តំបន់កេរដំណែលចេតិយ
តំបន់កេរដំណែលចេតិយម៉ាក់គឺវ (Mac Cuu) ជាអាសយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រដ៏ចំណាប់អារម្មណ៍មួយនៃទីក្រុងហាតៀន (Ha Tien) ជាទីកន្លែងសម្តែងគុណូបការៈមនោសញ្ចេតនារបស់អ្នកភូមិ អ្នកស្រុក ឆ្លងកាត់ជាច្រើនជំនាន់ ផ្តល់ជូនចំពោះ “អភិបាលស្រុកហាតៀន (Ha Tien)” ម៉ាក់គឺវ(Mac Cuu)ជាអ្នកមានគុណបំណាច់ធំធេង ក្នុងការកាប់ឆ្ការ ពង្រីកដីធ្លីតំបន់ភូមិភាគទិសនិរតី នៃមាតុភូមិ ជាង៣សតវត្សរ៍មុន។
តាមឯកសារប្រវត្តិ ម៉ាក់គឺវ (Mac Cuu) (១៦៥៥ - ១៧៣៥) ជាជនជាតិចិន ដោយសារសម័យកាលទើបលោកនាំគ្រួសារចូលមកប្រទេសវៀតណាម រួចអណ្តែតរសាត់ចុះមកភូមិភាគខាងត្បូងរកស៊ីចិញ្ចឹមជីវិត។ ឆ្នាំ១៦៨០ លោកធ្វើដំណើរទៅដល់ទីក្រុងហាតៀន (Ha Tien) ឃើញថាឱកាសអាចនឹងពង្រីកសេដ្ឋកិច្ចបាន ដូចនេះ ក៏សំចត់នៅទីនេះតែម្តង។ ដោយសារមានទេពកោសល្យជួញដូរ និងសមត្ថភាពដឹកនាំ លោកបានបង្កើតមូលដ្ឋាន ពីមួយជំហានទៅមួយជំហាន ទាក់ទាញអ្នកភូមិ អ្នកស្រុកជិតខាង ចូលមករកស៊ីបង្កើតអាជីព។ ឃើញថារាជការង្វៀន ពេលនោះកំពុងអនុវត្តបើកពង្រីកទឹកដីទៅទិសខាងត្បូង ដូចនេះ ម៉ាក់គឺវ (Mac Cuu) បានម្ចាស់ការប្រគល់តំបន់ដីនេះជូនរាជការង្វៀន នៅឆ្នាំ១៧០៨។ ដោយសារហេតុនេះ លោកបានស្តេចក្រាញ់ ង្វៀន ភុកជូ (Nguyen Phuc Chu) ដំឡើងឋានៈជា “អភិបាលស្រុកហាតៀន (Ha Tien)” ហើយទុកឱ្យលោកបន្តការគ្រប់គ្រងតំបន់នេះ ព្រមទាំងមានសិទ្ធិស្នងត្រកូលពីឪទៅកូន។ ត្រកូលម៉ាក (Mac) បានគ្រប់គ្រងឆ្លងកាត់៧ជំនាន់ ផ្លាស់ប្តូរហាតៀន (Ha Tien) ពីរហោស្ថានទៅជាទីកន្លែងដោះដូរកុះករក្នុងតំបន់។
ក្រោយពីម៉ាក់គឺវ (Mac Cuu) ស្លាប់ទៅ កូនប្រុសច្បង ម៉ាក់ ថៀនទិច (Mac Thien Tich) កសាងចេតិយនៅក្រោមជើងភ្នំប៊ិញសាន (Binh San) អំឡុងរយៈពេល៤ឆ្នាំ (១៧៣៥-១៧៣៩) ទើបកសាងរួច ទីកន្លែងនេះជាទីតម្កល់សព ម៉ាក់គឺវ (Mac Cuu) និងសាច់ញាតិត្រកូលម៉ាក់ (Mac) នៅពេលក្រោយ។
