ព័ត៌មាន ពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសឆ្នាំ២០២៦ 01/06/2026 នៅព្រឹកថ្ងៃទី១ ខែមិថុនា នៅពន្ធនាគារថាញ់សួន (ហាណូយ) ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសឆ្នាំ២០២៦ របស់ប្រធានរដ្ឋ។ លោក ហ្វាម យ៉ា ទូក ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ២០២៦ បានចូលរួមពិធីនេះ។ ឧត្តមសេនីយ៍ទោ ទ្រឿង ម៉ាញ់ យុង មេបញ្ជាការតំបន់យោធា ប្រគល់សេចក្តីសម្រេចលើកលែងទោសដល់អ្នកទោសដែលត្រូវបានលើកលែងទោស។ រូបថត៖ qdndនៅក្នុងពិធីនេះ ថ្នាក់ដឹកនាំនៃពន្ធនាគារថាញ់សួន បានប្រកាសសេចក្តីសម្រេចចិត្តលេខ ៧៥១ របស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ២០២៦។ ដូច្នេះហើយ លោកប្រធានរដ្ឋបានសម្រេចចិត្តលើកលែងទោសដល់អ្នកទោសចំនួន ៩.៩៥០នាក់ ដែលកំពុងជាប់ពន្ធនាគារទូទាំងប្រទេស ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលើកលែងទោសនៅឆ្នាំ២០២៦។ថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ា ទូក បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ ប្រធានរដ្ឋវៀតណាមបានសម្រេចចិត្តលើកលែងទោសចំនួន ១២លើក ដល់អ្នកទោសជាង ១២០.០០០នាក់។ អ្នកដែលត្រូវបានលើកលែងទោសភាគច្រើនបានរួមបញ្ចូលចូលទៅក្នុងសហគមន៍យ៉ាងឆាប់រហ័ស ស្ថេរភាពជីវភាពរស់នៅ និងធ្វើពលកម្មដោយស្មោះត្រង់។ មនុស្សជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីទទួលបានការលើកលែងទោសពីប្រធានរដ្ឋ អ្នកទោសទាំងអស់មានឱកាសស្មើគ្នា ដោយមិនគិតពីភេទ សាសនា សញ្ជាតិ អាយុ មុខរបរ ឬទង្វើឧក្រិដ្ឋកម្មឡើយ ដរាបណាពួកគេបំពេញលក្ខខណ្ឌ តាមបទប្បញ្ញត្តិរបស់ច្បាប់។ ឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ា ទូក បានស្នើថា៖ «ការលើកលែងទោសគ្រាន់តែជាការចាប់ផ្តើមនៃដំណើរការឆ្ពោះទៅរកអំពើល្អតែប៉ុណ្ណោះ។ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នានឹងយកឈ្នះលើការលំបាក និងបញ្ហាប្រឈមទាំងអស់ មានទំនុកចិត្តកាន់តែខ្ពស់ និងបោះជំហានយ៉ាងរឹងមាំក្នុងជីវិត ក្លាយជាមនុស្សស្លូតបូត កសាងជីវភាពសេដ្ឋកិច្ចប្រកបដោយស្ថិរភាព មានគ្រួសារដ៏កក់ក្តៅនិងសុភមង្គល។ ចំពោះអ្នកដែលមិនទាន់ទទួលបានការលើកលែងទោសនៅពេលនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបន្ថែមទៀត គោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិនៃពន្ធនាគារ សិក្សា ធ្វើការ និងកែលម្អខ្លួនឯង ឆាប់បំពេញលក្ខខណ្ឌដើម្បីទទួលបានការសណ្ដោសប្រណីរបស់បក្សនិងរដ្ឋ»៕ តាម vovworld.vn/km

នៅព្រឹកថ្ងៃទី១ ខែមិថុនា នៅពន្ធនាគារថាញ់សួន (ហាណូយ) ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសឆ្នាំ២០២៦ របស់ប្រធានរដ្ឋ។ លោក ហ្វាម យ៉ា ទូក ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ២០២៦ បានចូលរួមពិធីនេះ។ ឧត្តមសេនីយ៍ទោ ទ្រឿង ម៉ាញ់ យុង មេបញ្ជាការតំបន់យោធា ប្រគល់សេចក្តីសម្រេចលើកលែងទោសដល់អ្នកទោសដែលត្រូវបានលើកលែងទោស។ រូបថត៖ qdndនៅក្នុងពិធីនេះ ថ្នាក់ដឹកនាំនៃពន្ធនាគារថាញ់សួន បានប្រកាសសេចក្តីសម្រេចចិត្តលេខ ៧៥១ របស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ២០២៦។ ដូច្នេះហើយ លោកប្រធានរដ្ឋបានសម្រេចចិត្តលើកលែងទោសដល់អ្នកទោសចំនួន ៩.៩៥០នាក់ ដែលកំពុងជាប់ពន្ធនាគារទូទាំងប្រទេស ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលើកលែងទោសនៅឆ្នាំ២០២៦។ថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ា ទូក បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ ប្រធានរដ្ឋវៀតណាមបានសម្រេចចិត្តលើកលែងទោសចំនួន ១២លើក ដល់អ្នកទោសជាង ១២០.០០០នាក់។ អ្នកដែលត្រូវបានលើកលែងទោសភាគច្រើនបានរួមបញ្ចូលចូលទៅក្នុងសហគមន៍យ៉ាងឆាប់រហ័ស ស្ថេរភាពជីវភាពរស់នៅ និងធ្វើពលកម្មដោយស្មោះត្រង់។ មនុស្សជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម។លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីទទួលបានការលើកលែងទោសពីប្រធានរដ្ឋ អ្នកទោសទាំងអស់មានឱកាសស្មើគ្នា ដោយមិនគិតពីភេទ សាសនា សញ្ជាតិ អាយុ មុខរបរ ឬទង្វើឧក្រិដ្ឋកម្មឡើយ ដរាបណាពួកគេបំពេញលក្ខខណ្ឌ តាមបទប្បញ្ញត្តិរបស់ច្បាប់។ ឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ា ទូក បានស្នើថា៖ «ការលើកលែងទោសគ្រាន់តែជាការចាប់ផ្តើមនៃដំណើរការឆ្ពោះទៅរកអំពើល្អតែប៉ុណ្ណោះ។ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នានឹងយកឈ្នះលើការលំបាក និងបញ្ហាប្រឈមទាំងអស់ មានទំនុកចិត្តកាន់តែខ្ពស់ និងបោះជំហានយ៉ាងរឹងមាំក្នុងជីវិត ក្លាយជាមនុស្សស្លូតបូត កសាងជីវភាពសេដ្ឋកិច្ចប្រកបដោយស្ថិរភាព មានគ្រួសារដ៏កក់ក្តៅនិងសុភមង្គល។ ចំពោះអ្នកដែលមិនទាន់ទទួលបានការលើកលែងទោសនៅពេលនេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបន្ថែមទៀត គោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិនៃពន្ធនាគារ សិក្សា ធ្វើការ និងកែលម្អខ្លួនឯង ឆាប់បំពេញលក្ខខណ្ឌដើម្បីទទួលបានការសណ្ដោសប្រណីរបស់បក្សនិងរដ្ឋ»៕
អត្ថបទផ្សេងទៀត សេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់ រវាងហ្វីលីពីន និងវៀតណាម01/06/2026ព័ត៌មានក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា នាថ្ងៃទី ១ មិថុនា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងសាធារណរដ្ឋហ្វីលីពីននិងសាធារណរដ្ឋសង្គមនិយមវៀតណាម។ សកម្មភាពរំលឹកខួបលើកទី ១១៥ ទិវាលោកប្រធានហូជីមិញចាកចេញពីមាតុភូមិទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ01/06/2026ព័ត៌មានសញ្ញាសម្គាល់របស់វៀតណាមនៅក្នុងកិច្ចសន្ទនា Shangri-la៖ អ្នកបង្កើតសន្តិភាពនៅក្នុងពិភពលោកដ៏ច្របូកច្របល់01/06/2026ព័ត៌មានវៀតណាមបង្កើតសញ្ញាសម្គាល់នៅ Asian Pop Culture Festival01/06/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបតំណាងសាជីវកម្ម និងសហគ្រាសមួយចំនួននៅហ្វីលីពីន01/06/2026ព័ត៌មានហ្វីលីពីនបាញ់កាំភ្លើងធំចំនួន ២១ ដើម ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម01/06/2026ព័ត៌មានវៀតណាមនិងហ្វីលីពីន លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់01/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត