ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានី Luanda ដោយមានការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ ដែលបង្ហាញពីការគោរព និងមនោសញ្ចេតនាពិសេសដែលរដ្ឋអង់ហ្គោឡាផ្ដល់ជូនគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
ប្រធានាធិបតីអង់ហ្គោឡាលោក João Manuel Gonçalves Lourenço និងប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៧ ខែសីហា
(ម៉ោងក្នុងតំបន់) ប្រធានាធិបតីអង់ហ្គោឡាលោក João Manuel Gonçalves Lourenço
និងលោកជំទាវ
បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានរដ្ឋវៀតណាមលោក លឿង
គឿងនិងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋ
អង់ហ្គោឡា។
ពិធីទទួលបដិសណ្ឋារកិច្ចត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ
នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានី Luanda ដោយមានការបាញ់កាំភ្លើងធំចំនួន
២១ ដើម ដែលបង្ហាញពីការគោរព និងមនោសញ្ចេតនាពិសេសដែលរដ្ឋអង់ហ្គោឡាផ្ដល់ជូនគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច
លោកប្រធានរដ្ឋ លឿង គឿង និងលោកប្រធានាធិបតី João Manuel Gonçalves Lourenço
មានជំនួបពិភាក្សាចង្អៀតមួយ
បន្ទាប់មកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារជាផ្លូវការ
ដោយពិភាក្សាអំពីវិធានការដើម្បីរួមចំណែកធ្វើឱ្យស៊ីជម្រៅ
និងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម