• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសទាំងមូលបានជួយឧបត្ថម្ភការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ជិត ១០៦.២០០ ខ្នង

យោងតាមព័ត៌មានរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ បណ្ដាខេត្តក្រុងទូទាំងប្រទេស បានជួយឧបត្ថម្ភការ លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ៥.៥៥០ ខ្នង ដែលនាំឱ្យចំនួនផ្ទះ បណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមត្រូវបានលុបបំបាត់សរុប កើនឡើងចំនួន ១០៦.១៨៩ ខ្នង។
បើកការដ្ឋានសាងសង់ផ្ទះមេត្តាធម៌សម្រាប់គ្រួសារគោលនយោបាយនិងអ្នកមានគុណូបការៈនៅទីក្រុង Can Tho។ (រូបថត៖ Trung Kien/VNA)

រហូតមកដល់ពេលនេះ មូលដ្ឋានចំនួន ៥៨/៦៣ បានបង្កើតគណៈកម្មការដឹកនាំថ្នាក់ខេត្ត។ មូលដ្ឋានចំនួន៥ រួមមានទីក្រុងហាណូយ ហាយហ្វុង ក្វាងនិញ វិញភុក និងបារាគ - វូងតាវ មិនបានបង្កើតគណៈកម្មការដឹកនាំទេ ដោយសារគ្មានផ្ទះបណ្ដោះ អាសន្ន ផ្ទះទ្រុឌទ្រោមទៀតឡើយ សម្រេចបាន ១០០% នៃគោលដៅដែលបាន ដាក់ចេញ។ នាពេលកន្លងមក មូលដ្ឋាននានាបានអនុវត្តន៍កម្មវិធី និងសកម្មភាពប្រកបដោយ ភាពបត់បែន និងច្នៃប្រឌិតជាច្រើន ដើម្បីអនុវត្តន៍កម្មវិធី "រួមគ្នាលុបបំបាត់ផ្ទះបណ្តោះ អាសន្ន និងផ្ទះទ្រុឌទ្រោមក្នុងតំបន់ឆ្នាំ ២០២៥" ដោយខិតខំសម្រេចគម្រោងមុនកាល កំណត់ក្នុងឆ្នាំនេះ។ លោក Ho Quoc Dung លេខាគណៈកម្មាធិការបក្សខេត្ត Binh Dinh បានឲ្យដឹងថា៖

យើងខ្ញុំបានកៀរគរកម្លាំងសរុបនៃប្រព័ន្ធនយោបាយទាំងមូល ដោយរួមជាមួយ ធនធានពីរដ្ឋ ធនធានពីសហគ្រាស ធនធានពីសង្គម ការរួមចំណែកពីអង្គការ និងប្រជា ពលរដ្ឋផងដែរ។ ទាំងអស់គ្នានឹងបើកការសាងសង់ និងសម្រេចការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមសម្រាប់គ្រួសារក្រីក្រ ជិតខ្សែបន្ទាត់ក្រីក្រ ព្រមទាំងកែលម្អលំនៅឋានសម្រាប់គ្រួសារគោលនយោបាយផងដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top