• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក លឿងគឿង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ

បន្ទាប់ពីបញ្ចប់សកម្មភាពនៅសាធារណរដ្ឋឈីលី នាថ្ងៃទី ១២ វិច្ឆិកាប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ចាប់ពីថ្ងៃទី ១២-១៦ ខែវិច្ឆិកា តបតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោកស្រី Dina Ercilia Boluarte Zegarra។

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប៉េរូ (១៩៩៤-២០២៤) ដែលជាព្រឹត្តិការដ៏សំខាន់ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីចាប់ពីវិស័យនយោបាយ-ការទូតរហូតដល់សេដ្ឋកិច្ច- ពាណិជ្ជកម្ម; នេះជាឱកាសប្រវត្តិសាស្ត្រ និងជាកម្លាំងចលករដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឈីលី ប្រទេសប៉េរូ និងចូលរួមសប្តាហ៍កំពូល APEC ឆ្នាំ ២០២៤។ រូបថត៖ VNA

ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ រួមចំណែកក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យដ៏មានសក្តានុពល ហើយឆ្ពោះទៅរកការនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top