មិត្តភក្តិជាមួយនឹងវៀតណាម ប្រាង្គតម្កល់សពព្រះមហាក្សត្រខាយឌិញ (Khai Dinh) - ស្នាដៃប្រណីតនៃសិល្បៈដាំប៉សឺឡែនហ្វេ 19/06/2020 ក្នុងចំណោមប្រភេទរូបភាពសិល្បៈ តុបតែងស្ថាបត្យកម្មនៃរាជវាំងហ្វេ ដែលបានដាំទៅដោយប៉សឺឡែន ទទួលបានការវាយតម្លៃខ្ពស់ អំពីតួនាទី និងទីតាំងដ៏សំខាន់លំដាប់ជួរមុខ ក្នុងការងារបង្កើតរូបរាងគំរូ សម្រាប់ស្ថាបត្យកម្មរាជវាំង នៃរាជការង្វៀន (Nguyen)។ តំណាងឱ្យចលនាសិល្បៈនេះ គឺប្រាង្គតម្កល់សពព្រះមហាក្សត្រ ខាយឌិញ (Khai Dinh) ជាស្នាដៃសិល្បៈដ៏ប្រណីតមួយ ដែលបានដាំទៅដោយប៉សឺឡែននៃស្រុកហ្វេ។ មុខរបរដាំប៉សឺឡែន មាននៅស្រុកហ្វេ នាប្រហែលសតវត្សរ៍ទី១៧ ដំបូងតំណតគ្នាបែបប្រជាប្រិយ បន្ទាប់មកទើបបានអនុវត្តយ៉ាងច្រើន ក្នុងស្ថាបត្យកម្មរាជវាំង។ តាមបណ្ឌិត ផាន ថាញហាយ (Phan Thanh Hai) នាយកមន្ទីរវប្បធម៌និងកីឡាខេត្តធឿធៀនហ្វេ (Thua Thien Hue) និងជាអតីតនាយកមជ្ឈមណ្ឌលអភិរក្សកេរដំណែលទីក្រុងបុរាណហ្វេ សិល្បៈដាំប៉សឺឡែនដ៏ល្បីល្បាញ ក្នុងការរចនាស្ថាបត្យកម្មរាជវាំងហ្វេ ពិសេសនៅសម័យរាជការង្វៀន (Nguyen) លេចធ្លោបំផុត គឺដំណាក់កាលចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០។ សម័យកាលនេះ សំណង់ស្ថាបត្យកម្មរាជវាំងជាច្រើននៅក្រុងហ្វេ សម្រេចលំដាប់កំពូល នៃសិល្បៈដាំប៉សឺឡែន គំរូដូចជា៖ វិមានថៃហ្វ័រ (Thai Hoa) វិមានកៀនត្រុង (Kien Trung) អគារថៃប៊ិញ (Thai Binh) ទ្វារហៀនញើន (Hien Nhon) ទ្វារចឿងដឺក (Chuong Duc) វិមានអានឌិញ (An Dinh) ជាដើម។ល។ ប៉ុន្តែពិសេសនិងសក្តិសម រាប់បញ្ចូលចំណាតថា្នក់ជាស្នាដៃប្រណីត គឺប្រាង្គតម្កល់សពព្រះមហាក្សត្រ ខាយឌិញ (Khai Dinh)។ ប្រាង្គតម្កល់សពព្រះមហាក្សត្រខាយឌិញ (Khai Dinh) នៅមានឈ្មោះហៅថា អ៊ឺងឡាំង (Ung Lang) ជាផ្នូរព្រះមហាក្សត្រខាយឌិញ (Khai Dinh) (១៨៨៥ - ១៩២៥) ជាព្រះមហាក្សត្រទី១២នៃរាជការង្វៀន (Nguyen) ស្ថិតនៅលើភ្នំ ចូវជឺ (Chau Chu) (នៅហៅថាចូវអេ - Chau E) នៅខាងក្រៅរាជវាំងហ្វេ ឥឡូវនៅចំណុះឃុំធ្វីបាំង (Thuy Bang) ទីរួមស្រុកហឿងធ្វី (Huong Thuy) ខេត្តធឿធៀនហ្វេ (Thua Thien Hue)។ ទីលានប្រាង្គតម្កល់សពព្រះមហាក្សត្រខាយឌិញ (Khai Dinh)។ រូបថត៖ ថាញហ្វ័រ ផ្ទៃមុខជញ្ជាំងទាំងបួនខាងក្នុងវិមាន ទីអាសនៈបូជាព្រះមហាក្សត្រខាយឌិញ (Khai Dinh) សុទ្ធតែបានដាំដោយប៉សឺឡែន និងកញ្ចក់ពណ៌។ រូបថត៖ ថាញហ្វ័រ ប្រតិកម្មនៃពន្លឺធ្វើឱ្យសិល្បៈដាំប៉សឺឡែន ក្នុងបន្ទប់តម្កល់រូបសំណាកព្រះមហាក្សត្រខាយឌិញ (Khai Dinh) មានសភាពភ្លឺផ្លេកៗ អាថ៌កំបាំង។ រូបថត៖ ថាញហ្វ័រ ប្រព័ន្ធសសរនាគ រនាំងមុខដាច់ ជ្រីជាដើម។ល។ បានដាំដោយប៉សឺឡែនមើលទៅប្រណីតអស្ចារ្យ។ រូបថត៖ ថាញហ្វ័រ បច្ចេកទេសដាំប៉សឺឡែនប្រណីត ចាប់តាំងពីស្នាមលម្អិតរហូតដល់បំណិនផ្សំពណ៌។ រូបថត៖ ថាញហ្វ័រ ផ្នូរបានចុះបឋមសិលា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩២០ សាងសង់អូសបន្លាយ១១ឆ្នាំ ឆ្លងកាត់ព្រះមហាក្សត្រពីរជំនាន់នៃរាជការង្វៀន (Nguyen) គឺព្រះមហាក្សត្រខាយឌិញ (Khai Dinh) និងបុត្រាបាយដាយ (Bao Dai) ទើបធ្វើសម្រេចជាស្ថាពរ។ បើប្រៀបនឹងប្រាង្គតម្កល់សពនៃព្រះមហាក្សត្រមុនៗ ផ្នូរព្រះមហាក្សត្រខាយឌិញ (Khai Dinh) មានផ្ទៃដីតូចជាងបន្តិច៖ ១១៧ម X ៤៨,៥ម ប៉ុន្តែជាសំណង់បានសាងសង់ដោយផ្ចិតផ្ចង់បំផុត ចំណាយកម្លាំងនិងទ្រព្យច្រើនបំផុត។ ផ្សេងដទៃជាមួយនឹងប្រាង្គតម្កល់សពព្រះមហាក្សត្រ នៃរាជការង្វៀន (Nguyen) មុនៗ តែងបានកសាងតាមរចនាបថ និងបច្ចេកទេសប្រពៃណី ចំណែកប្រាង្គតម្កល់សពព្រះមហាក្សត្រ ខាយឌិញ (Khai Dinh) បានកសាងតាមបែបសម័យថ្មី សាងដោយស៊ីម៉ង់ ដែកថែប ជាដើម។ល។ និងគ្រឿងកម្រ ដែលបានកម្មង់ទិញមកពីប្រទេសបារាំង ចិន និងជប៉ុន។ ម្យ៉ាង ចំណុចពិសេស ដែលបង្កើតជាតម្លៃដោយឡែក នៃប្រាង្គតម្កល់សពព្រះមហាក្សត្រខាយឌិញ (Khai Dinh) គឺចំណែកខាងក្នុងវិមាន ជាទីកន្លែងដែលមានសិល្បៈដាំប៉សឺឡែន សម្តែងរចនាសម្រេចដល់កម្រិតវិចិត្រប្រណីត គ្មានពីរ។ ប្រសិនបើខាងក្រៅមានរូបរាងសំណង់ស្កឹមស្កៃ ស្តុកស្តម្ភ បានសាងដោយស៊ីម៉ង់ ដែកថែបជាមួយនឹងតុងពណ៌ស តាមបែបរចនាបថលោកខាងលិច តែផ្ទុយទៅវិញ ខាងក្នុងគ្រឿងសង្ហារិម អ្នកទស្សនាឃើញពិតជារន្ធិតអារម្មណ៍ជាមួយនឹងសម្រស់ស្អាតឆើតឆាយ ប្រកបទៅដោយពណ៌សម្បុរ និងរូបគំនូររាប់រយផ្ទាំង ក្បាច់ចម្លាក់ប្រណីត បានសាងដោយបន្ទះបំណែកតូច នៃប៉សឺឡែននិងកញ្ចក់ពណ៌រាប់ពាន់។ តាមរយៈថ្វីដៃនៃសិប្បករស្រុកហ្វេ អំបែងប៉សឺឡែន កញ្ចក់ពណ៌ បានមកពីចាន ទៀប ថូ ពីង ក្រឡជាដើម។ល។ បានកាត់ខាត់យ៉ាងប្រុងប្រយត្ន ផ្សំទៅជារូបគំនូរ ផ្ទាំងក្បាច់រចនា រូបបក្សី ផ្កា សព្វសត្វជាដើម។ល។ ស្អាតអស្ចារ្យ យោងតាមប្រវត្តិខុងជឺ តាវនិយម ពុទ្ធសាសនា និងទម្រង់ប្រជាប្រិយ។ ប្រការចំណាប់អារម្មណ៍ គឺទោះបីបានដាំដោយវត្ថុធាតុរឹង ដូចប៉សឺឡែននិងកញ្ចក់ ប៉ុន្តែដោយបច្ចេកទេសផ្សំពណ៌ជំនាញ ផ្អែកលើតុងពណ៌ចម្បងរួមមាន៖ ពណ៌ស លឿង ប្រផេះ បៃតង ខៀវជាំ និងពណ៌ស្វាយ ដូច្នេះបន្ទះតុបតែងមើលទៅមានភាពស្រទន់ រស់រវើក ដូចជាផ្ទាំងគំនូរពណ៌។ ទិដ្ឋភាពផ្ទាល់មួយ នៃបរិយាកាសខាងក្នុងលេចធ្លោ ជាមួយនឹងស្លាកស្នាមរចនារាប់ពាន់ ដែលបានដាំដោយប៉សឺឡែន។ រូបថត៖ ថាញហ្វ័រ គំនូរដាំប៉សឺឡែនក្រោមប្រធានបទសព្វសត្វ។ រូបថត៖ ថាញហ្វ័រ ផ្ទាំងក្បាច់ដាំប៉សឺឡែន។ រូបថត៖ ថាញហ្វ័រ ផ្ទាំងចម្លាក់បក្សីជិះពពក។ រូបថត៖ ថាញហ្វ័រ ប្រព័ន្ធក្រឡានៅលើជញ្ជាំង បានតុបតែងដោយសិល្បៈដាំប៉សឺឡែន តាមប្រធានបទផ្សេងៗ។ រូបថត៖ ថាញហ្វ័រ ទិដ្ឋភាពផ្ទាល់នៃក្បាច់លម្អិតរចនាដោយដាំប៉សឺឡែន នៅមុខអាសនៈបូជាព្រះមហាក្សត្រខាយឌិញ (Khai Dinh)។ រូបថត៖ ថាញហ្វ័រ គំនូរនាគដាំដោយប៉សឺឡែន។ រូបថត៖ ថាញហ្វ័រ ពិសេស ក្រៅពីអាសនៈបូជាធំ បានដាំដោយប៉សឺឡែនទាំងស្រុង ខាងក្នុងប្រាង្គតម្កល់សព នៅទាំងមានរនាំងពិតាន បាំងរូបសំណាកព្រះមហាក្សត្រខាយឌិញ (Khai Dinh) ជាស្នាដៃសិល្បៈដាំប៉សឺឡែនដ៏អស្ចារ្យមួយ។ រនាំងពិតាន បានសាងដោយផ្ទាំងបេតុងដែកថែបទាំងស្រុង មានទម្ងន់ជិតមួយតោន ប៉ុន្តែសិល្បៈដាំប៉សឺឡែនដ៏វិចិត្រ បានធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ ដូចជាវត្ថុបានធ្វើឡើងដោយសំពត់ ជាស្នាមខ្ទង់បត់បែនព័ទ្ធពេន ស្រទន់ និងរស់រវើក មើលទៅដូចជាអាចរំញោចរង្គើដោយខ្យល់ប៉ះអញ្ចឹង។ ខាងក្រោមពិតាន គឺរូបសំណាកព្រះមហាក្សត្រខាយឌិញ (Khai Dinh) ធ្វើអំពីស្ពាន់ បានស្មិតដោយបារាំង នៅឆ្នាំ១៩២០ ខាងក្រោមជើងរូបសំណាក គឺទីកន្លែងតម្កល់សពព្រះមហាក្សត្រ។ ឆ្លងកាត់គម្រប់១០០ឆ្នាំ ប្រាង្គតម្កល់សពព្រះមហាក្សត្រ ខាយឌិញ (Khai Dinh) សព្វថ្ងៃនៅរក្សាបានដូចសភាពដើម។ ពិសេស ប្រព័ន្ធរចនាទាំងស្រុង តែងបានដាំដោយប៉សឺឡែន ខាងក្នុងវិមានសព្វថ្ងៃនៅតែស្អាតចែងភ្លឺផ្លេកអាថ៌កំបាំង ដូចជាមុននេះមួយសតវត្សរ៍ ធ្វើឱ្យភ្ញៀវទេសចរមិនអាចណាមិនកោតសរសើរ ចំពោះថ្វីដៃនៃសិប្បករដាំប៉សឺឡែនរាជវាំងហ្វេ៕ អត្ថបទនិងរូបថត៖ ថាញហ្វ័រ

ក្នុងចំណោមប្រភេទរូបភាពសិល្បៈ តុបតែងស្ថាបត្យកម្មនៃរាជវាំងហ្វេ ដែលបានដាំទៅដោយប៉សឺឡែន ទទួលបានការវាយតម្លៃខ្ពស់ អំពីតួនាទី និងទីតាំងដ៏សំខាន់លំដាប់ជួរមុខ ក្នុងការងារបង្កើតរូបរាងគំរូ សម្រាប់ស្ថាបត្យកម្មរាជវាំង នៃរាជការង្វៀន (Nguyen)។ តំណាងឱ្យចលនាសិល្បៈនេះ គឺប្រាង្គតម្កល់សពព្រះមហាក្សត្រ ខាយឌិញ (Khai Dinh) ជាស្នាដៃសិល្បៈដ៏ប្រណីតមួយ ដែលបានដាំទៅដោយប៉សឺឡែននៃស្រុកហ្វេ។ មុខរបរដាំប៉សឺឡែន មាននៅស្រុកហ្វេ នាប្រហែលសតវត្សរ៍ទី១៧ ដំបូងតំណតគ្នាបែបប្រជាប្រិយ បន្ទាប់មកទើបបានអនុវត្តយ៉ាងច្រើន ក្នុងស្ថាបត្យកម្មរាជវាំង។ តាមបណ្ឌិត ផាន ថាញហាយ (Phan Thanh Hai) នាយកមន្ទីរវប្បធម៌និងកីឡាខេត្តធឿធៀនហ្វេ (Thua Thien Hue) និងជាអតីតនាយកមជ្ឈមណ្ឌលអភិរក្សកេរដំណែលទីក្រុងបុរាណហ្វេ សិល្បៈដាំប៉សឺឡែនដ៏ល្បីល្បាញ ក្នុងការរចនាស្ថាបត្យកម្មរាជវាំងហ្វេ ពិសេសនៅសម័យរាជការង្វៀន (Nguyen) លេចធ្លោបំផុត គឺដំណាក់កាលចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០។ សម័យកាលនេះ សំណង់ស្ថាបត្យកម្មរាជវាំងជាច្រើននៅក្រុងហ្វេ សម្រេចលំដាប់កំពូល នៃសិល្បៈដាំប៉សឺឡែន គំរូដូចជា៖ វិមានថៃហ្វ័រ (Thai Hoa) វិមានកៀនត្រុង (Kien Trung) អគារថៃប៊ិញ (Thai Binh) ទ្វារហៀនញើន (Hien Nhon) ទ្វារចឿងដឺក (Chuong Duc) វិមានអានឌិញ (An Dinh) ជាដើម។ល។ ប៉ុន្តែពិសេសនិងសក្តិសម រាប់បញ្ចូលចំណាតថា្នក់ជាស្នាដៃប្រណីត គឺប្រាង្គតម្កល់សពព្រះមហាក្សត្រ ខាយឌិញ (Khai Dinh)។ ប្រាង្គតម្កល់សពព្រះមហាក្សត្រខាយឌិញ (Khai