១. លោកអគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ទទួលមរណភាព
នៅម៉ោង១ និង៣៨នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បេះដូងថ្នាក់ដឹកនាំពិសេសលើសលុប បានឈប់ដំណើរការ ក្រោមការសោកស្តាយជាប្រមាណពីជនរួមជាតិទូទាំងប្រទេស និង មិត្តភក្តិអន្តរជាតិ។ មួយជីវិតលះបង់ដើម្បីជាតិ ដើម្បីប្រជាជន អគ្គលេខាធិការបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) បានបន្សល់ទុកមកនូវប្រព័ន្ធសតិអារម្មណ៍ និងទ្រឹស្តីដ៏មានតម្លៃ អំពីមាគ៌ាបដិវត្តន៍វៀតណាមនាសម័យទំនើប។ ជាគំរូភ្លឺស្វាងអំពីការសិក្សា ធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបថលោកប្រធានហូជីមិញ។
២. ពង្រឹងមុខការថ្នាក់ដឹកនាំស្នូល
ថ្ងៃទី៣ ខែសីហា គណៈប្រតិបត្តិការមជ្ឈិមបក្ស ទំនុកចិត្តបោះឆ្នោតសមាមិត្ត តូឡឹម ជាអគ្គលេខាធិការបក្ស។ នៅកិច្ចប្រជុំលើកទី៧ រដ្ឋសភាបានបោះឆ្នោតតែងតាំងសមមិត្ត ត្រឹន ថាញមឹន (Tran Minh Man) ជាប្រធានរដ្ឋសភា នៅកិច្ចប្រជុំលើកទី៨ រដ្ឋសភាដកតំណែងប្រធានរដ្ឋ ចំពោះសមមិត្ត តូឡឹម ហើយបោះឆ្នោតតែងតាំងសមមិត្ត ឡឿងគឿង ជាប្រធានរដ្ឋ។ ការពង្រឹងមុខតំណែងថ្នាក់ដឹកនាំស្នូល បង្ហាញអំពីស្មារតីសាមគ្គី ប្តេជ្ញាខ្ពស់ទូទាំងបក្ស ទូទាំងកងទ័ព ទូទាំងប្រជាជន រក្សាស្ថេរភាព និង អភិវឌ្ឍប្រទេសជាតិ បង្កើតគ្រឹះរឹងមាំឈានចូលកាន់យុគសម័យថ្មី។
លើកដំបូងការិយាល័យនយោបាយ សម្រេចចិត្តពិន័យព្រមាន ចំពោះថ្នាក់ដឹកនាំស្នូល សមមិត្ត ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ដោយបំពានបទល្មើសក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី និង សមមិត្ត វឿង ឌិញហ្វែ (Vuong Dinh Hue) ដោយបំពានបទល្មើសក្នុងអំឡុងពេលកាន់តំណែងជាប្រធានរដ្ឋសភា។
៣. បដិវត្តអំពីការសម្រិតសម្រាំងអង្គការចាត់តាំង នៃប្រព័ន្ធនយោបាយ
អនុវត្តការណែនាំនៃគណៈកម្មធិការចង្អុលការមជ្ឈិម អំពីបូកសរុបសេចក្តីសម្រេចចិត្តលេខ18-NQ/TW (គណៈប្រតិបត្តិការមជ្ឈិមនិតីកាលទី១២) ស្តីពីបញ្ហាមួយចំនួន អំពីការបន្តផ្លាស់ប្តូរថ្មី រៀបចំអង្គការចាត់តាំងនៃប្រព័ន្ធនយោបាយដែលសម្រិតសម្រាំង សកម្មភាពសុពលភាព ប្រសិទ្ធភាព តាំងពីខែធ្នូ ស្ថាប័នបក្ស រដ្ឋសភា រដ្ឋាភិបាល រណស្សិរមាតុភូមិវៀតណាម និងអង្គការនយោបាយសង្គម រុសរាន់ កសាងវិធានការដាក់ជូនមជ្ឈិម ក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ ក្រោមស្មារតី “មជ្ឈិមធ្វើគំរូ មូលដ្ឋានគាំទ្រ” ស្ថាប័ននានាដំណើរការត្រួតពិនិត្យ រៀបចំឆ្ពោះទៅកាន់គោលដៅក្បាលម៉ាស៊ីនថ្មី “សម្រិតសម្រាំង ខ្លាំងពូកែ អនុភាព សុពលភាព ប្រសិទ្ធភាព” តាមការណែនាំរបស់លោកអគ្គលេខាធិការបក្ស តូឡឹម។
