នៅក្នុងសុន្ទរកថាបើកកិច្ចពិភាក្សា លោកស្រី Bui Thi Minh Hoai ប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ
វៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ែន សំអន និងគណៈប្រតិភូមកពីក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺមានអត្ថន័យដ៏សែនសំខាន់ ដែលប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា បន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើក្របខ័ណ្ឌទាំងអស់ រួមមាន បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
លោកស្រី Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ (រូបថត៖ phunuvietnam.vn)
នាព្រឹកថ្ងៃទី ២៣ ខែមីនា
នៅទីក្រុងហាណូយ លោកស្រី ប៊ូយ ធី មិញហ័យ (Bui Thi Minh Hoai) សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងលោកស្រី ម៉ែន សំអន
អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គី
អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម
បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិភាក្សានិងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
នៅក្នុងសុន្ទរកថាបើកកិច្ចពិភាក្សា
លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី
ម៉ែន សំអន និងគណៈប្រតិភូមកពីក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី
អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺមានអត្ថន័យដ៏សែនសំខាន់
ដែលប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពប្រពៃណី
និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា បន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើក្របខ័ណ្ឌទាំងអស់
រួមមាន បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
លោកស្រី Bui Thi Minh Hoai ជឿជាក់ថា
ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ
ក៏ដូចជារួមចំណែកជាវិជ្ជមានដល់ការពង្រឹង
និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។
នៅកិច្ចពិភាក្សា
ភាគីទាំងពីរបានផ្លាស់ប្ដូរព័ត៌មានអំពីស្ថានភាពទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។
ជាពិសេស
ភាគីទាំងពីរបានផ្លាស់ប្ដូរព័ត៌មាននិងឈានដល់ការឯកភាពខ្ពស់លើខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ដំណាក់កាលឆ្នាំ
២០២៦-២០៣១
ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំសកម្មភាពសហប្រតិបត្តិការដោយជោគជ័យនៅឆ្នាំ ២០២៦
និងឆ្នាំបន្តបន្ទាប់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម