ព័ត៌មាន ប្រធានសភាតំណាងរាស្ត្រឆែកកោតសរសើរចំពោះស្មារតីសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍វៀតណាមទៅក្នុងសង្គមឆែក 04/10/2026 លោកបានទទួលស្គាល់ការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាម ការឲ្យតម្លៃដល់ការវិនិយោគលើការអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងការធ្វើសមាហរណកម្មបានយ៉ាងល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី។ ប្រធានសភាតំណាងរាស្ត្រឆែកលោក Tomio Okamura បានកោតសរសើរ ចំពោះដំណើរការធ្វើសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍ជនវៀតណាម។ (រូបថត៖ VNA)កាលពីថ្ងៃទី ៣ ខែតុលា ប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋឆែក លោក Tomio Okamura រួមជាមួយគណៈប្រតិភូនៃសភាតំណាងរាស្ត្រឆែក បានទៅសាកសួរសុខទុក្ខសហគមន៍ សហគ្រាស និងពាណិជ្ជករខ្នាតតូចជាជនជាតិវៀតណាម នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។ក្នុងជំនួបធ្វើការ លោកប្រធានសភាតំណាងរាស្ត្រ Tomio Okamura បានកោតសរសើរ ចំពោះដំណើរការធ្វើសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍ជនវៀតណាម។ លោកបានទទួលស្គាល់ការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាម ការឲ្យតម្លៃដល់ការវិនិយោគលើការអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងការធ្វើសមាហរណកម្មបានយ៉ាងល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី។ លោកប្រធានសភាតំណាងរាស្ត្រ បានចែករំលែកថា ដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa គឺមានគោលបំណងចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីសហគមន៍ជនវៀតណាម បញ្ហាដែលពួកគេកំពុងយកចិត្តទុកដាក់ និងវិស័យដែលអាជ្ញាធរមូលដ្ឋានអាចផ្តល់ការគាំទ្រ។ដំណើរទស្សនកិច្ចរបស់លោកប្រធានសភាតំណាងរាស្ត្រ Tomio Okamura គឺជាការទទួលស្គាល់ចំពោះការរួមចំណែកផ្នែកសេដ្ឋកិច្ច និងវប្បធម៌របស់សហគមន៍ជនវៀតណាម ព្រមទាំង រួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម និងសាធារណរដ្ឋឆែក៕ តាម vovworld.vn/km-KH Tags:សាធារណរដ្ឋឆែកសហគមន៍ជនវៀតណាម

លោកបានទទួលស្គាល់ការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាម ការឲ្យតម្លៃដល់ការវិនិយោគលើការអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងការធ្វើសមាហរណកម្មបានយ៉ាងល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី។ ប្រធានសភាតំណាងរាស្ត្រឆែកលោក Tomio Okamura បានកោតសរសើរ ចំពោះដំណើរការធ្វើសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍ជនវៀតណាម។ (រូបថត៖ VNA)កាលពីថ្ងៃទី ៣ ខែតុលា ប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋឆែក លោក Tomio Okamura រួមជាមួយគណៈប្រតិភូនៃសភាតំណាងរាស្ត្រឆែក បានទៅសាកសួរសុខទុក្ខសហគមន៍ សហគ្រាស និងពាណិជ្ជករខ្នាតតូចជាជនជាតិវៀតណាម នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។ក្នុងជំនួបធ្វើការ លោកប្រធានសភាតំណាងរាស្ត្រ Tomio Okamura បានកោតសរសើរ ចំពោះដំណើរការធ្វើសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍ជនវៀតណាម។ លោកបានទទួលស្គាល់ការខិតខំប្រឹងប្រែង ភាពឧស្សាហ៍ព្យាយាម ការឲ្យតម្លៃដល់ការវិនិយោគលើការអប់រំសម្រាប់យុវជនជំនាន់ក្រោយ និងការធ្វើសមាហរណកម្មបានយ៉ាងល្អទៅក្នុងសង្គមនៃប្រទេសសាម៉ី។ លោកប្រធានសភាតំណាងរាស្ត្រ បានចែករំលែកថា ដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa គឺមានគោលបំណងចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីសហគមន៍ជនវៀតណាម បញ្ហាដែលពួកគេកំពុងយកចិត្តទុកដាក់ និងវិស័យដែលអាជ្ញាធរមូលដ្ឋានអាចផ្តល់ការគាំទ្រ។ដំណើរទស្សនកិច្ចរបស់លោកប្រធានសភាតំណាងរាស្ត្រ Tomio Okamura គឺជាការទទួលស្គាល់ចំពោះការរួមចំណែកផ្នែកសេដ្ឋកិច្ច និងវប្បធម៌របស់សហគមន៍ជនវៀតណាម ព្រមទាំង រួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម និងសាធារណរដ្ឋឆែក៕
អត្ថបទផ្សេងទៀត អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍24/10/2026ព័ត៌មានដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៉ូឡូញ លោក Donald Tusk បានមកដល់ទីក្រុងដាណាំង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម24/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ចែករំលែកសារចំនួនបីនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជវង្ស Egmont (បែលហ្ស៊ិក)24/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមអញ្ជើញជួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបសហព័ន្ធបែលហ្ស៊ិក24/10/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្វីលីព នៃប្រទេសបែលហ្ស៊ិក24/10/2026ព័ត៌មានដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ23/10/2026ព័ត៌មានវៀតណាមនិងសហរដ្ឋអាមេរិកសហការគ្នាក្នុងការទាញយកឯកសាររាប់លានទំព័រ ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី23/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត