អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានណែនាំថា វិធានការ ការសម្រេចចិត្ត និងធនធានដែលបានកៀរគរទាំងអស់ ត្រូវតែផ្តោតជាចម្បងលើការការពារប្រជាជន ជាពិសេសមនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ អ្នកជំងឺ គ្រួសារក្រីក្រ និងប្រជាជននៅតំបន់គ្រោះថ្នាក់។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធលើការងារបង្ការទប់ទល់នឹងគ្រោះធម្មជាតិ។ រូបថត៖ VNA
នារសៀលថ្ងៃទី ២៩ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធលើការងារបង្ការទប់ទល់នឹងព្យុះ ទឹកជំនន់ គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ និងការប្រែប្រួលអាកាសធាតុចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៦។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានណែនាំថា វិធានការ ការសម្រេចចិត្ត និងធនធានដែលបានកៀរគរទាំងអស់ ត្រូវតែផ្តោតជាចម្បងលើការការពារប្រជាជន ជាពិសេសមនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ អ្នកជំងឺ គ្រួសារក្រីក្រ និងប្រជាជននៅតំបន់គ្រោះថ្នាក់។ លើសពីនេះ ការបង្ការត្រូវតែនាំមុខមួយជំហាន។
"ការបង្ការទប់ទល់នឹងគ្រោះធម្មជាតិត្រូវតែភ្ជាប់ដោយផ្ទាល់ទៅនឹងគោលដៅកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ តំបន់ណាមួយដែលមើលស្រាលការបង្ការទប់ទល់នឹងគ្រោះធម្មជាតិ គឺកំពុងដាក់គោលដៅកំណើនរបស់ខ្លួនឱ្យស្ថិតក្នុងហានិភ័យ។ គ្រោះមហន្តរាយធម្មជាតិមានកត្តាសត្យានុម័ត ប៉ុន្តែការខូចខាតដែលកាន់តែធ្ងន់ធ្ងរឡើង ច្រើនតែបណ្ដាលមកពីមូលហេតុបរានោម័ត ដូចជាការកាប់បំផ្លាញព្រៃឈើ ការលុបស្រះបឹង ការសាងសង់ក្នុងច្រករបៀងសម្រាប់បង្ហូរទឹកជំនន់ ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធដោយមិនទទួលខុសត្រូវ ការព្រមានយឺតយ៉ាវ និងការជម្លៀសយឺតយ៉ាវ។ កន្លែងណាដែល មានភាពធូររលុងលើការគ្រប់គ្រង កន្លែងនោះត្រូវតែទទួលខុសត្រូវ”។
នៅក្នុងជំនួបធ្វើការ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតំរង់ទិសសម្រាប់ភារកិច្ចជាក់លាក់ក្នុងដំណាក់កាល ២០២៦-២០៣០ ដោយការក្រើនរំលឹកថា នេះជាដំណាក់កាលដែលត្រូវបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរពីការឆ្លើយតបនឹងគ្រោះធម្មជាតិទៅជាការគ្រប់គ្រងហានិភ័យនៃគ្រោះធម្មជាតិ ព្រមទាំងត្រូវដាក់បញ្ចូលការកាត់បន្ថយហានិភ័យគ្រោះធម្មជាតិទៅក្នុងការវិនិយោគសាធារណៈរយៈពេលមធ្យមផងដែរ៕
តាម vovworld.vn/km-KH