• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកការដ្ឋានសាងសង់កីឡដ្ឋានចំនួន ៦០.០០០កៅអីនៅខេត្ត Hung Yen

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្ត Hung Yen ក្រសួងនគរបាលបានបើកការដ្ឋានសាងសង់ជាផ្លូវការនូវកីឡដ្ឋាន PVF ដែលមានសមត្ថភាពផ្ទុកកៅអីចំនួន ៦០.០០០ កន្លែង។ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់។
អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូធ្វើពិធីបើកការដ្ឋាន (រូបថត៖ VGP/Duc Tuan)

កីឡដ្ឋានដែលមានទីតាំងស្ថិតក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបាល់ទាត់យុវជន PVF ក្នុងឃុំ Nghia Tru ខេត្ត Hung Yen ដែលក្រសួងនគរបាលជាម្ចាស់វិនិយោគ និងក្រុមហ៊ុនភាគហ៊ុន Vinhomes នៃសម្ព័ន្ធក្រុមហ៊ុន Vingroup ជាអ្នកម៉ៅការ  ស្ថិតនៅលើផ្ទៃដីជាង ៥៥.០០០ ម៉ែត្រការ៉េ។ បន្ទាប់ពីគម្រោងនេះត្រូវបានបង្ហើយ ទីតាំងនេះមិនត្រឹមតែជាកន្លែងសម្រាប់រៀបចំបណ្តាព្រឹត្តិការណ៍វប្បធម៌ និងកីឡារបស់កងកម្លាំងនគរបាលប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលតភ្ជាប់កីឡា វប្បធម៌និងទេសចរណ៍របស់ប្រទេសជាតិនិងក្នុងតំបន់ផងដែរ។ កីឡដ្ឋាននេះត្រូវបានរចនាឡើងលើសពីស្ដង់ដារអន្តរជាតិសម្រាប់ព្រឹត្តិការណ៍កីឡាធំៗដូចជា៖ កីឡាអាស៊ី (អាស៊ី) កីឡាអូឡាំពិក ពានរង្វាន់ប្រកួតបាល់ទាត់ពិភពលោក។

ចំណុចលេចធ្លោនៃពហុកីឡដ្ឋាន PVF គឺការរចនាដំបូលយក្សដែលអាច បើកនិងបិទបានទាំងស្រុងក្នុងរយៈពេលត្រឹមតែ ១២ ទៅ ២០ នាទី ដែលជាបច្ចេកវិទ្យាបានអនុវត្តជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។ ពហុកីឡាដ្ឋានបើកនិងបិទដោយស្វ័យប្រវត្តទំនើប ត្រូវបានយោងពីគំរូ និងបច្ចេក វិទ្យានៃកីឡដ្ឋាន AT&T (សហរដ្ឋអាមេរិក) ដែលជាកីឡដ្ឋានដែលមានដំបូលបើកនិងបិទដ៏ធំបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

នៅវេលាម៉ោង ៩៖០០ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា (ទីក្រុងហាណូយ) បានប្រារព្ធសម័យប្រជុំលើកទី ១០ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៥។

Top