Dinh) នៅមានឈ្មោះហៅថា អ៊ឺងឡាំង (Ung Lang) ជាផ្នូរព្រះមហាក្សត្រខាយឌិញ (Khai Dinh) (១៨៨៥ - ១៩២៥) ជាព្រះមហាក្សត្រទី១២នៃរាជការង្វៀន (Nguyen) ស្ថិតនៅលើភ្នំ ចូវជឺ (Chau Chu) (នៅហៅថាចូវអេ - Chau E) នៅខាងក្រៅរាជវាំងហ្វេ ឥឡូវនៅចំណុះឃុំធ្វីបាំង (Thuy Bang) ទីរួមស្រុកហឿងធ្វី (Huong Thuy) ខេត្តធឿធៀនហ្វេ (Thua Thien Hue)។ ទីលានប្រាង្គតម្កល់សពព្រះមហាក្សត្រខាយឌិញ (Khai Dinh)។ រូបថត៖ ថាញហ្វ័រ ផ្ទៃមុខជញ្ជាំងទាំងបួនខាងក្នុងវិមាន ទីអាសនៈបូជាព្រះមហាក្សត្រខាយឌិញ (Khai Dinh) សុទ្ធតែបានដាំដោយប៉សឺឡែន និងកញ្ចក់ពណ៌។ រូបថត៖ ថាញហ្វ័រ ប្រតិកម្មនៃពន្លឺធ្វើឱ្យសិល្បៈដាំប៉សឺឡែន ក្នុងបន្ទប់តម្កល់រូបសំណាកព្រះមហាក្សត្រខាយឌិញ (Khai Dinh) មានសភាពភ្លឺផ្លេកៗ អាថ៌កំបាំង។ រូបថត៖ ថាញហ្វ័រ ប្រព័ន្ធសសរនាគ រនាំងមុខដាច់ ជ្រីជាដើម។ល។ បានដាំដោយប៉សឺឡែនមើលទៅប្រណីតអស្ចារ្យ។ រូបថត៖ ថាញហ្វ័រ បច្ចេកទេសដាំប៉សឺឡែនប្រណីត ចាប់តាំងពីស្នាមលម្អិតរហូតដល់បំណិនផ្សំពណ៌។ រូបថត៖ ថាញហ្វ័រ ផ្នូរបានចុះបឋមសិលា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩២០ សាងសង់អូសបន្លាយ១១ឆ្នាំ ឆ្លងកាត់ព្រះមហាក្សត្រពីរជំនាន់នៃរាជការង្វៀន (Nguyen) គឺព្រះមហាក្សត្រខាយឌិញ (Khai Dinh) និងបុត្រាបាយដាយ (Bao Dai) ទើបធ្វើសម្រេចជាស្ថាពរ។ បើប្រៀបនឹងប្រាង្គតម្កល់សពនៃព្រះមហាក្សត្រមុនៗ ផ្នូរព្រះមហាក្សត្រខាយឌិញ (Khai Dinh) មានផ្ទៃដីតូចជាងបន្តិច៖ ១១៧ម X ៤៨,៥ម ប៉ុន្តែជាសំណង់បានសាងសង់ដោយផ្ចិតផ្ចង់បំផុត ចំណាយកម្លាំងនិងទ្រព្យច្រើនបំផុត។ ផ្សេងដទៃជាមួយនឹងប្រាង្គតម្កល់សពព្រះមហាក្សត្រ នៃរាជការង្វៀន (Nguyen) មុនៗ តែងបានកសាងតាមរចនាបថ និងបច្ចេកទេសប្រពៃណី ចំណែកប្រាង្គតម្កល់សពព្រះមហាក្សត្រ ខាយឌិញ (Khai Dinh) បានកសាងតាមបែបសម័យថ្មី សាងដោយស៊ីម៉ង់ ដែកថែប ជាដើម។ល។ និងគ្រឿងកម្រ ដែលបានកម្មង់ទិញមកពីប្រទេសបារាំង ចិន និងជប៉ុន។ ម្យ៉ាង ចំណុចពិសេស ដែលបង្កើតជាតម្លៃដោយឡែក នៃប្រាង្គតម្កល់សពព្រះមហាក្សត្រខាយឌិញ (Khai