• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយម្ហូបអាហារ វប្បធម៌ និងទេសចរណ៍វៀតណាមនៅអ៊ីស្រាអែល

នៅក្នុងព្រឹត្តិការណ៍នេះ សាស្ត្រាចារ្យ Nir Avieli ប្រធានសមាគម នរវិទ្យា អ៊ីស្រាអ៊ែល បានចែករំលែកនូវបទពិសោធន៍ដ៏សម្បូរបែប និងការសង្កេត ការស្រាវ ជ្រាវយ៉ាងស៊ីជម្រៅរបស់លោក អំពីម្ហូបអាហារវៀតណាម តួនាទីនៃម្ហូបអាហារក្នុងការ កសាងសហគមន៍ ក៏ដូចជារបៀបដែលម្ហូបអាហារឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ និងកត្តាសង្គម រួមទាំងបញ្ហាយេនឌ័រផងដែរ។
លោកសាស្ត្រាចារ្យ Nir Avieli ចែករំលែកនូវបទពិសោធន៍ដ៏សម្បូរបែប និងការសង្កេត ការស្រាវ ជ្រាវយ៉ាងស៊ីជម្រៅរបស់លោកអំពីម្ហូបអាហារវៀតណាម។ (រូបថត៖ TTXVN)

កិច្ចសន្ទនាក្រោមប្រធានបទ “ម្ហូបអាហារ វប្បធម៌ និងទេសចរណ៍វៀតណាម” ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បានទាក់ទាញចំណាប់អារម្មណ៍ពិសេសពីសមាជិកក្លឹបនារីអន្តរជាតិអ៊ីស្រាអែល (IWC) និងភ្ញៀវកិត្តិយស រួមទាំងវត្តមានរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Ly Duc Trung និងភរិយាផងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះ សាស្ត្រាចារ្យ Nir Avieli ប្រធានសមាគម នរវិទ្យា អ៊ីស្រាអ៊ែល បានចែករំលែកនូវបទពិសោធន៍ដ៏សម្បូរបែប និងការសង្កេត ការស្រាវ ជ្រាវយ៉ាងស៊ីជម្រៅរបស់លោក អំពីម្ហូបអាហារវៀតណាម តួនាទីនៃម្ហូបអាហារក្នុងការ កសាងសហគមន៍ ក៏ដូចជារបៀបដែលម្ហូបអាហារឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ និងកត្តាសង្គម រួមទាំងបញ្ហាយេនឌ័រផងដែរ។ លោកក៏បានចែករំលែកទស្សនៈអំពី សក្ដានុពលនៃការអភិវឌ្ឍទេសចរណ៍វប្បធម៌នៅវៀតណាម ជាពិសេសតាមរយៈម្ហូបអាហារ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសដើម្បីបង្កើនការយល់ដឹងអំពីវប្បធម៌វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងអ៊ីស្រាអែល ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិ ការលើវិស័យជាច្រើន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top