿង(Xuan Truong) បានបង្កើតជើងដំណើរទេសចរណ៍អរូបី មាគ៌ាព្រះពុទ្ធសាសនា មានប្រវែងជាង១០០គីឡូម៉ែត្រ ដោយភាពតភ្ជាប់ប្រជុំកេរដំណែលបី និងរម្មណីយដ្ឋានវត្តហឿង (Huong) វត្តតាមជុក (Tam Chuc) វត្តបាយឌិញ (Bai Dinh) តាមដំណើរសាងកុសលរបស់លោក ង្វៀន មិញខុង (Nguyen Minh Khong)”។ ឧបជ្ឈាយ៍ ថិតមិញក្វាង (Thich Minh Quang) សមាជិកក្រុមប្រឹក្សាភិបាលមជ្ឈិម អនុប្រធានខុទ្ធកាល័យមជ្ឈិម អនុប្រធានគណៈកម្មការ និងជាប្រធានលេខាធិការនៃសមាគមព្រះពុទ្ធសាសនាវៀតណាម នៅខេត្តនិញបិញ (Ninh Binh) ព្រមទាំងជាចៅអធិការរងប្រចាំនៅវត្តបាយឌិញ (Bai Dinh)។ |
វត្តតាមជុក (Tam Chuc) ជាទីកន្លែងរៀបចំធ្វើមហាពិធីវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ២០១៩
មានប្រសិទ្ធិនាមជាឈូងសមុទ្រហាឡុង (Ha Long) ដីគោក តំបន់ទេសចរណវប្បធម៌អរូបី នៃវត្តតាមជុក (Tam Chuc) មានផ្ទៃដីជាង៥.០០០ហិកតា បានទទួលស្គាល់ជាតំបន់ទេសចរណ៍ជាតិ។
តំបន់ទេសចរណ៍អរូបីវត្តតាមជុក (Tam Chuc) មានគំនូរថ្ម ១២.០០០ ផ្ទាំងពណ៌នាអំពីពុទ្ធប្បវត្តិ សួនបង្គោលសសរយក្សមួយ មានសសរ១០០០ដើម នឹងជាសួនបង្គោលសសរធំបំផុតពិភពលោក។ លើកំពូលភ្នំ ធឹតទិញ មានវត្តង៉ុក (Ngoc) ស្កឹមស្កៃ ឈរពីលើសំឡឹងមើលចុះទៅ អាចឃើញសម្រស់ស្រស់មនោរម្យ នៃតំបន់ទេសចរណ៍តាមជុក (Tam Chuc)។ មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ២០១៩ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅតំបន់ទេសចរណ៍វប្បធម៌អរូបី វត្តតាមជុក (Tam Chuc) សន្យាជាឱកាសផ្សព្វផ្សាយរូបភាពទឹកដី និង ទាក់ទាញភ្ញៀវទេសចរណ៍អញ្ជើញមកកាន់វៀតណាម”។
![]() ជាមួយនឹងទេសភាពស្រស់ត្រកាលហ៊ុមព័ទ្ធជុំវិញទៅដោយភ្នំ និង បឹងទឹក តំបន់ទេសចរណ៍វប្បធម៌អរូបី វត្តតាមជុក (Tam Chuc) បានប្រៀបដូចជាឈូងសមុទ្រហាឡុង (Ha Long) ដីគោក។ រូបថត៖ តឹតសើន ![]() ជាមួយនឹងកម្ពស់៣៩ម៉ែត្រ និង ផ្ទៃដីរាបស្មើ៥.៤០០ម៉ែត្រការេ វិមានភព្វទាំងបីនៃវត្តតាមជុក (Tam Chuc) មានកម្លាំងផ្ទុកពុទ្ធបរិសទអញ្ជើញមកបូជាព្រះពុទ្ធ៥.០០០នាក់។ រូបថត៖ ខាញឡុង ![]() ពុទ្ធបរិសទអញ្ជើញទៅគោរពបូជាព្រះពុទ្ធរាប់រយនាក់ ចំពោះមុខពុទ្ធបដិមាសាងអំពីត្បូងមានតម្លៃនៅវត្តង៉ុក (Ngoc)។ រូបថត៖ ខាញឡុង ![]() ផ្ទាំងគំនូរពុទ្ធប្បវត្តិបានឆ្លាក់នៅក្នុងវិហារវត្តតាមជុក (Tam Chuc) សាងដោយសិប្បករស្ទាត់ជំនាញ មកពីវៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ីជាដើម។ រូបថត៖ ខាញឡុង ![]() ទេសភាពមនោរម្យវត្តង៉ុក (Ngoc)។ រូបថត៖ តឹតសើន |
សព្វថ្ងៃ ប្រព័ន្ធតភ្ជាប់គមនាគមន៍ក្រុងហាណូយ ខេត្តហាណាម (Ha Nam) ខេត្តនិញបិញ (Ninh Binh) សែនងាយស្រួលធ្វើដំណើរទៅ វត្តតាមជុក (Tam Chuc) ជាទីមជ្ឈមណ្ឌលតភ្ជាប់វត្តហឿង (Huong) និង វត្តបាយឌិញ (Bai Dinh) បង្កើតជាទីប្រជុំ “ត្រីកោណមាស” ទេសចរណ៍អរូបីឆ្លើយតបតម្រូវការ អំពីការគោរពជំនឿពុទ្ធសាសនា ក៏ដូចជាការទេសចររបស់ភ្ញៀវក្នុងស្រុក និង អន្តរជាតិ។