Dinh) គឺចំណែកខាងក្នុងវិមាន ជាទីកន្លែងដែលមានសិល្បៈដាំប៉សឺឡែន សម្តែងរចនាសម្រេចដល់កម្រិតវិចិត្រប្រណីត គ្មានពីរ។ ប្រសិនបើខាងក្រៅមានរូបរាងសំណង់ស្កឹមស្កៃ ស្តុកស្តម្ភ បានសាងដោយស៊ីម៉ង់ ដែកថែបជាមួយនឹងតុងពណ៌ស តាមបែបរចនាបថលោកខាងលិច តែផ្ទុយទៅវិញ ខាងក្នុងគ្រឿងសង្ហារិម អ្នកទស្សនាឃើញពិតជារន្ធិតអារម្មណ៍ជាមួយនឹងសម្រស់ស្អាតឆើតឆាយ ប្រកបទៅដោយពណ៌សម្បុរ និងរូបគំនូររាប់រយផ្ទាំង ក្បាច់ចម្លាក់ប្រណីត បានសាងដោយបន្ទះបំណែកតូច នៃប៉សឺឡែននិងកញ្ចក់ពណ៌រាប់ពាន់។ តាមរយៈថ្វីដៃនៃសិប្បករស្រុកហ្វេ អំបែងប៉សឺឡែន កញ្ចក់ពណ៌ បានមកពីចាន ទៀប ថូ ពីង ក្រឡជាដើម។ល។ បានកាត់ខាត់យ៉ាងប្រុងប្រយត្ន ផ្សំទៅជារូបគំនូរ ផ្ទាំងក្បាច់រចនា រូបបក្សី ផ្កា សព្វសត្វជាដើម។ល។ ស្អាតអស្ចារ្យ យោងតាមប្រវត្តិខុងជឺ តាវនិយម ពុទ្ធសាសនា និងទម្រង់ប្រជាប្រិយ។ ប្រការចំណាប់អារម្មណ៍ គឺទោះបីបានដាំដោយវត្ថុធាតុរឹង ដូចប៉សឺឡែននិងកញ្ចក់ ប៉ុន្តែដោយបច្ចេកទេសផ្សំពណ៌ជំនាញ ផ្អែកលើតុងពណ៌ចម្បងរួមមាន៖ ពណ៌ស លឿង ប្រផេះ បៃតង ខៀវជាំ និងពណ៌ស្វាយ ដូច្នេះបន្ទះតុបតែងមើលទៅមានភាពស្រទន់ រស់រវើក ដូចជាផ្ទាំងគំនូរពណ៌។ ទិដ្ឋភាពផ្ទាល់មួយ នៃបរិយាកាសខាងក្នុងលេចធ្លោ ជាមួយនឹងស្លាកស្នាមរចនារាប់ពាន់ ដែលបានដាំដោយប៉សឺឡែន។ រូបថត៖ ថាញហ្វ័រ គំនូរដាំប៉សឺឡែនក្រោមប្រធានបទសព្វសត្វ។ រូបថត៖ ថាញហ្វ័រ ផ្ទាំងក្បាច់ដាំប៉សឺឡែន។ រូបថត៖ ថាញហ្វ័រ ផ្ទាំងចម្លាក់បក្សីជិះពពក។ រូបថត៖ ថាញហ្វ័រ ប្រព័ន្ធក្រឡានៅលើជញ្ជាំង បានតុបតែងដោយសិល្បៈដាំប៉សឺឡែន តាមប្រធានបទផ្សេងៗ។ រូបថត៖ ថាញហ្វ័រ ទិដ្ឋភាពផ្ទាល់នៃក្បាច់លម្អិតរចនាដោយដាំប៉សឺឡែន នៅមុខអាសនៈបូជាព្រះមហាក្សត្រខាយឌិញ (Khai Dinh)។ រូបថត៖ ថាញហ្វ័រ គំនូរនាគដាំដោយប៉សឺឡែន។ រូបថត៖ ថាញហ្វ័រ ពិសេស ក្រៅពីអាសនៈបូជាធំ បានដាំដោយប៉សឺឡែនទាំងស្រុង ខាងក្នុងប្រាង្គតម្កល់សព នៅទាំងមានរនាំងពិតាន បាំងរូបសំណាកព្រះមហាក្សត្រខាយឌិញ (Khai Dinh) ជាស្នាដៃសិល្បៈដាំប៉សឺឡែនដ៏អស្ចារ្យមួយ។ រនាំងពិតាន បានសាងដោយផ្ទាំងបេតុងដែកថែបទាំងស្រុង មានទម្ងន់ជិតមួយតោន