• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

ពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងការធានាសុខុមាលភាពសង្គម

នៅក្នុងប៉ុន្មានថ្ងៃមុនបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ សកម្មភាពថែទាំបុណ្យតេតជូនជនក្រីក្រ និងជនងាយរងគ្រោះកំពុងប្រព្រឹត្តទៅនៅតាមខេត្ត និងក្រុងនានាទូទាំងប្រទេស។

រដ្ឋាភិបាល និងមូលដ្ឋានបានបែងចែកប្រាក់រាប់ពាន់លានដុង រួមផ្សំជាមួយនឹងធនធានសង្គម ដើម្បីធានាថា "ប្រជាជនទាំងអស់សុទ្ធតែមានបុណ្យតេត”។ ការថែទាំជនក្រីក្រក្នុងអំឡុងពេលបុណ្យតេតមិនមែនគ្រាន់តែជាសកម្មភាពសប្បុរសសុទ្ធសាធនោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់លាស់នៃការធានាថា ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានផ្សារភ្ជាប់ទៅនឹងយុត្តិធម៌សង្គម និងវឌ្ឍនភាព។

ការថែទាំបុណ្យតេតសម្រាប់គ្រួសារគោលនយោបាយ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកក្នុងអំឡុងពេលបុណ្យតេត គឺជាគោលនយោបាយចម្បងមួយដែលបក្ស និងរដ្ឋបានផ្តោតការយកចិត្តទុកដាក់ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

រូបថត៖ VNP

 

ការណែនាំយ៉ាងដិតដល់ពីមជ្ឈិម

ត្រៀមរៀបចំទទួលបុណ្យតេតឆ្នាំមមី អដ្ឋស័ក រដ្ឋាភិបាល និងប្រធានរដ្ឋបានចេញសេចក្តីសម្រេចជាបន្តបន្ទាប់សម្រាប់ថែទាំដល់បុណ្យតេត។  ចាប់ពីសេចក្តីសម្រេចចិត្តលេខ ៤១៨ របស់រដ្ឋាភិបាល រហូតដល់សេចក្តីសម្រេចលេខ ១ របស់ប្រធានរដ្ឋ កញ្ចប់អំណោយរាប់លានកញ្ចប់ដែលមានតម្លៃចន្លោះពី ៣០០.០០០ ទៅ ៦០០.០០០ ដុង (១១-២៣ ដុល្លារអាមេរិក) ត្រូវបានអនុម័តសម្រាប់ ចែកចាយដល់គ្រួសារអ្នកទទួលផលគោលនយោបាយ និងអ្នកដែលមានគុណូបការៈ។ លើសពីនេះ គិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំនេះ រដ្ឋាភិបាលក៏បានផ្តល់អង្ករជិត ១៣,៤ តោន ដល់ប្រជាជនផងដែរ។

អញ្ជើញទស្សនានិង ប្រគល់អំណោយបុណ្យតេត ដល់គ្រួសារអ្នកទទួលផលគោលនយោបាយជាច្រើន គ្រួសារក្រីក្រ គ្រួសារជិតក្រីក្រ និងកម្មករនៅក្នុងសង្កាត់ Thuy Xuan ក្រុង Hue រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានថ្លែងថា៖ “សកម្មភាពចុះសួរសុខទុក្ខ និងផ្តល់អំណោយបុណ្យតេតគឺជាសកម្មភាពដ៏មានអត្ថន័យ ដែលបង្ហាញពីការទទួលខុសត្រូវ និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងសហព័ន្ធពលកម្មវៀតណាមចំពោះប្រជាជននិយាយរួម គ្រួសារអ្នកទទួលផលគោលនយោបាយ អ្នកមានគុណូបការៈ និងប្រជាជនដែលនៅតែប្រឈមមុខនឹងការលំបាក។ អំណោយទាំងនេះប្រហែលជាមិនមានតម្លៃសម្ភារៈច្រើនទេ ប៉ុន្តែសង្ឃឹមថា បង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងគ្រប់លំដាប់ថ្នាក់ ហើយយើងសូមជូនពរឱ្យប្រជាជនមានថ្ងៃសម្រាកបុណ្យតេតដ៏កក់ក្តៅ និងពោរពេញដោយសុភមង្គល”។

