ព័ត៌មាន ពិធីបិទមហោស្រពភាពយន្តអាស៊ីដាណាំងលើកទីបួន 05/07/2026 បន្ទាប់ពីបានប្រព្រឹត្តទៅយ៉ាងដ៏រស់រវើកមួយសប្តាហ៍ មហោស្រពភាពយន្តអាស៊ីដាណាំងលើកទីបួន (DANAFF IV) បានបិទបញ្ចប់នា ថ្ងៃទី ៤ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Ariyana ក្នុងទីក្រុងដាណាំង។ ទិដ្ឋភាពរួមនៃពិធីបិទមហោស្រពភាពយន្ត DANAFF IV។ រូបថត៖ VVP អនុប្រធានរដ្ឋលោកស្រី វ៉ធី អាញ់ សួន និងលោក ឡេ ង៉ុក ក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងដាណាំង ប្រគល់ពានរង្វាន់ភាពយន្តល្អបំផុតក្នុងប្រភេទការប្រកួតភាពយន្តអាស៊ី (រូបថត៖ VOV)អនុប្រធានរដ្ឋ លោកស្រី វ៉ ធិ អាញ់សួន បានអញ្ជើញចូលរួម និងប្រគល់ពានរង្វាន់។ មហោស្រពនេះបានផ្តល់នូវលំហរជួបប្រាស្រ័យភាពយន្តដ៏រស់រវើកជាមួយនឹងខ្សែភាពយន្តជាង ១០០ រឿង ដែលបានជ្រើសរើសពី ប្រទេសនិងតំបន់ដែនដីចំនួន ៣០ ដោយមានការបញ្ចាំងជិត ២០០ ដង និងការចូលរួមពីប្រតិភូជាង ១.០០០ នាក់មកពីទាំងក្នុងនិងក្រៅប្រទេស លក្ខណៈពិសេសថ្មីមួយរបស់ DANAFF IV គឺការពង្រីកសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈតាមរយៈកម្មវិធី DANAFF Talents រួមទាំងសួនបណ្តុះគម្រោង សិក្ខាសាលាសរសេរស្គ្រីប ថ្នាក់បង្កើនជំនាញ និងវេទិកាតភ្ជាប់ឧស្សាហកម្មភាពយន្ត។នៅក្នុងពិធីបិទ គណៈកម្មាធិការរៀបចំបានប្រគល់ពានរង្វាន់នៃមហោស្រពភាពយន្តអាស៊ីដាណាំងលើកទី៤ ដល់ស្នាដៃ សិល្បករ និងអ្នកផលិតខ្សែភាពយន្តឆ្នើម។ នៅក្នុងប្រភេទភាពយន្តវៀតណាមចូលរួមប្រកួត ខ្សែភាពយន្តវៀតណាមល្អមើលបំផុតត្រូវបានប្រគល់ជូនទៅ "សមរភូមិអាកាស" ដោយអ្នកដឹកនាំរឿង ត្រឹន ក្វាង ហាម មកពីស្ទូឌីយោភាពយន្តនគរបាលប្រជាជន។ នៅក្នុងប្រភេទការប្រកួតភាពយន្តអាស៊ី ខ្សែភាពយន្តអាស៊ីល្អបំផុតត្រូវបានប្រគល់ជូនទៅ "Full Plate" មកពីប្រទេសឥណ្ឌា៕ តាម vovworld.vn/km-KH Tags:អនុប្រធានរដ្ឋលោកស្រី វ៉ធី អាញ់ សួន DANAFF IV សិក្ខាសាលា

បន្ទាប់ពីបានប្រព្រឹត្តទៅយ៉ាងដ៏រស់រវើកមួយសប្តាហ៍ មហោស្រពភាពយន្តអាស៊ីដាណាំងលើកទីបួន (DANAFF IV) បានបិទបញ្ចប់នា ថ្ងៃទី ៤ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Ariyana ក្នុងទីក្រុងដាណាំង។ ទិដ្ឋភាពរួមនៃពិធីបិទមហោស្រពភាពយន្ត DANAFF IV។ រូបថត៖ VVP អនុប្រធានរដ្ឋលោកស្រី វ៉ធី អាញ់ សួន និងលោក ឡេ ង៉ុក ក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងដាណាំង ប្រគល់ពានរង្វាន់ភាពយន្តល្អបំផុតក្នុងប្រភេទការប្រកួតភាពយន្តអាស៊ី (រូបថត៖ VOV)អនុប្រធានរដ្ឋ លោកស្រី វ៉ ធិ អាញ់សួន បានអញ្ជើញចូលរួម និងប្រគល់ពានរង្វាន់។ មហោស្រពនេះបានផ្តល់នូវលំហរជួបប្រាស្រ័យភាពយន្តដ៏រស់រវើកជាមួយនឹងខ្សែភាពយន្តជាង ១០០ រឿង ដែលបានជ្រើសរើសពី ប្រទេសនិងតំបន់ដែនដីចំនួន ៣០ ដោយមានការបញ្ចាំងជិត ២០០ ដង និងការចូលរួមពីប្រតិភូជាង ១.