៤.អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ ទិវាជ័យជំនះដៀនបៀនភូ (Dien Bien Phu) ៖ សរសេរបន្តបទចម្រៀងអង់អាចនៃមាតុភូមិ
ព្រឹកថ្ងៃទី៧ ខែឧសភា នៅទីក្រុងដៀនបៀនភូ (Dien Bien Phu) ខេត្តដៀនបៀនភូ (Dien Bien Phu) ឱឡារឹកចាត់តាំងពិធីខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ ទិវាជ័យជំនះដៀនបៀនភូ (Dien Bien Phu) “ល្បីរន្ទឺបញ្ចទ្វីប រុង្គើរពិភពលោក”។ ព្រឹត្តិការណ៍រំលឹកឡើងនូវសន្ទុះវីរភាព បញ្រ្ជាបថែមស្មារតីស្រឡាញ់ជាតិជូនប្រជាជនវៀតណាម រឹតបន្តឹងផ្សារភ្ជាប់សាច់ឈាម រវាងកងទ័ពនិងប្រជាជន ក្រោមការដឹកនាំរបស់បក្ស។ កងទ័ពប្រជាជនវៀតណាម បន្ទាប់ពី៨០ឆ្នាំ តតាំងប្រយុទ្ធ ធំពេញវ័យ បន្តកសាងកងកម្លាំងថ្នឹកចម្បាំង សម្រិត ខ្លាំងពូកែ ឆ្ពោះទៅកាន់ភាពទំនើប ស្ថាបនា និង ការពាររឹងមាំឯករាជ្យ បុរណភាពដែនដីនៃមាតុភូមិ។
៥. កំណើន GDPជាង៧%
ក្នុងបរិបទទទួលឥទ្ធិពលធ្ងន់ធ្ងរនៃព្យុះយក្ស Yagi និង សេដ្ឋកិច្ចពិភពលោកអស្ថេរភាព សេដ្ឋកិច្ចវៀតណាមបានប្រឹងប្រែងឆ្លងកាត់ឧបសគ្គ GDP ព្យាករណ៍នឹងកើនឡើងជាង៧% លើសគោលដៅរដ្ឋសភាដាក់ចេញ។ មីក្រូសេដ្ឋកិច្ចបន្តស្ថេរភាព អតិផារណាបានគ្រប់គ្រងក្រោម៤%។ សរុបតម្លៃនាំចេញ នាំចូល ឈានចូលជិតបំបែកឯតទគ្គកម្ម ៨០០ពាន់លានដូល្លាអាមេរិក ខ្ពស់បំផុតតាំងពីមុនមក។ តម្លៃពាណិជ្ជសញ្ញាជាតិ សម្រេច ៥០៧ពាន់លានដូល្លាអាមេរិក ឈរលំដាប់ទី៣២ក្នុងចំណោម១៩៣ប្រទេស។ ទាក់ទាញទុន FDI ជាង ៣១ពាន់លានដូល្លាអាមេរិក នៅចំណុះក្នុងក្រុម១៥ប្រទេសកំពុងអភិវឌ្ឍ ទាក់ទាញ់ទុន FDI ធំបំផុតពិភពលោក។ ចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកប្រទេសវៀតណាម កើន៤០% បើប្រៀបនឹងឆ្នាំ២០២៣។
៦.ព្យុះយក្ស Yagi ធ្វើឱ្យមនុស្សស្លាប់ បាត់ដំណឹង ៣៤៥នាក់
ព្យុះយក្ស Yagi (ព្យុះលេខ៣) មានល្បឿនខ្លាំងបំផុតក្នុងអំឡុងពេល៣០ឆ្នាំមកនេះ នៅសមុទ្រខាងកើត និង ៧០ឆ្នាំកន្លងនៅលើដែនដីគោក បង្កមហន្តរាយធ្ងន់ធ្ងរ ធ្វើឱ្យមនុស្សស្លាប់ ៣២៣នាក់ និងបាត់ដំណឹង២២នាក់ រងរបួស១.៩៧៨នាក់ ខូចខាតសម្ភារៈជាង៨១.៧០០ពាន់លានដុង។ ភូមិ នូ (Lang Nu) ឃុំភុកខាញ (Phuc Khanh) ស្រុកបាវអៀន (Bao Yen) ខេត្តឡាវកាយ (Lao Cai) ត្រូវទឹកជំនន់កៀរយកទាំងស្រុង។
៧.អនុម័តគោលនយោបាយវិនិយោគ ដំណើរការឡើងវិញនូវគម្រោងសំខាន់ចំនួន២