ទិដ្ឋភាពប្រជុំកេរដំណែលប្រវត្តិសាស្រ្ត វប្បធម៌ ភ្នំប៊ិញសាន (Binh San) ស្ថិតនៅក្បែរជើងភ្នំ គឺជាចេតិយម៉ាក់គឺវ (Mac Cuu) ខាងមុខចេតិយគឺស្រះឈូកធំទូលាយ បង្កើតឱ្យមានទេសភាពព្រៃភ្នំសុខស្ងប់។
ចេតិយម៉ាក់គឺវ (Mac Cuu) បានកសាងបែបស្ថាបត្យកម្ម៣ល្វែង ខាងមុខខ្លោងទ្វារមានច្រកចូល៣ ខាងក្នុងគឺវិហារតូច រួចទៅដល់មណ្ឌលបូជាកណ្តាល។
មណ្ឌលបូជាកណ្តាលមានដំបូលប្រក់ក្បឿងញី-ឈ្មោល តាមបែបស្ថាបត្យកម្មបុរាណ រឹងមាំតាមវេលា។
ដំបូលចេតិយប្រឡាក់ដោយពណ៌វេលា។
ភ្ញៀវទេសចរទស្សនាចេតិយម៉ាក់គឺវ (Mac Cuu)។
បច្ចុប្បន្ន កេរដំណែលចេតិយម៉ាក់គឺវ (Mac Cuu) ចំណុះប្រជុំកេរដំណែលប្រវត្តិសាស្រ្ត វប្បធម៌ភ្នំប៊ិញសាន (Binh San) បានទទួលស្គាល់ជាមណ្ឌលរម្មណីយដ្ឋានជាតិ តាំងពីឆ្នាំ១៩៨៩។
មណ្ឌលកេរដំណែលចេតិយម៉ាក់គឺវ (Mac Cuu) បានបែងជាពីរចំណែក ចំណែកមួយបូជាត្រកូលម៉ាក់ និងចំណែកមួយទៀតគឺទីតម្កល់សព។ មណ្ឌលកេរដំណែលក្រៅពីការនាំមកតម្លៃប្រវត្តិសាស្រ្ត នៅទាំងជាសំណង់មួយមានតម្លៃសិល្បៈខ្ពស់ ពីព្រោះរបៀបកសាងតុបតែងសម្របគ្នា និងពិសេស។
ក្នុងនោះ មណ្ឌលបូជាត្រកូលម៉ាក (Mac) បានកសាងតាមបែបស្ថាបត្យកម្ម៣ល្វែង ខាងមុខមានខ្លោងទ្វារច្រកចូល៣ ខាងក្នុងគឺវិហារតូច រួចទៅដល់មណ្ឌលបូជាកណ្តាល។ មណ្ឌលបូជាបានកសាងដោយប្រភេទឈើកម្រ ដំបូលប្រក់ក្បឿង រួមនឹងបរិវេណសួនទូលាយដាំដើមឈើជាច្រើន បង្កើតបានជាបរិយាកាសសុខស្ងប់ សមរម្យ។ ក្នុងមណ្ឌលបូជាកណ្តាល មានអាសនៈគោរពលោកម៉ាក់គឺវ (Mac Cuu) ខាងលើគឺអាសនៈគោរពមន្រ្តីអក្សរសិល្ប៍ មន្រ្តីយោធា ខាងឆ្វេងគឺភរិយា នៃវង្សត្រកូលម៉ាក់ (Mac)។ នៅទីបូជាកណ្តាលមានផ្លាកបូជាឆ្លាក់អក្សរហាន ៤តួ “បង្កើតស្រុក សសរស្តម្ភមាតុភូមិ” កត់ត្រាគុណូបការៈនៃត្រកូលម៉ាក់ (Mac) ក្នុងបុព្វហេតុការកាប់ឆ្ការ បើកទូលាយព្រំប្រទល់។ នៅទីនេះ នៅរក្សាបានកំណាព្យឆ្លងឆើ្លយបែបចិន អំពីការតែងតាំងឋានៈរបស់ស្តេចក្រាញ់ង្វៀន។
រូបសំណាកម៉ាក់គឺវ (Mac Cuu) “អភិបាលស្រុកហាតៀន (Ha Tien)” នៅវិហារកណ្តាល។
ទីនេះ នៅរក្សាបានកំណាព្យឆ្លងឆ្លើយបែបចិន អំពីការតែងតាំងឋានៈរបស់រាជការង្វៀន។