ប៉ុន្តែសិល្បៈដាំប៉សឺឡែនដ៏វិចិត្រ បានធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ ដូចជាវត្ថុបានធ្វើឡើងដោយសំពត់ ជាស្នាមខ្ទង់បត់បែនព័ទ្ធពេន ស្រទន់ និងរស់រវើក មើលទៅដូចជាអាចរំញោចរង្គើដោយខ្យល់ប៉ះអញ្ចឹង។ ខាងក្រោមពិតាន គឺរូបសំណាកព្រះមហាក្សត្រខាយឌិញ (Khai Dinh) ធ្វើអំពីស្ពាន់ បានស្មិតដោយបារាំង នៅឆ្នាំ១៩២០ ខាងក្រោមជើងរូបសំណាក គឺទីកន្លែងតម្កល់សពព្រះមហាក្សត្រ។ ឆ្លងកាត់គម្រប់១០០ឆ្នាំ ប្រាង្គតម្កល់សពព្រះមហាក្សត្រ ខាយឌិញ (Khai Dinh) សព្វថ្ងៃនៅរក្សាបានដូចសភាពដើម។ ពិសេស ប្រព័ន្ធរចនាទាំងស្រុង តែងបានដាំដោយប៉សឺឡែន ខាងក្នុងវិមានសព្វថ្ងៃនៅតែស្អាតចែងភ្លឺផ្លេកអាថ៌កំបាំង ដូចជាមុននេះមួយសតវត្សរ៍ ធ្វើឱ្យភ្ញៀវទេសចរមិនអាចណាមិនកោតសរសើរ ចំពោះថ្វីដៃនៃសិប្បករដាំប៉សឺឡែនរាជវាំងហ្វេ៕ អត្ថបទនិងរូបថត៖ ថាញហ្វ័រ
អត្ថបទផ្សេងទៀត លោក Peter Cuong Franklin - វិលត្រឡប់មកវៀតណាម ដើម្បីរៀបរាប់ពីរសជាតិស្រុកកំណើត05/08/2026មិត្តភក្តិជាមួយនឹងវៀតណាមចុងភៅ Peter Cuong Franklin បានវិលត្រឡប់មកប្រទេសវៀតណាមវិញ មិនត្រឹមតែដើម្បីបើកភោជនីយដ្ឋានមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបរាប់រឿងរ៉ាវនៃស្រុកកំណើតតាមរយៈភាសានៃរសជាតិទៀតផង។ បណ្ឌិត លោក Jongsoo Shin - អ្នករួមដំណើរជាមួយគ្រាប់អង្ករវៀតណាម14/07/2026មិត្តភក្តិជាមួយនឹងវៀតណាមChuck Searcy - ស្នាក់នៅដើម្បីយល់ដឹង ស្នាក់នៅដើម្បីក្លាយជាចំណែកមួយនៃប្រទេសវៀតណាម19/06/2026មិត្តភក្តិជាមួយនឹងវៀតណាមស្ពានមេត្រីនៃក្តីស្រឡាញ់របស់គ្រួសារបារាំងមួយ ចំពោះកុមារវៀតណាម31/05/2026មិត្តភក្តិជាមួយនឹងវៀតណាមរូបភាពនៃប្រទេសវៀតណាមនៅអាហ្វ្រិកខាងត្បូង៖ រឿងរ៉ាវតំណភ្ជាប់ឆ្លងព្រំដែន08/05/2026មិត្តភក្តិជាមួយនឹងវៀតណាមរួមគ្នាកសាងអនាគតកុមារវៀតណាម03/05/2026មិត្តភក្តិជាមួយនឹងវៀតណាមមិត្តភក្តិអន្តរជាតិកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍និងទិសដៅថ្មីរបស់វៀតណាម01/05/2026មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត