• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះភាពតានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃតី ១៣ ខែមិថុនាបានអំពាវនាវឱ្យទាំងអ៊ីស្រាអែលនិងអ៊ីរ៉ង់ អនុវត្តការអត់ធ្មត់ជាអតិបរមានិងជៀស វាងការធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ខណៈពេលដែលសម្តែង "ការព្រួយបារម្ភជាពិសេស" លើការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរ ចំពេលមានការចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

លទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅតាមដងផ្លូវនៃរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់ (រូបថត៖ REUTERS)

នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ១៣ មិថុនា ក្រសួងការបរទេសរុស្ស៊ីបានសម្តែងការព្រួយបារម្ភជាពិសេសចំពោះការបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយបញ្ជាក់ថា សកម្មភាពយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ រុស្ស៊ីបានអំពាវ​នាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ ដើម្បីជៀសវាងការកើនឡើងភាពតាន​តឹង​។ នៅថ្ងៃដដែល ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Kaja Kallas បានប្រកាសថា ស្ថាន ភាពនៅមជ្ឈិមបូព៌ាមានគ្រោះថ្នាក់ និងបានអំពាវនាវឱ្យមានការអត់ធ្មត់។ លោកស្រីក៏បានសង្កត់ធ្ងន់ថា ការទូតនៅតែជាមធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីកាត់បន្ថយភាពតានតឹង។

ប្រធានសហភាពអាហ្រ្វិក (AU) លោក Mahmoud Ali Youssouf បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើគោលដៅប្រហែល ១០០ កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានអំពាវ នាវឱ្យភាគីទាំងអស់ បញ្ចប់ការប្រឈមមុខដាក់គ្នាជាបន្ទាន់ និងអនុវត្តការអត់ធ្មត់ជាអតិបរមា ដោយសង្កត់ធ្ងន់ថា ការវិវឌ្ឍន៍បច្ចុប្បន្នគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសន្តិភាពអន្តរជាតិ។

ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ លោកបានព្រមានថា ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ។ នេះជាការលើកឡើងដំបូងរបស់មេដឹកនាំអាមេរិកបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារលើក្រុងតេអេរ៉ង់។ លោកប្រធានាធិបតី Donald Trump បាននិយាយថា អ៊ីស្រាអែលមានឧបករណ៍យោធាល្អបំផុត និងគ្រោះថ្នាក់បំផុតជាច្រើននៅក្នុងពិភពលោក ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់វា។ លោកបានព្រមានថា ផលវិបាកនឹងអាក្រក់ជាងអ្វីដែលអ៊ីរ៉ង់បានដឹងឬស្រមៃ ហើយបានសង្កត់ធ្ងន់ថានៅមានពេលវេលាដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាបង្ហូរឈាមនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សន្និសីទអង្គការសហប្រជាជាតិស្តីពីរដ្ឋប៉ាឡេស្ទីនត្រូវបានពន្យារពេល ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

សន្និសីទអង្គការសហប្រជាជាតិស្តីពីរដ្ឋប៉ាឡេស្ទីនត្រូវបានពន្យារពេល ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

សន្និសីទជាន់ខ្ពស់អង្គការសហប្រជាជាតិស្តីពីដំណោះស្រាយរដ្ឋ ពីរសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីនដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ត្រូវបានពន្យារពេលចំពេលមានភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ា។

Top