• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិនចូលជួបសម្តែងការគួរសមជាមួយសម្តេចប៉ាប Leo XIV

ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី នាថ្ងៃទី១១ ខែមេសា (ម៉ោងក្នុងស្រុក) នៅបុរីវ៉ាទីកង់ ប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិនបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចប៉ាប Leo XIV។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់​ មិន និងសម្តេចប៉ាប ឡេអូ ទី១៤ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន បានវាយតម្លៃខ្ពស់ចំពោះសាររបស់សម្តេចប៉ាបអំពីសន្តិភាព និងការរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់សន្តិភាព យុត្តិធម៌សង្គម ការការពារបរិស្ថាន និងការយកចិត្តទុកដាក់ចំពោះជនក្រីក្រ ដោយបញ្ជាក់ថា តម្លៃទាំងនេះគឺស្រដៀងគ្នាទាំងស្រុងទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជន វៀតណាមក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ។

លោកប្រធានរដ្ឋសភាបានសម្តែងក្តីសង្ឃឹមថា សម្តេចប៉ាប និងបុរីវ៉ាទីកង់នឹងបន្តយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀតនូវទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយមានគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងសម្តេចប៉ាបទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននិងគណៈប្រតិភូ ជួបសម្តែងការគួរសមជាមួយសម្តេចប៉ាប ឡេអូ ទី១៤។ (រូបថត៖ VNA)

 

ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន បានអះអាងថា វៀតណាមតែងតែបង្កើតលក្ខខណ្ឌទាំងអស់សម្រាប់ជនរួមជាតិកាតូលិកឱ្យរស់នៅបានល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌។ លើសពីនេះ រដ្ឋសភាវៀតណាមកំពុងកែលម្អប្រព័ន្ធច្បាប់ឥតឈប់ឈរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាសនា រួមទាំងសាសនាកាតូលិក ដើម្បីដំណើរការ និងអភិវឌ្ឍស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។

សម្តេចប៉ាប Leo XIV បានសម្តែងបំណងប្រាថ្នាចង់ឲ្យភាគីទាំងពីពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរនិងទំនាក់ទំនង ដើម្បីពង្រឹងទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់ឲ្យអភិវឌ្ឍន៍កាន់តែជ្រាលជ្រៅជាង ដោយបំពេញតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមរបស់សហគមន៍កាតូលិក។

នៅថ្ងៃដដែល ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានជួបជាមួយលោក Cardinal Pietro Parolin នាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់។ លោកប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ និងអនុវត្តយន្តការកិច្ចប្រជុំក្រុមការងាររួមប្រកបដោយប្រសិទ្ធភាព។ តំណាងបុរីវ៉ាទីកង់ប្រចាំនៅវៀតណាមគួរតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់៕

តាម vovworld.vn/km-KH

កម្មវិធីសិល្បៈ សំឡេងនៃយុគសម័យថ្មី បើកមហៅស្រពវិទ្យុទូទាំងប្រទេស

កម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បើកមហៅស្រពវិទ្យុទូទាំងប្រទេស

ពិធីបើកមហោស្រពផ្សាយសំឡេងជាតិលើកទី១៧ ដែលមានប្រធានបទ "ផ្សាយសំឡេងសម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព" និងកម្មវិធីសិល្បៈ "សំឡេងនៃយុគសម័យថ្មី" បានទាក់ទាញមនុស្ស និងអ្នកទេសចរប្រមាណ ៥០.០០០នាក់ ហើយបានធ្វើឡើងនាយប់ថ្ងៃទី១១ ខែមេសា នៅទីលាន ៣០/១០ (សង្កាត់ហាឡុង ខេត្តក្វាងនិញ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ។

Top