ឱកាសបុណ្យតេតប្រពៃណីឆ្នាំនេះ គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាមប៉ាន់ប្រមាណថា ប្រគល់អំណោយជិត ៣០.០០០ កញ្ចប់ ជូនដល់ជនក្រីក្រ កម្មករ និងអ្នកដែលមានស្ថានភាពលំបាកជាពិសេស។

រដ្ឋមន្ត្រីការបរទេស លោក ឡេ ហ័យ ជុង ប្រគល់អំណោយបុណ្យតេតដល់ប្រជាជននៅសង្កាត់ ធុយ សួន ទីក្រុង ហ្វេ។ រូបថត៖ VNA
ទន្ទឹមនឹងនេះ ក្នុងនាមជាអង្គការសមាជិកស្នូលនៃរណសិរ្សមាតុភូមិវៀតណាម សមាគមកាកបាទក្រហមវៀតណាមកំពុងអនុវត្តចលនា "បុណ្យតេតមេត្តាករុណា" និទាឃរដូវឆ្នាំ មមី អដ្ឋស័ក ២០២៦ នៅទូទាំងប្រទេស ដោយខិតខំផ្តល់អំណោយបុណ្យតេតប្រមាណ ១,៥ លានកញ្ចប់ ជាមួយនឹងធនធានសរុបដែលបានកៀរគរយ៉ាងហោចណាស់ ៥៧៤ ពាន់លានដុង (ជាង ២២ លានដុល្លារអាមេរិក)។ អ្នកទទួលផលគឺគ្រួសារក្រីក្រ គ្រួសារជិតក្រីក្រ ជនពិការ មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនដែលមានស្ថានភាពលំបាកជាពិសេស និងជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាតក្នុងឆ្នាំ ២០២៥។

លក្ខណៈពិសេសថ្មីគួរឱ្យកត់សម្គាល់នៃចលនាឆ្នាំនេះគឺការរៀបចំសប្តាហ៍ "បុណ្យតេតមេត្តាករុណា" នៅកម្រិតឃុំ ដែលប្រព្រឹត្តទៅក្នុងពេលដំណាលគ្នាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ជាមួយនឹងសកម្មភាពជាច្រើនដូចជា៖ ផ្សារបុណ្យតេតមេត្តាករុណា វេចនំអន្សម ល្បែងប្រជាប្រិយ បង្កើតបរិយាកាសផ្សារភ្ជាប់ទំនាក់ទំនងសហគមន៍ និងនាំយកសកម្មភាពថែទាំបុណ្យតេតឱ្យកាន់តែខិតជិតប្រជាជននៅកម្រិតមូលដ្ឋាន។

គណៈកម្មាធិការមជ្ឈិមនៃកាកបាទក្រហមវៀតណាមបំផុសយុទ្ធនាការ "បុណ្យតេតមេត្តាករុណា" សម្រាប់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦។ រូបថត៖ VGP

ភាពម្ចាស់ការពីអាជ្ញាធរមូលដ្ឋាន

ដោយច្បាមជាប់ការដឹកនាំរបស់មជ្ឈិម តំបន់ជាច្រើនបានបែងចែកធនធានថវិកាយ៉ាងសកម្ម និងលើកកម្ពស់ការកៀរគរសង្គមដើម្បីថែទាំអ្នកទទួលផលគោលនយោបាយ ជនក្រីក្រ កម្មករ និងក្រុមងាយរងគ្រោះក្នុងអំឡុងពេលបុណ្យតេត។

នៅទីក្រុងហាណូយ ទីក្រុងបានចែកចាយកញ្ចប់អំណោយជាង ១,១៦ លានកញ្ចប់ ដែលមានតម្លៃសរុបជាង ៥៧៤ ពាន់លានដុង (ជាង ២២ ពាន់លានដុល្លារអាមេរិក)។ លើសពីនេះ គណៈកម្មាធិការប្រជាជនឃុំ និងសង្កាត់ ព្រមទាំងអង្គភាពផ្សេងៗទៀត បានកៀងគរ ធនធានសង្គមបន្ថែមយ៉ាងសកម្ម ដើម្បីឧបត្ថម្ភដល់បុគ្គលដែលមានសិទ្ធិទទួលបាន ទៅតាមស្ថានភាពជាក់ស្តែង។ លោកស្រី Hoang Thi Huyen Trang ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិនៃសង្កាត់ Kien Hung (ហាណូយ) បានថ្លែងថា៖ “គណៈកម្មាធិការរណសិរ្សមាតុភូមិនៃសង្កាត់ Kien Hung បានអំពាវនាវ និងចលនាប្រជាជននៅក្នុងសង្កាត់ ក៏ដូចជាសប្បុរសជន និងអាជីវកម្មនៅក្នុងសង្កាត់ ឲ្យចូលរួមជួយ និងគាំទ្រក្នុងអំឡុងពេលជួបជុំបុណ្យតេតនេះ។ នេះក៏ជាឆ្នាំដំបូងដែលយើងបានអនុវត្តគំរូរដ្ឋាភិបាលមូលដ្ឋានពីរកម្រិតផងដែរ។ ជាមួយនឹងធនធានដែលយើងបានប្រមូល យើងបានប្រគល់កញ្ចប់អំណោយចំនួន ២០០ ដល់បុគ្គលដែលមានស្ថានភាពលំបាកនៅក្នុងតំបន់។ កញ្ចប់អំណោយនីមួយៗមានតម្លៃ ២ លានដុងជាសាច់ប្រាក់ រួមជាមួយនឹងអំណោយផ្សេងៗទៀត។ ទាំងនេះបង្ហាញពីទឹកចិត្ត ការស្រឡាញ់ និងការយកចិត្តទុកដាក់របស់អង្គការនានានៅក្នុងសង្កាត់ Kien Hung ចំពោះការងារសុខុមាលភាពសង្គម”។

ទីក្រុងហាណូយបានប្រគល់អំណោយជាង ១,១៦ លានចំណែក ដែលមានតម្លៃសរុបជាង ៥៧៤ ពាន់លានដុង។ រូបថត៖ VTV
នៅទីក្រុងហូជីមិញ ទីក្រុងបានចែកចាយអំណោយបុណ្យតេតដល់មនុស្សជាង ២១០.០០០ នាក់ស្ថិតក្នុងក្រុមមុខសញ្ញាទទួលផលគោលនយោបាយ  ដោយចំនួនទឹកប្រាក់អំណោយមានចាប់ពី ១ លាន ដុង ដល់ ១០ លានដុងក្នុងមួយកញ្ចប់ (៣៨,៥ – ៣៨៥ដុល្លារអាមេរិក)យោងតាមមន្ទីរកិច្ចការផ្ទៃក្នុងទីក្រុងហៃផុង បុណ្យតេតឆ្នាំ មមី អដ្ឋស័ក ២០២៦ ក្រុងបានរៀបចំផែនការមួយដើម្បីផ្តល់អំណោយដល់មនុស្សជាង ៩៩.០០០ នាក់ដែលមានកុណូបការៈនៅក្នុងតំបន់។

ការងារថែទាំបុណ្យតេត ត្រូវបានដំណើរការឯកភាព នៅទូទាំងប្រទេសបានរួមចំណែកដល់ការធានាសុខុមាលភាពសង្គម និងពង្រឹងជំនឿជាក់របស់ប្រជាជនលើការដឹកនាំរបស់បក្ស និងរដ្ឋ៕


តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកំពុងឈានមកដល់

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកំពុងឈានមកដល់

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ផាម មិញជិញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន សាងសង់ គម្រោងសាលា​អន្តរកម្រិត កឹមថាច់ និង​បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាព​លំបាក និងកម្មករនៅក្នុងខេត្តថាញ់ហ្វា។

Top