នាថ្ងៃទី ២២ ខែកុម្ភៈ (ពោលគឺថ្ងៃទី ៦ ខែមិកសិរ ឆ្នាំមមី អដ្ឋិស័ក) ពិធីបើកការសរសេរអក្សរដើមនិទាឃរដូវត្រូវបានប្រារព្ធធ្វើឡើងនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស វិហារសក្ការៈបូជា Trạng Trình Nguyễn Bỉnh Khiêm (ឃុំ Nguyen Binh Khiem ទីក្រុង ហាយហ្វុង) ដោយទាក់ទាញប្រជាជន ភ្ញៀវទេសចរ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ពិធីបើកការសរសេរអក្សរដើមនិទាឃរដូវនៅវិហារ Trang Trinh។ (រូបថត៖ VOV)
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ ជាមួយនឹងពិធីកិច្ចប្រពៃណីពេញលេញ ដូចជា៖ ពិធីក្បួនដង្ហែប៊ិច ជើងដុសទឹកខ្មៅ និងទឹក; ពិធីអុជធូបឧទ្ទិសដល់ ឧត្តមបណ្ឌិត Trang Trinh Nguyen Binh Khiem; សិប្បករនៃក្លឹបសរសេរអក្សរផ្ចង់ Hai Dong ឧទ្ទេសនាមអំពីលក្ខណៈស្រស់ស្អាតនិងអត្ថន័យនៃការបើកការសរសេរអក្សរដើមនិទាឃរដូវ។ បន្ទាប់មក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានសរសេរអក្សរជាមួយនឹងប្រធានបទ “ការសិក្សាកាន់តែល្អ ការប្រឡងជោគជ័យ បញ្ញាមុតស្រួច” និងបានចូលរួមក្នុងសកម្មភាពសុំអក្សរ និងសរសេរអក្សផ្ចង់ដើមនិទាឃរដូវ។ លោក Chu Van Hieu (ឃុំ A Sao ខេត្ត Hung Yen) ដែលមកវិហារ Trang Trinh ដើម្បីសុំអក្សរផ្ចង់ដើមឆ្នាំសម្រាប់កូនៗ បានសម្តែងថា៖
“នាដើមឆ្នាំ ខ្ញុំបាននាំកូនស្រីមកទីនេះ ដើម្បីអុជធូប សុំឱ្យកូនសិក្សាបានល្អ ដោយសង្ឃឹមថា កូននឹងរក្សាប្រពៃណីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជនវៀតណាម។ ហើយកូនមកទីនេះ ក៏ដើម្បីបើកការសរសេរអក្សរដើមឆ្នាំ ក្នុងគោលបំណងចង់បានសំណាងល្អក្នុងការសិក្សា”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម