នៅថ្ងៃទី ៣០ ខែវិច្ឆិកា អាជ្ញាធរនៃប្រទេសអាស៊ីខាងត្បូងជាច្រើនបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដី ក្រោមឥទ្ធិពលនៃព្យុះ និងទឹកជំនន់នៅទូទាំងតំបន់ បានកើនឡើងរហូតដល់ជាង ៨០០ នាក់។ កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះមនុស្សរាប់ម៉ឺននាក់ដែលត្រូវបានជម្លៀស បន្តត្រូវបានជំរុញនៅប៉ុន្មានថ្ងៃចុងសប្តាហ៍។
លទ្ធផលស្ថិតិដែលប្រកាសដោយអាជ្ញាធរបណ្តាប្រទេសបានឲ្យដឹងថា មានមនុស្សសរុបចំនួន ៤៣៥ នាក់បានស្លាប់នៅឥណ្ឌូនេស៊ី មនុស្ស ១៧០ នាក់បានស្លាប់នៅប្រទេសថៃ និងមនុស្ស ២ នាក់បានស្លាប់នៅម៉ាឡេស៊ី បន្ទាប់ពីខ្យល់ព្យុះបានបំផ្លិចបំផ្លាញនៅទូទាំងប្រទេសទាំងបី ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ។ លើសពីនេះ តាមការប៉ាន់ប្រមាណ មនុស្សជាង ៤ លាននាក់ ក្នុងនោះជិត ៣ លាននាក់នៅភាគខាងត្បូងប្រទេសថៃ និង ១,១ លាននាក់នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់។
ទីភ្នាក់ងារសមត្ថកិច្ចនៃបណ្តាប្រទេស កំពុងខិតខំព្យាយាមទៅដល់តំបន់ជាច្រើនដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ដើម្បីជួយសង្គ្រោះមនុស្ស និងជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម