• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីគូរ៉េខាងត្បូងនិងភរិយា អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក តូ ឡឹម និងភរិយា នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ ប្រធានាធិបតីគូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២១-២៤ ខែមេសា ឆ្នាំ ២០២៦។
ប្រធានាធិបតីគូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២១-២៤ ខែមេសា ឆ្នាំ ២០២៦។ រូបថត៖ Tuan Anh/VNA

ទទួលស្វាគមន៍គណៈប្រតិភូ​នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai រួមមាន៖ ប្រធានខុទ្ទកាល័យប្រធាន​រដ្ឋ លោក Le Khanh Hai; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Nguyen Minh Vu; ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក​ Vu Dai Thang; និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក​ Vu Ho។

ដំណើរទស្សនកិច្ចនៅវៀតណាម​របស់លោកប្រធានាធិបតី Lee Jae Myung ត្រូវបានរំពឹងថា មិនត្រឹមតែបន្តសន្ទុះនៃកិច្ចសហប្រតិបត្តិការ​ដែលមាន​លទ្ធផ​ល​ល្អប្រសើរជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីនាំទំនាក់ទំនងវៀតណាម-កូរ៉េ​ខាងត្បូង​ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់​ស្តែង​និង​ទូលំទូលាយជាង ដោយ​ពង្រឹង​ចំណង​មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕​

តាម vovworld.vn/km-KH

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក មូសា ហេបេត (Musa Heybet)។

Top