នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់តំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ត ឧត្តរមានជ័យ ដើម្បីលើកទឹកចិត្តដល់លងទ័ពនិងប្រជាជននៅទីនេះ។
ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រភព៖ Facebook
នេះជាលើកទីមួយហើយ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅតំបន់ព្រំដែនជាប់ប្រទេសថៃ ចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី ២៨ ឧសភា រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលបណ្តាលឲ្យភាពតានតឹងទ្វេភាគីកាន់តែកើនឡើង និងមិនមានសញ្ញានៃការបន្ធូរកម្តៅនោះទេ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយមន្ត្រីការពារជាតិ និងមេបញ្ជាការយោធានៅទីបញ្ជាការស្រាលទិសទី៣ ដែលឈរជើងក្នុងតំបន់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម