បន្ទាប់ពីព័ត៌មានដែលថា វៀតណាមនិងស្វីសបានឯកភាពជាគោលការណ៍ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅភាពជាដៃគូគ្រប់ជ្រុងជ្រោយត្រូវបានប្រកាស ប្រព័ន្ធផ្សព្វផ្សាយស្វីសកាលពីថ្ងៃទី ២២ ខែមករានបោះផ្សាយព័ត៌មានយ៉ាងច្បាស់អំពីព្រឹត្តិការណ៍នេះ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជួបសន្ទនាជាមួយប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter។ រូបថត៖ Dương Giang/TTXVN
គេហទំព័រព័ត៌មាន Nau.ch បានដកស្រង់អត្ថបទរបស់ទីភ្នាក់ងារព័ត៌មាន Keystone SDA ដែលមានចំណងជើងថា “ស្វីស និងវៀតណាមមានបំណងចង់បង្កើនការសន្ទនា”។ យោងតាមអត្ថបទនោះ តំណាងក្រសួងការបរទេសនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយស្តីពីគោលបំណងរៀបចំការសន្ទនាជាប្រចាំនៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ។ ក្នុងជំនួបរវាងប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter និងនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរត្រូវបានចុះហត្ថលេខា។
ទន្ទឹមនឹងនោះ កាសែត Blick ចុះផ្សាយក្នុងតំបន់និយាយភាសាអាឡឺម៉ង់នៃប្រទេសស្វីសបានរាយការណ៍ថា ទំនាក់ទំនងវៀតណាម-ស្វីសនាពេលថ្មីៗនេះមានការអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យនយោបាយការទូត ពាណិជ្ជកម្ម-វិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្តុះបណ្តាល។
នៅលើបណ្តាញសង្គម X ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter ក៏បានប្រកាសយ៉ាងទូលំទូលាយអំពីខ្លឹមសារនៃកិច្ចប្រជុំការងារនៅថ្ងៃទី ២១ ខែមករា។ យោងតាមលោកស្រី Karin Keller-Sutter វាជាថ្ងៃធ្វើការទ្វេភាគីប្រកបដោយប្រសិទ្ធិផាព ជាមួយនឹងការពិភាក្សាដ៏មានតម្លៃ៕