ផ្លាកកត់ត្រាវង្សត្រកូលម៉ាក់ (Mac) ផ្សារភ្ជាប់នឹងតំបន់ដីនេះ។
ភ្ញៀវទេសចរគ្រប់ទិសទីអញ្ជើញមកទស្សនាចេតិយ និងអុជធូបរំលឹកគុណលោកចំពោះតំបន់ដីនេះ។
ចំណែកប្រាង្គតម្កល់សពនៅលើភ្នំប៊ិញសាន (Binh San) ពីមណ្ឌលបូជាធ្វើដំណើរឡើងតាមកាំជណ្តើរក្រាលថ្ម ជ្រែកក្រោមព្រៃឈើ។ ទីតម្កល់សពម៉ាក់គឺវ (Mac Cuu) មានទីតាំងខ្ពស់បំផុត ក្នុងមណ្ឌលចេតិយ បានកសាងតាមជំនឿហ៊ុងស៊ុយបុរាណ មានរាងអឌ្ឍចន្ទ ខ្នងផ្អែកភ្នំ មុខឆ្ពោះទៅកាន់សមុទ្រ សងខាងមានរូបសំណាកមេទ័ព២នាក់ ធ្វើដោយថ្ម ឈរយាមល្បាត។ ក្រៅពីមណ្ឌលតម្កល់សពរបស់លោកម៉ាក់គឺវ (Mac Cuu) មណ្ឌលចេតិយ នៅមានផ្នូរបុរាណជាង៦០ផ្នូរ បានបែងចែកជា៤មណ្ឌល៖ ចេតិយតម្កល់សពកូនចៅត្រកូលម៉ាក់ (Mac) ចេតិយតម្កល់សពភរិយា ចេតិយតម្កល់សពមន្រ្តី និងចេតិយតម្កល់សពសមាជិកផ្សេងៗនៃវង្សត្រកូលម៉ាក់ (Mac)។
នៅក្បែរមណ្ឌលកេរដំណែលចេតិយម៉ាក់គឺវ (Mac Cuu) មានសួនច្បារ ជីវអាញកាត (Chieu Anh Cac) បានកសាងតាំងពីឆ្នាំ១៧៣៦ ក្រោយមកកសាងជាអគារអនុស្សាវរីយ៍នៅឆ្នាំ២០១៩ នៅលើផ្ទៃដីប្រហែល១៤.០០០ម៉ែត្រការេ។ នេះជាទីកន្លែងតាំងបង្ហាញរូបភាព វត្ថុតាងកម្រនៅមូលដ្ឋាន និងជាទីកន្លែងរួមប្រាស្រ័យ សកម្មភាពវប្បធម៌ សិល្បៈនៃសិល្បករ សិល្បការិនី និងជាទីកន្លែងទទួលភ្ញៀវទេសចរអញ្ជើញមកទស្សនា ស្វែងយល់ប្រជុំមណ្ឌលកេរដំណែលផងដែរ។
រហូតដល់បច្ចុប្បន្ន មណ្ឌលកេរដំណែលចេតិយម៉ាក់គឺវ (Mac Cuu) ជាបរិយាកាសពិសិដ្ឋមួយ បានអ្នកភូមិអ្នកស្រុក គោរពបូជា ភ្ញៀវទេសចរតែងអញ្ជើញមកទស្សនា អុជធូបបូជា ដើម្បីរំលឹកគុណអ្នកដែលមានគុណូបការៈចំពោះតំបន់ដីនេះ៕
មណ្ឌលចេតិយត្រកូលម៉ាក់ (Mac) មានផ្នូរសរុបជាង៦០ផ្នូរ ចែកជា៤មណ្ឌល រួមមានសមាជិក មេទ័ព ក្នុងវង្សត្រកូលម៉ាក់ (Mac)។
ស្រះឈូកខាងមុខប្រាង្គសព។
ភ្ញៀវទេសចរគ្រប់ទិសទីអញ្ជើញមកទស្សនាផ្នូរម៉ាក់គឺវ (Mac Cuu) នៅលើភ្នំប៊ិញសាន (Binh San)។
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន/ កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង