• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀង RCEP

ពិធីបើកដំណើរការគម្រោង “ជំរុញការឆ្លៀតយកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ជាពិសេសនៅក្នុងពាណិជ្ជកម្មឌីជីថល ដោយមានការចូលរួមពីវិស័យឯកជននិងភាគីពាក់ព័ន្ធ” រៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សហការជាមួយកម្មវិធីពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) បានប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ។
លោក Le Trieu Dung ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ។ រូបថត៖ thoibaotaichinhvietnam.vn

ថ្លែងនៅក្នុងពិធីនេះ លោក Le Trieu Dung ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បាឲ្យដឹងថា បច្ចុប្បន្ននេះ RCEP គឺជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតរបស់ពិភពលោក ដែលមានអ្នកប្រើប្រាស់ប្រមាណ ២,៣ ពាន់លាននាក់ ស្មើនឹងជិត ៣០% នៃចំនួនប្រជាជនពិភពលោក និងប្រហែល ៣០% នៃ GDP សកល។ ចំពោះវៀតណាម RCEP កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការពង្រីកទីផ្សារនាំចេញ និងបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ នៅឆ្នាំ ២០២៥ ប្រាក់ចំណូលនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារ RCEP សម្រេចបាន ១៧២ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។

គម្រោង “ជំរុញការឆ្លៀតយកកិច្ចព្រមព្រៀង RCEP ជាពិសេសក្នុងពាណិជ្ជកម្មឌីជីថល ដោយមានការចូលរួមពីវិស័យឯកជននិងភាគីពាក់ព័ន្ធ”  កំពុងត្រូវបានអនុវត្តដើម្បីបង្កើនការយល់ដឹង លើកកម្ពស់សមត្ថភាព និងគាំទ្រដល់សហគ្រាសវៀតណាម ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដើម្បីឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាពជាងមុន។ គម្រោងនេះក៏មានគោលបំណងជំរុញការចូលរួមរបស់សហគ្រាសដែលស្ត្រីធ្វើជាម្ចាស់ សហគ្រាសជនបទ និងសហគ្រាស ដែលគាំទ្រដល់ជនពិការ តាមនោះ រួមចំណែកដល់ការធានាលក្ខណៈបរិយាប័ន្ន និងនិរន្តរភាពក្នុងដំណើរការអនុវត្តន៍ RCEP៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

នាថ្ងៃទី ២១ ខែមីនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំពិធីបូកសរុបកម្មវិធី "គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ" ដំណាក់កាល ២០២១-២០២៥។

Top