• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃថា ចក្ខុវិស័យសេដ្ឋកិច្ចវៀតណាមមានភាពភ្លឺស្វាង

គេហទំព័រ fibre2fashion.com (ឥណ្ឌា) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានវាយតម្លៃថា សេដ្ឋកិច្ចរបស់វៀតណាមកំពុងអភិវឌ្ឍន៍ជាមួយនឹងសញ្ញាវិជ្ជមាន។

យោងតាមគេហទំព័រ fibre2fashion.com ក្រុមហ៊ុនផលិតវាយនភណ្ឌនិងកាត់ដេរវៀតណាមកំពុងវិនិយោគលើម៉ាស៊ីនស្វ័យប្រវត្តិ ឌីជីថលភាវូបនីយកម្ម និងការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពក្នុងដំណើរការផលិតកម្ម។ ទន្ទឹមនឹងនេះ វៀតណាមបន្តធ្វើពិពិធកម្មទីផ្សារនាំចេញក្រៅពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ដោយធ្វើអាជីវកម្មទីផ្សារថ្មីនៅអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា។  ជាមួយគ្នានោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្ត្រក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនការនាំចេញផងដែរ។

ដូចគ្នាដែរ គេហទំព័រ financialmiddleeast.com (អេមីរ៉ាតអារ៉ាប់រួម) វាយតម្លៃថា វៀតណាមបន្តជា តំណភ្ជាប់ ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ជាពិសេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់។ ទិន្នផលផលិតកម្មរបស់វៀតណាមបានកើនឡើង ៨,១% នៅឆ្នាំនេះ។ នេះជាសក្ខីភាពដែលបញ្ជាក់ថា វៀតណាមកំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចំណុចភ្លឺនៃវិស័យនាំចូលនាំចេញក្នុងឆ្នាំ ២០២៤

ចំណុចភ្លឺនៃវិស័យនាំចូលនាំចេញក្នុងឆ្នាំ ២០២៤

ទំហំនាំចេញបានកើនឡើងក្នុងកម្រិតខ្ពស់ជាមួយនឹងការងើបឡើងវិញជាវិជ្ជមាននៃក្រុមទំនិញនាំចេញសំខាន់ៗ។

Top