• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប

នាព្រឹកថ្ងៃទី ៣១ ខែមករា នៅខេត្តដុងថាប លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត រួមជាមួយក្រុមការងារ បានជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១។
លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន ថ្លែងនៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តដុងថាប។ (រូបថត៖ Le Tuyet/VOV)

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានស្នើឱ្យខេត្តដុងថាប បន្តពិនិត្យ បង្កើត ធ្វើបច្ចុប្បន្នភាព និងបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោត ធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្វើការ ឬសិក្សានៅឆ្ងាយពីផ្ទះ ជនពិការ និងមនុស្សចាស់ ជាដើម។ លើសពីនេះ ខេត្តដុងថាប ត្រូវបង្កើនការងារឃោសនា ផ្សព្វផ្សាយព័ត៌មាន លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់អ្នកបោះឆ្នោតក្នុងការចូលរួមក្នុងការបោះឆ្នោត និងលើកទឹកចិត្តអ្នកបោះឆ្នោតទៅបោះឆ្នោតយ៉ាងគ្រប់គ្រាន់។

“ជ្រួតជ្រាប និងអនុវត្តន៍ឲ្យបានពេញលេញនូវសុន្ទរកថាណែនាំសំខាន់ៗរបស់សមមិត្តអគ្គលេខាបក្ស តូ ឡឹម នៅក្នុងសន្និសីទទូទាំងប្រទេសស្តីពីការអនុវត្តការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១ ដោយធានាថា ការបោះឆ្នោតត្រូវបានធ្វើឡើងតាមបែបប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព និងសន្សំសម្ចៃ ជ្រើសរើសបុគ្គលឆ្នើមដែលមានទាំងគុណធម៌និងទេពកោសល្យ សក្តិសមតំណាងឱ្យឆន្ទៈ សេចក្តីប្រាថ្នា និងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់”។

មុននោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារគោលនយោបាយ ប្រជាជនដែលមានស្ថានភាពលំបាក កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ

កាលពីរសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ H&M ដែលជាម៉ាកយីហោសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។

Top