ប្រព័ន្ធសាលារៀននៅខេត្តក្វាងនិញនៅតែមានស្ថេរភាពដូចឆ្នាំសិក្សាមុនៗដែរ ដោយមានគ្រឹះស្ថានអប់រំមត្តេយ្យសិក្សា និងអប់រំទូទៅជិត ៣៥០ កន្លែង និងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សាឯករាជ្យជាង ៣៨០ កន្លែង។ តាមការគ្រោងទុក បរិមាណសិស្សនឹងកើនឡើងដល់ជាង ៣៧០,០០០ នាក់នៅគ្រប់កម្រិតអប់រំ។
ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខេត្តក្វាងនិញបច្ចុប្បន្នមានថ្នាក់រៀនជាង ១១,៧០០ បន្ទប់។ ខេត្តក៏កំពុងវិនិយោគលើការសាងសង់សាលារៀនថ្មីចំនួន ១៥ ខណៈពេលដែលកំពុងជួសជុលសាលារៀនចំនួន ៦៤ កន្លែង។ នៅតំបន់ព្រំដែន ខេត្តកំពុងផ្តោតលើការបញ្ចប់ការសាងសង់សាលារៀនចំនួន ៦ រួមទាំងសាលាអន្តេវាសិកចំនួន ៥ នៅក្វាងសឺន បិញលៀវ ហ័ញម៉ូ ក្វាងដឹក ឌុងតឹម សាលាបឋមសិក្សានិងមធ្យមសិក្សាហាយសឺន។ លោក ង្វៀន វៀតយុង ប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តក្វាងនិញ បានឱ្យដឹងថា៖ «ដើម្បីបម្រើដល់ការសិក្សាមុខវិជ្ជាទាក់ទងនឹងភាសាអង់គ្លេស AI, STEM និងបំណិនផ្សេងៗទៀត នៅក្នុងផែនការសម្រាប់ឆ្នាំ ២០២៦ យើងរំពឹងថានឹងមានថ្នាក់រៀនចំនួន ១១៦ នៅឆ្នាំនេះ និងបន្តអនុវត្តយ៉ាងទូលំទូលាយនៅតាមសាលារៀនទាំងអស់ក្នុងខេត្ត»។
ក្នុងពេលនោះ នៅទីក្រុងដាណាំង គម្រោងសាលាអន្តេវាសិកអន្តរកម្រិតចំនួន ៦ នៅតាមបណ្តាឃុំព្រំដែន អាវើង តៃយ៉ាង ហ៊ុងសឺន ដាក់ព្រិង ឡាយេ និងឡាអេ កំពុងផ្តោតលើការបញ្ចប់ការសាងសង់ដើម្បីដាក់ឱ្យដំណើរការ។ ថ្នាក់រៀន និងកន្លែងបណ្ដុះបណ្ដាលជាច្រើនត្រូវបានរំពឹងថា នឹងបញ្ចប់និងប្រគល់ជូនមុនថ្ងៃទី ២៥ ខែសីហា និងថ្ងៃទី ៥ ខែកញ្ញា។ សាលារៀនទាំង ៦ បានលើកទឹកចិត្តដល់សិស្សចំនួន ៦.៦២៣ នាក់ក្នុងចំណោមសិស្សសរុបចំនួន ៤.៦៦១ នាក់ឱ្យចូលរៀន។ លោក ឡេ ង៉ុកក្វាង លេខាធិការគណៈកម្មាធិការបក្សទីក្រុងដាណាំង បានស្នើថា៖ «ចាប់ពីពេលនេះរហូតដល់ថ្ងៃបើកឆ្នាំសិក្សាថ្មី អង្គភាពនានាគួរតែផ្តោតលើការបង្ហើយការងារសំខាន់ៗ រួមទាំងថ្នាក់រៀន និងកន្លែងស្នាក់នៅសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ឆ្នាំសិក្សាថ្មី។ ការងារដែលនៅសេសសល់នឹងបន្តសាងសង់ និងបញ្ចប់ក្នុងពេលដំណាលគ្នា»៕