• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង ជ្រើសរើសរដ្ឋសភាវៀតណាម

នាព្រឹកមិញថ្ងៃទី ៦ ខែមករា នៅសាលប្រជុំឌៀនហុង វិមានរដ្ឋសភា (ហាណូយ) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង ជ្រើសរើសរដ្ឋសភាវៀតណាម (៦ មករា ១៩៤៦ - ៦ មករា ២០២៦)។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង  ជ្រើសរើសរដ្ឋសភាវៀតណាម (រូបថត៖ VNP) 

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ប្រធានរដ្ឋលោក លឿង គឿង នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញចូលរួមក្នុងពិធីនេះ។

អញ្ជើញថ្លែងនៅក្នុងពិធី  អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ បានក្លាយជាសញ្ញាសម្គាល់យ៉ាងត្រចេះត្រចង់។ យោងតាមលោកអគ្គលេខាបក្សតូ ឡឹម ចាប់តាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្នាំ ១៩៤៦ ឆ្លងកាត់អស់រយៈពេល ជាង ៨០ ឆ្នាំនៃការរួមដំណើរជាមួយប្រទេសជាតិ និងចំនួន ១៥ អាណត្តិនៃប្រតិបត្តិការ រដ្ឋសភាវៀតណាមបានរីកចម្រើន ខ្លាំងមាំមួន ដោយបញ្ជាក់ពីតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលនៃជីវភាពនយោបាយនិងច្បាប់ជាតិ ជាស្ថាប័នរដ្ឋធម្មនុញ្ញដែលកាន់តួនាទីសំខាន់ក្នុងការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមនៅវៀតណាម៖

“ក្នុងវិស័យរៀបចំរដ្ឋធម្មនុញ្ញនិងនីតិបញ្ញត្តិ រដ្ឋសភាបានអនុម័តរដ្ឋធម្មនុញ្ញចំនួន ៥ ច្បាប់ ដែលផ្សាភ្ជាប់ទៅនឹងចំណុចរបត់សំខាន់ៗនៃបដិវត្តន៍វៀតណាម។ រដ្ឋធម្មនុញ្ញនីមួយៗឆ្លុះបញ្ចាំងពីកម្រិតនៃការអភិវឌ្ឍរបស់ប្រទេសជាតិ  បង្ហាញពីការច្នៃប្រឌិតជាបន្តបន្ទាប់ក្នុងការរៀបចំ និងប្រតិបត្តិការអំណាចរដ្ឋ។ ជាពិសេស រដ្ឋសភានីតិកាលទី ១៥ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាជាច្រើននៃរដ្ឋធម្មនុញ្ញ បានសម្គាល់ការអភិវឌ្ឍថ្មីមួយនៅក្នុងប្រវត្តិសាស្ត្ររដ្ឋធម្មនុញ្ញ ដោយបង្កើតគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត បង្កើនប្រសិទ្ធភាព នៃអភិបាលកិច្ចជាតិ ដោយបំពេញតាមតម្រូវការអភិវឌ្ឍន៍ ក្នុងដំណាក់កាលថ្មីរបស់ប្រទេសជាតិ”។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង  ជ្រើសរើសរដ្ឋសភាវៀតណាម (រូបថត៖ VNA)

 

ដោយបញ្ជាក់ពីតួនាទីរបស់រដ្ឋសភាក្នុងការបង្កើតស្ថាប័នអភិវឌ្ឍន៍ ដែលមានសារៈសំខាន់ជាពិសេសក្នុងការសម្រេចគោលដៅឆ្ពោះទៅរកខួបលើកទី ១០០ នៃការបង្កើតបក្ស (១៩៣០-២០៣០) និងខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ (១៩៤៥-២០៤៥) អគ្គលេខាបក្ស លោក តូ ឡឹម បាន គូសបញ្ជាក់ពីភារកិច្ចមួយចំនួនសម្រាប់រដ្ឋសភាក្នុងរយៈពេលខាងមុខ៖ 

“ទីមួយ បន្តកសាងរដ្ឋសភាទៅជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុត ដោយលើកកម្ពស់ប្រជាធិបតេយ្យ នីតិរដ្ឋ ទំនើប វិជ្ជាជីវៈ ភាពបើកចំហ តម្លាភាព  និងប្រសិទ្ធភាពក្នុងការរៀបចំ និងប្រតិបត្តិការរបស់ខ្លួន។ ទីពីរ បន្តច្នៃប្រឌិតយ៉ាងខ្លាំងនូវការត្រិះរិះ ឆ្ពោះទៅរកការស្ថាបនានិងដឹកនាំការអភិវឌ្ឍ។ លើកកម្ពស់លក្ខណៈទម្លុះទម្លាយភាពជឿនលឿនជាយុទ្ធសាស្ត្រ បង្កើតប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ថ្មីមួយ។   ក្នុងពេលជាមួយគ្នានេះ ត្រូវកែទម្រង់ជាមូលដ្ឋាន និងកែលម្អគុណភាព និងប្រសិទ្ធភាពនៃសកម្មភាពនីតិបញ្ញត្តិ ដោយធានាការគ្រប់គ្រងជាតិដោយរដ្ឋធម្មនុញ្ញ និងច្បាប់ បំពេញតាមតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ”។

នៅចំពោះមុខការបោះឆ្នោតជ្រើសរើសរដ្ឋសភានីតិកាលទី១៦ (ខែមីនា ឆ្នាំ២០២៦) លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា  បក្ស និងប្រជាជនរំពឹងថា សមាជិក សមាជិការដ្ឋសភានឹងបន្តធ្វើជាបុគ្គលគំរូទាក់ទងនឹងបញ្ញា ភាពក្លាហាន សីលធម៌ និងស្មារតីបម្រើមាតុភូមិ និងប្រជាជន ហ៊ានគិត ហ៊ានធ្វើសកម្មភាព ហ៊ានទទួលខុសត្រូវ និងដាក់ផលប្រយោជន៍ជាតិលើសពីអ្វីៗទាំងអស់ ដោយបន្តប្រពៃណីដ៏រុងរឿងរយៈពេល ៨០ ឆ្នាំរបស់រដ្ឋសភាវៀតណាម៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top