• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយស្វីស លើកច្បាស់ពីការលើកកម្ពស់ទំនាក់ទំនងទៅភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងស្វីស

បន្ទាប់ពីព័ត៌មានដែលថា វៀតណាមនិងស្វីសបានឯកភាពជាគោលការណ៍ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅភាពជាដៃគូគ្រប់ជ្រុងជ្រោយត្រូវបានប្រកាស ប្រព័ន្ធផ្សព្វផ្សាយស្វីសកាលពីថ្ងៃទី ២២ ខែមករានបោះផ្សាយព័ត៌មានយ៉ាងច្បាស់អំពីព្រឹត្តិការណ៍នេះ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជួបសន្ទនាជាមួយប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter។ រូបថត៖ Dương Giang/TTXVN

គេហទំព័រព័ត៌មាន Nau.ch បានដកស្រង់អត្ថបទរបស់ទីភ្នាក់ងារព័ត៌មាន Keystone SDA ដែលមានចំណងជើងថា ស្វីស និងវៀតណាមមានបំណងចង់បង្កើនការសន្ទនា។ យោងតាមអត្ថបទនោះ តំណាងក្រសួងការបរទេសនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយស្តីពីគោលបំណងរៀបចំការសន្ទនាជាប្រចាំនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ។ ក្នុងជំនួបរវាងប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter និងនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរត្រូវបានចុះហត្ថលេខា។

ទន្ទឹមនឹងនោះ កាសែត Blick ចុះផ្សាយក្នុងតំបន់និយាយភាសាអាឡឺម៉ង់នៃប្រទេសស្វីសបានរាយការណ៍ថា ទំនាក់ទំនងវៀតណាម-ស្វីសនាពេលថ្មីៗនេះមានការអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យនយោបាយការទូត ពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល។

នៅលើបណ្តាញសង្គម X ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter ក៏បានប្រកាសយ៉ាងទូលំទូលាយអំពីខ្លឹមសារនៃកិច្ចប្រជុំការងារនៅថ្ងៃទី ២១ ខែមករា។ យោងតាមលោកស្រី Karin Keller-Sutter វាជាថ្ងៃធ្វើការទ្វេភាគីប្រកបដោយប្រសិទ្ធិផាព ជាមួយនឹងការពិភាក្សាដ៏មានតម្លៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមនិងថ្លែងក្នុងសម័យពិភាក្សា អាស៊ាន៖ តភ្ជាប់ដើម្បីបោះជំហានទៅឆ្ងាយ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមនិងថ្លែងក្នុងសម័យពិភាក្សា “អាស៊ាន៖ តភ្ជាប់ដើម្បីបោះជំហានទៅឆ្ងាយ”

នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ច ពិភពលោក (WEF) Davos ២០២៥ (ស្វីស) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សាក្រោម ប្រធានបទ “សមាគមអាស៊ីអាគ្នេយ៍ (អាស៊ាន)៖ តភ្ជាប់ដើម្បីបោះជំហានទៅឆ្ងាយ” ដឹកនាំ ដោយប្រធាន WEF លោក Borge Brende។

Top