• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung អញ្ជើញបំពេញទស្សនកិច្ចការងារនៅសិង្ហបុរី

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែមករា លោក Le Hoai Trung ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី និងបានថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនា S.Rajaratnam Dialogue 2025 (SRED ២០២៥ ដោយវិទ្យាស្ថានស្ថាវជ្រាវអាស៊ីអាគ្លេយ៍ Yousof Ishak (ISEAS) រៀបចំឡើង។
រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមលោក Le Hoai Trung អញើញថ្លែងមតិនៅកិច្ចសន្ទនា SRED ២០២៥ (រូបថត៖ Le Duong/TTXVN)

ក្នុងដំណើរទស្សនកិច្ចនេះ លោក Le Hoai Trung បានចូលជួបសម្តែងការគួរសមជាមួយអតីតនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី Lee Hsien Loong ដែលជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសកម្មភាពប្រជាជន (PAP) ដែលកំពុងកាន់អំណាចផងដែរ។ ជួបជាមួយឧបការីអគ្គលេខាធិការ និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក Chan Chun Sing; ជួបធ្វើការជាមួយរដ្ឋមន្ត្រីការបរទេស Vivian Balakrishnan; ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន Temasek Group លោក Lim Boon Heng នាយកប្រតិបត្តិមូលនិធិ Temasek លោក Ng Boon Heong ជាដើម។ គណៈប្រតិភូក៏បានដាក់កម្រងផ្កានៅវិមានហូជីមិញ ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច និងវប្បធម៌មួយចំនួន និងបានពិភាក្សាជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំប្រទេសសិង្ហបុរី។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអតីតនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី លោក Lee Hsien Loong (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សិង្ហបុរី លោក Le Hoai Trung ប្រធានគណៈកម្មាការកិច្ចការបរទេសមជ្ឈិមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាម សិង្ហបុរីនិងរួមទាំងកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស កម្មវិធីសហប្រតិបត្តិការ ក៏ដូចជាការសម្របសម្រួលក្នុងបញ្ហាអន្តរជាតិ។ វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់បន្តជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានចូលជួបសម្តែងការគួរសមជាមួយឧបការីអគ្គលេខាធិការ PAP លោក Chan Chun Sing (រូបថត៖ TTXVN)

ថ្លែងមតិនៅ “កិច្ចសន្ទនា S. Rajaratnam” លោក Le Hoai Trung បានពិភាក្សាអំពីសមិទ្ធិផលសំខាន់ៗរបស់វៀតណាមបន្ទាប់ពី ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី គោលនយោបាយការបរទេសរបស់វៀតណាម និងគោលដៅអភិវឌ្ឍន៍រយៈពេលវែងក្នុងយុគសម័យថ្មីរបស់វៀតណាម ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខដើម្បីភាពសម្បូរធូធារនិងវិបុលភាពរបស់ប្រជាជនវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top