តំណាងសហគមន៍ជនវៀតណាមនៅសិង្ហបុរីទទួលស្វាគមន៍ប្រធានរដ្ឋសភាលោក Tran Thanh Man និងភរិយា (រូបថត៖ VOV)
ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋាន មានវត្តមានរបស់បណ្ឌិត Wan Rizal សមាជិកក្រុមមិត្តភាពសភាអាស៊ីអាគ្នេយ៍សិង្ហបុរី អគ្គនាយកនាយកដ្ឋានអាស៊ីអាគ្នេយ៍ទី២ ក្រសួងការបរទេស Loy Hui Chen និងបុគ្គលិកនៃរដ្ឋសភាសិង្ហបុរី។
ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតលោក Mai Phuoc Dung និងកម្មាភិបាលមួយចំនួននៃស្ថានទូតវៀតណាម ប្រចាំនៅសាធារណរដ្ឋសិង្ហបុរី។ បន្ទាប់ពីមកដល់អាកាសយានដ្ឋាន ប្រធានរដ្ឋសភា លោក Tran Thanh Man និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសិង្ហបុរី អញ្ជើញជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាម អញ្ជើញទស្សនានិងពិភាក្សាជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត វៀតណាមប្រចាំនៅសិង្ហបុរី។
ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសឹង្ហបុរី ប្រធានរដ្ឋសភាលោក Tran Thanh Man នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់របស់សិង្ហបុរីដូចជា៖ ប្រធានរដ្ឋសភាលោក Seah Kian Peng, នាយករដ្ឋមន្ត្រី Lawrence Wong, ប្រធានាធិបតី Tharman Shanmugaratnam; ជួបជាមួយសាជីវកម្មឈានមុខគេរបស់សិង្ហបុរីដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម៕