• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសអាស៊ីអាគ្នេយ៍ឆ្លើយតបជាបន្ទាន់ចំពោះជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលនិងអ៊ីរ៉ង់

បន្ទាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើគោលដៅ នៅក្នុងប្រទេសអ៊ីរ៉ង់ នាថ្ងៃទី ២៨ ខែកុម្ភៈ ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះមានថៃ សិង្ហបុរី និងម៉ាឡេស៊ី បានចាត់វិធានការភ្លាមៗ ដើម្បីការពារពលរដ្ឋរបស់ខ្លួន និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថិរភាពនៃសណ្តាប់ធ្នាប់ពិភពលោក។

រូបភាព៖ ក្រសួងការបរទេសថៃ
 

នៅក្នុងប្រទេសថៃ ក្រសួងការបរទេសនៃប្រទេសនេះបានអនុវត្តន៍វិធានការបន្ទាន់ជាបន្តបន្ទាប់ ដោយបង្កើត "បន្ទប់ War Room" ភ្លាមៗដើម្បីតាមដាន និងវាយតម្លៃស្ថានភាព ២៤/៧។ រដ្ឋាភិបាលថៃកំពុងរក្សាទំនាក់ទំនងជាមួយស្ថានទូតនានានៅក្នុងតំបន់ ដើម្បីចេញការព្រមាន និងការណែនាំដល់ពលរដ្ឋជាបន្ទាន់។ ក្រៅពីការបង្កើតខ្សែទូរស័ព្ទបន្ទាន់សម្រាប់គ្រាអាសន្ន ប្រទេសថៃក៏បានរៀបចំផែនការជម្លៀស និងណែនាំពលរដ្ឋឱ្យពិចារណាដោយប្រុងប្រយ័ត្នអំពីការធ្វើដំណើរទៅកាន់តំបន់ទាំងនេះ ប្រសិនបើគ្មានការងារចាំបាច់។

អាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី (រូបភាព៖ TODAY)

 

រដ្ឋាភិបាលសិង្ហបុរីបានចេញសេចក្តីណែនាំសន្តិសុខយ៉ាងតឹងរ៉ឹង ដោយជំរុញឱ្យពលរដ្ឋនៅទីក្រុងដូហា (កាតា) អាប៊ូដាប៊ី (UAE) និងឌូបៃ (UAE) ស្នាក់នៅផ្ទះ ឬនៅកន្លែងសុវត្ថិភាព បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទុះនៅក្នុងតំបន់។ ចាប់តាំងពីម្សិលមិញមក សិង្ហបុរីបានបង្កើនការត្រួតពិនិត្យសន្តិសុខលើអ្នកដំណើរ ទំនិញ និងយានយន្តនៅគ្រប់ច្រកព្រំដែនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដោយសារតែស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (រូបភាព៖ Bernama)

 

ក្នុងពេលជាមួយគ្នានោះ ម៉ាឡេស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសលើទឹកដីអ៊ីរ៉ង់ ក៏ដូចជាការវាយប្រហារតបតវិញ ដែលផ្តោតលើរដ្ឋឈូងសមុទ្រជាច្រើនទៀត។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានហៅវាថាជា «សោកនាដកម្ម» ថ្មីមួយ ខណៈដែលបញ្ហាហ្គាហ្សានៅតែមិនទាន់ដោះស្រាយបាន។ ក្រសួងការបរទេសម៉ាឡេស៊ីបានផ្តល់ខ្សែទូរស័ព្ទបន្ទាន់ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាព្រឹកថ្ងៃទី ១ ខែមីនា នៅតំបន់អនុស្សាវរីយ៍នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង ក្នុងឃុំម៉ុឌឹក ខេត្តក្វាងង៉ាយ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង (១ មីនា ១៩០៦ - ១ មីនា ២០២៦)។ ពិធីនេះរួមមានកម្មវិធីសិល្បៈ ការបញ្ចាំងភាពយន្តឯកសារអំពីជីវិត និងអាជីពរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង និងពិធីរំលឹកជាផ្លូវការ។

Top