មុននោះ នាព្រឹកថ្ងៃទី៨ ខែសីហា ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្តាលនៃចលនារំដោះប្រជាជនអង់ហ្គោឡា (MPLA) កាន់អំណាច និងជួបធ្វើការជាមួយអនុប្រធាន MPLA លោកស្រី Mara Quiosa។ នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណ រដ្ឋអង់ហ្គោឡា លោកប្រធានរដ្ឋលឿង គឿង និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធា អង់ហ្គោឡា។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ លឿង គឿង ទៅកាន់ប្រទេស អង់ហ្គោឡា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ ទទួលបានការយកចិត្តទុកដាក់ជាពិសេសពីទីភ្នាក់ងារសារព័ត៌មានធំៗ របស់អង់ហ្គោ ឡា។ សារព័ត៌មាន Jornal de Angola ទីភ្នាក់ងារសារព័ត៌មានជាតិ ANGOP និងបណ្តាញវិទ្យុនិងទូរទស្សន៍មួយចំនួន សុទ្ធតែបានរាយការណ៍អំពីព្រឹត្តិការ ណ៍នេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចក្នុងបរិបទនៃខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាមនិងអង់ហ្គោឡា (១២ វិច្ឆិកា ១៩៧៥-១២ វិច្ឆិការ ២០២៥) ព្រមទាំងលើកសរសើរសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌៕