ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៦ ពុទ្ធសករាជ ២៥៧០ នារសៀលថ្ងៃទី ២៩ ខែឧសភា) នៅទីក្រុងហាណូយ លោកស្រី ហា ធីង៉ា អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានទៅសួរសុខទុក្ខ និងអបអរសាទរព្រះតេជគុណ ធីច ថាញ់ ក្វៀត អនុប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។
លោកស្រី ហា ធីង៉ា អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានទៅសួរសុខទុក្ខ និងអបអរសាទរព្រះតេជគុណ ធីច ថាញ់ ក្វៀត អនុប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។ រូបថត៖ រណសិរ្សមាតុភូមិវៀតណាម
នៅទីនេះ លោកស្រី ហា ធីង៉ា បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ព្រះតេជគុណ ធីច ថាញ់ ក្វៀត និងសមាគមព្រះពុទ្ធសាសនាវៀតណាម នឹងបន្តធ្វើការរួមគ្នាជាមួយរណសិរ្សមាតុភូមិវៀតណាម ដើម្បីលើកកម្ពស់កម្លាំងមហាសាមគ្គីជាតិជនជាតិទាំងមូល ដោយរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិដោយជោគជ័យនៅក្នុងយុគសម័យថ្មី។ បណ្ឌិតសភាព្រះពុទ្ធសាសនាវៀតណាម នឹងបន្តដំណើរការប្រកបដោយប្រសិទ្ធភាព ដោយទទួលមរតកបេសកកម្មផ្សព្វផ្សាយព្រះពុទ្ធសាសនា និងបម្រើមនុស្សជាតិ។
ចំណែកឯព្រះអង្គវិញ ព្រះតេជគុណ ធីច ថាញ់ ក្វៀត បានអះអាងថា សមាគមពុទ្ធសាសនាវៀតណាម និងបណ្ឌិត្យសភាពុទ្ធសាសនាវៀតណាម នឹងបន្តធ្វើការជាមួយរណសិរ្សមាតុភូមិវៀតណាម នៅក្នុងសាមគ្គីភាពប្រជាជន និងតភ្ជាប់ទំនាក់ទំនងអន្តរសាសនា ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំនៃ "ព្រះពុទ្ធសាសនា - ជាតិ - សង្គមនិយម" និងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធនាការ និងចលនាប្រឡងប្រណាំងស្នេហាជាតិ ដោយរណសិរ្សមាតុភូមិវៀតណាមបំផុសឡើងក្នុងរយៈពេលខាងមុខ៕
តាម vovworld.vn/km-KH