“កន្លែងបីគួរទៅដល់ - ដងផ្លូវមួយ” ជាឈ្មោះដងផ្លូវតភ្ជាប់ពីវត្តហឿង (Huong) ទៅវត្តតាមជុក (Tam Chuc) ទៅដល់វត្តបាយឌិញ (Bai Dinh) បានខេត្តក្រុងនានា ដែលពាក់ព័ន្ធឡើងគម្រោង និង សាងសង់។ |
ទឹកដីត្រាងអាន (Trang An) - បាយឌិញ (Bai Dinh)
ចន្លោះប្រហែល១០០០ឆ្នាំ ខេត្តនិញបិញ (Ninh Binh) បានជ្រើសជារដ្ឋធានីនៃរាជការសក្តិភូមិទាំងបីសម័យកាល គឺរាជការឌិញ (Dinh) តៀនឡេ (Tien Le) និង លី (Ly)។ ឆ្នាំ១១៣៦ ពេលលោកឧបរាជ ង្វៀន មិញខុង (Nguyen Minh Khong) ដើរស្វែងរកដើមថ្នាំ ទុកសម្រាប់ព្យាបាលថ្វាយស្តេច លី ថឹនតុង (Ly Than Tong) លោកបានរកឃើញរូងល្អាងនៅលើភ្នំឌិញ (Dinh) ហើយជ្រើសយកទីនេះសាងវត្តប្រព្រឹត្តធម៌។ សព្វថ្ងៃ ស្លាក់ស្នាមតឹកតាងសម័យកាសរីកចម្រើន នៃពុទ្ធសាសនាអតីតកាល នៅបានរក្សាក្នុងវត្តបាយឌិញ (Bai Dinh) បុរាណ ស្កឹមស្កៃ។
![]() ប្រជុំរម្មណីយដ្ឋានត្រាងអាន (Trang An) បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក ជាមួយទេសភាពធម្មជាតិពិសេស រួមនឹងកេរដំណែលប្រវត្តិសាស្រ្ត ពាំនាំអត្ថន័យអរូបី។ រូបថត៖ តឹកសើន ![]() មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៤ រៀបចំនៅវត្តបាយឌិញ (Bai Dinh) (ខេត្តនិញបិញ - Ninh Binh)។ រូបថត៖ ឡឿងស្វឹនឡឹម ![]() ភ្ញៀវទេសចរធ្វើដំណើរទៅគោរពបូជាព្រះពុទ្ធ នៅវត្តបាយឌិញ (Bai Dinh)។ រូបថត៖ ខាញឡុង ![]() វត្តបាយឌិញ (Bai Dinh) មានរបៀងរូបសំណាកអរហន្ត ជាមួយនឹងបណ្តោយវែង១៧០០ម៉ែត្រ ដាក់តម្កល់រូបសំណាកអរហន្ត សាងអំពីថ្មដុំ ជាប់ឯតទគ្គកម្មជារបៀងមានរូបសំណាកអរហន្តវែងបំផុតអាស៊ី។ រូបថត៖ តឹតសើន ![]() ភ្ញៀវទេសចរ ទស្សនាបេតិកភណ្ឌត្រាងអាន (Trang An)។ រូបថត៖ តឹតសើន |
ឆ្នាំ២០០៣ ផ្អែកលើខឿនធាវត្តបុរាណ សហគ្រាសស្វឹនទ្រឿង (Xuan Truong) មានចិត្តសម្បុរសជួសជុល និង បើកទូលាយវត្ត ដោយមានផ្ទៃដីជាង១០០០ហិកតា។ ស្ថាបត្យកម្មវត្តថ្មីស្កឹមស្កៃ តែនៅរក្សាបានលក្ខណៈប្រពៃណី សមស្រប់នឹងជំនឿអរូបីនៃប្រជាជនវៀតណាម។
វត្តបាយឌិញ (Bai Dinh) ស្ថិតនៅលើខ្នងភ្នំ បរិវេណទាំងអស់បានរចនាសម្រប់នឹងជ្រលងភ្នំថ្ម បឹងទឹក សួនរុក្ខជាតិហ៊ុមព័ទ្ធជុំវិញ។ ទាំងអស់បង្កើតបានជាបរិយាកាសស្ងប់ស្ងាត់ សម្រាប់ភ្ញៀវទេសចរអញ្ជើញមកគោរពបូជាព្រះពុទ្ធ មានអារម្មណ៍ស្រស់ថ្លាមិនជាប់ជំពាក់។
វត្តបាយឌិញ (Bai Dinh) ស្ថិតនៅទីប្រជុំរម្មណីយដ្ឋានត្រាងអាន (Trang An) ធ្លាប់ជាទីកន្លែងប្រព្រឹត្តិទៅមហាពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជនឆ្នាំ២០០៨ និង ឆ្នាំ២០១៤ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំរាប់ពាន់នាក់ តំណាងគណៈប្រតិភូពុទ្ធសាសនា មកពីជាង១០០ប្រទេសលើសកលលោក៕
- វត្តបាយឌិញ (Bai Dinh) ជាមជ្ឈមណ្ឌលវប្បធម៌អរូបីធំបំផុតអាស៊ីអាគ្នេយ៍ ជាកម្មសិទ្ធិនៃឯតទគ្គកម្មជាច្រើន៖ មានពុទ្ធបដិមាករទឹបមាសធំបំផុតអាស៊ី របៀងមានអរហន្តវែងបំផុតអាស៊ី ប្រាង្គអដ្ឋិធាតុខ្ពស់បំផុតអាស៊ី និង រូបសំណាកព្រះសិអារ្យមេត្រីធំបំផុតអាស៊ីអាគ្នេយ៍។ |
អត្ថបទ៖ ង៉ឹនហា
រូបថត៖ តឹកសើន ខាញឡុង ឡឿងស្វឹនឡឹម