នៅព្រឹកថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុបានរៀបចំ “សន្និសីទស្តីពីការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ១១៩ ស្តីពីការកែតម្រូវ និងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចចិត្តលេខ ២៤២ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ដើមទុនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងប្រាក់កម្ចីបរទេសអនុគ្រោះ និងការតំរង់ទិសសម្រាប់ទាក់ទាញ គ្រប់គ្រង និងប្រើប្រាស់ ODA និងប្រាក់កម្ចីបរទេសអនុគ្រោះ ដំណាក់កាល ២០២៦-២០៣០”។
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ thoibaonganhang.vn
សន្និសីទនេះមានការចូលរួមពីតំណាងអ្នកផ្តល់ជំនួយទ្វេភាគី ពហុភាគី និងអង្គការអន្តរជាតិដែលផ្តល់ ODA និងប្រាក់កម្ចីបរទេសអនុគ្រោះដល់វៀតណាម។
ន្និសីទនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឯកភាពរបៀបយល់ដឹង និងការអនុវត្តបទប្បញ្ញត្តិច្បាប់ថ្មីៗ ខណៈពេលដែលក៏បង្កើតទិសដៅសំខាន់ៗក្នុងការទាក់ទាញ ការគ្រប់គ្រង និងការប្រើប្រាស់ ODA និងប្រាក់កម្ចីបរទេសអនុគ្រោះនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ លោក Hoang Hai អនុប្រធាននាយកដ្ឋានគ្រប់គ្រងបំណុល និងសេដ្ឋកិច្ចបរទេស ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា ៖ «យើងប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦-២០៣០ ការកៀងគរទុន ODA និងដើមទុនប្រាក់កម្ចីអនុគ្រោះកើនឡើងជាង ៧ ដងនៃផែនការឆ្នាំ ២០២១-២០២៥។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងកំពុងធ្វើពិពិធកម្មបណ្តាញសម្រាប់ទាក់ទាញ ODA និងដើមទុនប្រាក់កម្ចីអនុគ្រោះ»៕
សេចក្តីសម្រេចចិត្ត ១១៩ បានបង្កើតបរិយាកាសផ្លូវច្បាប់ដែលមានតម្លាភាពនិងបើកចំហជាងមុន ដោយលើកកម្ពស់ប្រសិទ្ធភាពនៃការកៀងគរ និងការប្រើប្រាស់ដើមទុនពីបរទេស ខណៈពេលដែលបង្កើនភាពម្ចាស់ការ និងការទទួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គភាពនានាក្នុងការអនុវត្តកម្មវិធី និងគម្រោង៕
តាម vovworld.vn/km-KH