• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យវប្បធម៌វៀតណាមនៅទីក្រុង អូសាកា ប្រទេសជប៉ុន៖ បង្កើតឡើងវិញនូវពិធីសែនខួបស្តេចហ៊ុង

នៅថ្ងៃទី១៩ ខែមេសា នៅខ័ណ្ឌ Ikuno ទីក្រុងអូសាកា (ប្រទេសជប៉ុន) ពិធីបុណ្យវប្បធម៌វៀតណាម បង្កើតឡើងវិញនូវពិធីសែនខួបស្តេចហ៊ុង លើកទី ៩ បានធ្វើឡើងក្នុងបរិយាកាសដ៏ឱឡារិក កក់ក្តៅ ដែលសម្បូរទៅដោយអត្តសញ្ញាណជាតិ។ ព្រឹត្តិការណ៍នេះបានទាក់ទាញមនុស្សចូលរួមរាប់ម៉ឺននាក់ រួមទាំងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន រួមជាមួយប្រជាជនក្នុងស្រុកនិងមិត្តភក្តិអន្តរជាតិមួយចំនួនធំផងដែរ។
ការបង្កើតឡើងវិញនៃពិធីសែនខួបស្ដេចហ៊ុងនៅក្នុងពិធីបុណ្យវប្បធម៌។ (រូបថត៖ VNA)

នៅក្នុងសុន្ទរកថាបើក អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងអូសាកា លោក ង្វៀន ទ្រឿងសឺន បានសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសនៃការរក្សាពិធីបុណ្យនេះអស់រយៈពេល ៩ ឆ្នាំកន្លងមក។ លោកអគ្គកុងស៊ុល ង្វៀន ទ្រឿងសឺន បានចាត់ទុកថា ជំនឿគោរពបូជាស្តេចហ៊ុង ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ មិនត្រឹមតែជានិមិត្តរូបនៃក្រមសីលធម៌ "ផឹកទឹក នឹកដល់ប្រភពដើម" ប៉ុណ្ណោះទេ ថែមទាំងក៏ជាខ្សែអំបោះដែលតភ្ជាប់ស្មារតីជាតិរបស់ប្រជាជនវៀតណាមគ្រប់ទីកន្លែងលើពិភពលោកទៀតផង។ ការបង្កើតឡើងវិញនូវពិធីសែនខួបស្តេចហ៊ុង នៅប្រទេសជប៉ុន គឺជាសក្ខីភាពដ៏រស់រវើកនៃកម្លាំងរស់ដ៏អមតៈនៃវប្បធម៌វៀតណាម និងស្មារតីសាមគ្គីភាពក្នុងរបស់សហគមន៍ជនវៀតណាមដែលរស់នៅឆ្ងាយពីមាតុភូមិផងដែរ។

ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការបង្កើតឡើងវិញនូវពិធីសែនខួបស្តេចហ៊ុង ដោយមានកត្តាប្រពៃណីគ្រប់គ្រាន់ ដូចជា៖ ការថ្វាយធូប គ្រឿងដង្វាយ និងពិធីដ៏ឱឡារិក។ បរិយាកាសពិធីបុណ្យពោរពេញទៅដោយអត្តសញ្ញាណវៀតណាម ដែលជួយឱ្យអ្នកចូលរួម មានអារម្មណ៍ហាក់ដូចជាកំពុងវិលត្រឡប់មកស្រុកកំណើតអញ្ចឹង។ លើសពីនេះ កម្មវិធីសម្ដែងសិល្បៈប្រជាប្រិយ តន្ត្រី និងរបាំប្រពៃណី រួមជាមួយតូបលក់អាហារជាច្រើនប្រភេទ បានបង្កើតជាផ្ទាំងគំនូរវប្បធម៌ដ៏រស់រវើក ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ពិធីបុណ្យឆ្នាំនេះ ក៏មានការចូលរួមពីប្រជាជនវៀតណាមមកពីតំបន់ជាច្រើននៅខាងក្រៅ Kansai និងប្រទេសដទៃទៀត ដែលបង្ហាញពីឥទ្ធិពលដែលបានរីករាលដាលកាន់តែខ្លាំងឡើងនៃកម្មវិធីផងដែរ៕

តាម vovworld.vn/km-KH

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

បង្កើតជាបន្ទាន់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងផលិតផលយុទ្ធសាស្ត្រ

ចាំបាច់ត្រូវបង្កើតជាបន្ទាប់នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងផលិតផលយុទ្ធសាស្ត្រ ដោយមានសារសំខាន់ដោយផ្ទាល់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ដើម្បីសម្រេចបានគោលដៅកំណើនពីរខ្ទង់។

Top