• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអបអរសាទរលើកទី ៨១ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម នៅអាប៊ីយ៉ៃ

នៅឯបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅតំបន់អាប៊ីយ៉ៃ ក្រុមវិស្វកម្មទី ៤ នៃវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២៥)។
មិត្តភក្តិអន្តរជាតិអបអរសាទរកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៨១ នៃការបង្កើតកងទ័ព (រូបថត៖ Hai Yen/qdnd.vn)

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាឱកាសមួយដើម្បីរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានមួយ ដើម្បីពង្រឹងមិត្តភាពរវាងកងកម្លាំងមួកខៀវវៀតណាម ជាមួយសហគមន៍អន្តរជាតិ និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ Robert Yaw Affram មេបញ្ជាការនៃបេសកកម្មសន្តិសុខបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមវិស្វកម្មលេខ ៤ របស់វៀតណាម ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅបេសកកម្មមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់គឺជាសក្ខីភាពដ៏រស់រវើកនៃការទទួលស្គាល់របស់អន្តរជាតិ ចំពោះការរួមចំណែករបស់កងកម្លាំងវៀតណាមនៅអាប៊ីយ៉ៃដោយយកឈ្នះលើឧបសគ្គ និងបញ្ហាប្រឈមទាំងអស់។

ក្នុងក្របខ័ណ្ឌនៃពិធីនេះ គណៈប្រតិភូអន្តរជាតិមានឱកាសសិក្សាអំពីដំណើរ រយៈពេល ៨១ ឆ្នាំនៃការប្រយុទ្ធ និងការអភិវឌ្ឍរបស់កងទ័ពប្រជាជនវៀត ណាម តាមរយៈការតាំងពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រយោធាវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top