• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផែនការមេទីក្រុងហាណូយដោយចក្ខុវិស័យ ១០០ ឆ្នាំ៖ ស្ថាបនាឡើងវិញខាងក្នុងទីក្រុង ដោយបើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មីៗ

នាព្រឹកថ្ងៃទី ២៩ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ) បានប្រព្រឹត្តទៅសន្និសីទប្រកាសផែនការមេទីក្រុងហាណូយ ចក្ខុវិស័យ ១០០ ឆ្នាំ និងពន្លឿនការវិនិយោគនៅឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន និងប្រតិភូជាង ១០០០ នាក់ រួមទាំងតំណាងមកពីសាជីវកម្មនិងសហគ្រាសក្នុងស្រុកនិងអន្តរជាតិ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន និងគណៈប្រតិភូអញ្ជើញទស្សនាតំបន់តាំងបង្ហាញគំរូនៃផែនការមេរដ្ឋធានីហាណូយ ចក្ខុវិស័យ ១០០ ឆ្នាំ។ រូបថត៖ VOV

ផែនការមេរបស់​ទីក្រុងហាណូយជាមួយ​ចក្ខុវិស័យ ១០០ ឆ្នាំ បាន​កំណត់ព្រំប្រទល់​រដ្ឋបាលនៃរដ្ឋធានីមាន​ចំនួនជិត ៣.៣៦០ គីឡូម៉ែត្រការ៉េ ដែលមានប្រជាជន ១៤-១៥ លាននាក់នៅឆ្នាំ ២០៣៥ និង ១៧-១៩ លាននាក់នៅឆ្នាំ ២០៦៥។ ផែនការមេ​នេះ យក​ទន្លេក្រហមជាអ័ក្សទេសភាព​អេកូឡូស៊ីនិងវប្បធម៌សំខាន់ ដោយ​មានប៉ូលអភិវឌ្ឍន៍ចំនួន ៩ មជ្ឈមណ្ឌលសំខាន់ៗចំនួន ៩ និងអ័ក្សថាមវន្តចំនួន ៩។ សម្រាប់​ដំណាក់កាល ២០២៦-២០៣៥ ទីក្រុងនេះបាន​កំណត់​គោល​ដៅ កំណើន GRDP ជាង ១១% ក្នុង​មួយ​ឆ្នាំ ដោយមាន​ទំហំ GRDP ឈានដល់ ២០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥ និងប្រហែល ៦៤០ ពាន់លានដុល្លារអាមេរិក​នៅឆ្នាំ ២០៤៥។ ដោយមានចក្ខុវិស័យ ១០០ ឆ្នាំ ទីក្រុងហាណូយមានគោលបំណងក្លាយជាទីក្រុង​សកល «អរិយធម៌ - ឆ្លាតវៃ - នវានុវត្តន៍ - អេកូឡូស៊ី» ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោម​រដ្ឋធានីដែលមានគុណភាពជីវភាពរស់នៅ និងសុភមង្គល​ខ្ពស់បំផុតនៅលើពិភពលោក។ ដោយបង្ហាញផែនការមេ​នៅក្នុងសន្និសីទ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង​ហាណូយ លោក វូ ដាយ ថាំង បាន​ឱ្យដឹងថា៖ «​ផែនការមេ​រដ្ឋធានីបាន​បង្កើតគំរូអភិវឌ្ឍន៍ពហុមជ្ឈមណ្ឌល ពហុប៉ូល និងពហុស្រទាប់ ដែល​អភិវឌ្ឍន៍តាម​ទិសនៃការដឹកជញ្ជូនសាធារណៈដែលមានសមត្ថភាពដឹកជញ្ជូនខ្ពស់។ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវលំហអាកាស លំហ​ក្រោមដី និង​លំហ​ឌីជីថល; បង្កើតប៉ូលកំណើនថ្មី មជ្ឈមណ្ឌលនវានុវត្តន៍ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឡូជីស្ទិក និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ទីក្រុងបាន​ផ្តល់អាទិភាព​លើការទាក់ទាញការវិនិយោគនៅក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹ​កជញ្ជូនជាយុទ្ធសាស្ត្រ; ការអភិវឌ្ឍ​ទីក្រុង​ដោយ​ផ្តោតលើការដឹកជញ្ជូនសាធារណៈ (TOD); បច្ចេកវិទ្យាខ្ពស់ ស៊ីមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត និងមជ្ឈមណ្ឌលទិន្នន័យ; មណ្ឌលឧស្សាហកម្មជំនាន់​ថ្មី; ឡូជីស្ទិកឆ្លាតវៃ; ថាមពលស្អាត; សេដ្ឋកិច្ចវិលជុំ; ឧស្សាហកម្មវប្បធម៌; ទេសចរណ៍; សុខាភិបាល និងការអប់រំគុណភាពខ្ពស់»​។

នៅក្នុងសន្និសីទ គណៈប្រតិភូបាន​ទស្សនាគំរូផែនការមេ​ដែលបានធ្វើបច្ចុប្បន្នភាពយ៉ាងពេញលេញជាមួយនឹងព្រំប្រទល់ថ្មីនៃផែនការមេ ១០០ ឆ្នាំ និងបាន​សាកល្បង​ប្រព័ន្ធស្វែងរកព័ត៌មានរៀបចំ​ផែនការមេ​របស់ទីក្រុង៕​

តាម​ vovworld.vn/km-KH

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ទិវាបុណ្យវប្បធម៌ជនជាតិចាម ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ តភ្ជាប់ការអភិវឌ្ឍ

ដោយប្រព្រឹត្តយ៉ាងរស់រវើកក្នុងរយៈពេលបីថ្ងៃ ទីវាបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ឆ្នាំ២០២៦ បានបញ្ចប់នៅយប់ថ្ងៃទី២៨ ខែមិថុនា នៅសង្កាត់ផានរ៉ាង ខេត្តខាញ់ហ័រ ដោយបញ្ចប់ជួរសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍វិសេសវិសាល របស់ជនជាតិចាមមកពីខេត្ត និងទីក្រុងចំនួន៧នៅទូទាំងប្រទេស។

Top