០០០ នាក់មកពីទាំងក្នុងនិងក្រៅប្រទេស លក្ខណៈពិសេសថ្មីមួយរបស់ DANAFF IV គឺការពង្រីកសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈតាមរយៈកម្មវិធី DANAFF Talents រួមទាំងសួនបណ្តុះគម្រោង សិក្ខាសាលាសរសេរស្គ្រីប ថ្នាក់បង្កើនជំនាញ និងវេទិកាតភ្ជាប់ឧស្សាហកម្មភាពយន្ត។នៅក្នុងពិធីបិទ គណៈកម្មាធិការរៀបចំបានប្រគល់ពានរង្វាន់នៃមហោស្រពភាពយន្តអាស៊ីដាណាំងលើកទី៤ ដល់ស្នាដៃ សិល្បករ និងអ្នកផលិតខ្សែភាពយន្តឆ្នើម។ នៅក្នុងប្រភេទភាពយន្តវៀតណាមចូលរួមប្រកួត ខ្សែភាពយន្តវៀតណាមល្អមើលបំផុតត្រូវបានប្រគល់ជូនទៅ "សមរភូមិអាកាស" ដោយអ្នកដឹកនាំរឿង ត្រឹន ក្វាង ហាម មកពីស្ទូឌីយោភាពយន្តនគរបាលប្រជាជន។ នៅក្នុងប្រភេទការប្រកួតភាពយន្តអាស៊ី ខ្សែភាពយន្តអាស៊ីល្អបំផុតត្រូវបានប្រគល់ជូនទៅ "Full Plate" មកពីប្រទេសឥណ្ឌា៕
អត្ថបទផ្សេងទៀត សហគមន៍ជនវៀតណាមលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមនៅប្រទេសវេណេស៊ុយអេឡា05/07/2026ព័ត៌មាននាយប់ថ្ងៃទី ៤ ខែកក្កដា ម៉ោងក្នុងស្រុក តំណាងសហគមន៍ និងកម្មាភិបាលមកពីភ្នាក់ងារតំណាងវៀតណាមនៅវេណេស៊ុយអេឡា រួមជាមួយក្រុមគ្រួសារ បានទៅសួរសុខទុក្ខ ប្រាស្រ័យទាក់ទង និងប្រគល់អំណោយដើម្បីលើកទឹកចិត្តក្រុមជួយសង្គ្រោះវៀតណាមដែលកំពុងបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិនៅរដ្ឋ La Guaira ប្រទេសវេណេស៊ុយអេឡា។ ពិនិត្យឯកសារបណ្ណសារក្នុងពេលដំណាលគ្នា ដើម្បីបម្រើដល់ការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជន05/07/2026ព័ត៌មានវៀតណាមប្រមូលបានចំណូល ៩ ពាន់លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦05/07/2026ព័ត៌មានពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៦ បានប្រារព្ធនៅខេត្ត ក្វាងទ្រី05/07/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្រែក្លាយឆន្ទៈទៅជាសកម្មភាព ប្រែក្លាយសេចក្តីសម្រេចចិត្តទៅជាលទ្ធផលល្អប្រសើរជាង05/07/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ ដោះស្រាយភ្លាមរាល់ចំណុចកក់ស្ទះ ដើម្បីជំរុញកំណើនយ៉ាងហោចណាស់ ១០%05/07/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីជាង ១.៣០០ ត្រូវបានប្រមូលនៅក្នុងយុទ្ធនាការរយៈពេល ៥០០ថ្ងៃទាំងយប់05/07/2026ព័ត៌មាន អត្ថបទផ្សេងទៀត