ក្នុងកិច្ចប្រជុំលើកទី៨ រដ្ឋសភាបានអនុម័តគោលនយោបាយវិនិយោគគម្រោងផ្លូវរថភ្លើងល្បឿនលឿន បណ្តោយតាមពីទិសខាងជើង រហូតចុះមកទិសខាងត្បូង ជាមួយដើមទុនវិនិយោគ ១.៧១៣.៥៤៨ពាន់លានដុង ហើយដំណើរការឡើងវិញនូវគម្រោងវិនិយោគអគ្គិសនីថាមពលនុយគ្លេអ៊ែរខេត្តនិញធ្វឹន (Ninh Thuan)។ គ្រោងការផ្លូវរថភ្លើងល្បឿលឿន រំពឹងនឹងប្រើប្រាស់រូបភាពវិនិយោគរដ្ឋ ឆ្លើយតបសំណូមពរកំណើន និង ចូលរួមរចនាសម្ពន្ធទីផ្សារដឹកជញ្ជូនឡើងវិញតាមរបៀងពីទិសខាងជើង រហូតដល់ទិសខាងត្បូងប្រកបដោយភាពរឹងមាំ។ គម្រោងអគ្គិសនីថាមពលនុយគ្លេអែរខេត្តនិញធ្វឹន (Ninh Thuan) បានរំពឹងអនាគតពិពិធកម្មប្រភពផ្គត់ផ្គង់អគ្គិសនី ធានាសន្តិសុខថាមពល ចូលរួមការពារបរិស្ថាន។
៨.សម្រេចយ៉ាងឆាប់រហ័សនូវសំណង់ 500kVចរន្ត៣ខ្សែ
ថ្ងៃទី២៩ ខែសីហា សំណង់ខ្សែភ្លើងចរន្ត៣ខ្សែ ចាប់ពីស្រុកក្វាងត្រាច (Quang Trach) (ខេត្តក្វាងប៊ិញ - Quang Binh) រហូតដល់ស្រុកភោណូយ (Pho Noi) (ខេត្តហឹងអៀន- Hung Yen) បានសម្ពោធឆ្លងក្រោយរយៈពេល៦ខែសាងសង់ បំបែកឯតទគ្គកម្មអំពីសំណុំឯកសារវិនិយោគ និង រយៈពេលសាងសង់ខ្លីបំផុត។ សំណង់បានសាងសង់ និង រចនាដោយវិស្វករវៀតណាម មានន័យពិសេសក្នុងផ្នែកសេដ្ឋកិច្ច គោលនយោបាយ សង្គម ធានាសន្តិសុខថាមពលជាតិ ជំនះស្ថានភាពកង្វះអគ្គិសនីដោយអន្លើ នៅភូមិភាគខាងជើង កត់ត្រាស្មារតីជនជាតិ ការស្មគ្រចិត្តរួមនៃទូទាំងប្រព័ន្ធនយោបាយ ជាមេរៀនកម្រសម្រាប់ការសាងសង់សំណង់សំខាន់ៗនៃជាតិ។
៩.អនុម័តច្បាប់ដីធ្លី (វិសោធនកម្ម)
Sánព្រឹកថ្ងៃទី១៨ ខែមករា ក្នុងកិច្ចប្រជុំមិនប្រក្រតី រដ្ឋសភា បានអនុម័តច្បាប់ពង្រាងនៃច្បាប់ដីធ្លី (កំណែ)។ រួមជាមួយនឹងច្បាប់ផ្ទះលំនៅឋាន (កំណែ) និង ច្បាប់អាជីវកម្មអចលនវត្ថុ (កំណែ) ច្បាប់ដីធ្លី (កំណែ) មានសុពលភាពឆាប់ជាង៥ខែ បើប្រៀបនឹងថេរវេលាដាក់ចេញ ឆ្លើយតបសំណូមពរសុក្រិតដំណាលគ្នានឹងគោលនយោបាយ ច្បាប់ ដើម្បីទីផ្សារអចលនវត្ថុអភិវឌ្ឍសេ្ថរភាព ចីរភាព ប្រភពដីធ្លីបានគ្រប់គ្រង ប្រើប្រាស់ប្រសិទ្ធភាព។ ឆ្នាំ២០២៤ រដ្ឋសភាក៏បានអនុម័តច្បាប់ពង្រាយសំខាន់ជាច្រើន ដើម្បីដោះស្រាយ “កំណួច” អំពីរបប បង្កើតរបៀងច្បាប់ងាយស្រួល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
១០.សម្ពោធបើកបណ្តាញ 5Gជំរុញបង្វែរឌីជីថលជាតិ
ថ្ងៃទី១៥ ខែតុលា Viettel សម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញ 5G គូសបញ្ជាក់នូវវត្តមានជាផ្លូវការនៃសេវាកម្មនេះ នៅវៀតណាម។ ជាសសរស្នូលមួយ ក្នុងចំណោមសសរស្នូលសំខាន់ នៃបុព្វហេតុបដិវត្តឧស្សាហកម្មលើកទី៤ រចនាសម្ពន្ធឌីជីថល ក្នុងនោះមានបណ្តាញ 5G អន្តរកម្មខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តាមរយៈនោះជំរុញនវានុវត្តន៍ និង បង្កើនពលានុភាព នៅលើវិស័យជាច្រើន។
ឆ្នាំ២០២៤ វៀតណាមបានពង្រាយជោគជ័យ៤៩/៧៦សេវាកម្មចាំបាច់ នៅលើសេវារដ្ឋនៃប្រទេស បើកគណនី VneID ជាង៥៧,៩លាន និង បង្កើតសៀវភៅសុខភាពអេឡិត្រូនិក ៣២,១លាន ជូនប្រជាជន៕
កាសែតរូបភាពវៀតណាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម