
លោកគ្រូ កាវកង ចាងហ្វាងរងវិទ្យាល័យលេខ ៤ វ៉ាន់បាន បានឱ្យដឹងថា គ្រូបង្រៀនប្រើប្រាស់វេទិកាបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញ OLM ជាប្រចាំ ១០០% ចាត់ទុកថាជាឧបករណ៍ដ៏មានឥទ្ធិពលឧបត្ថម្ភដល់ការបង្រៀននិងរៀន ប្រគល់មេរៀនឱ្យកូនសិស្សតាមវេទិកាអនឡាញដើម្បីកូនសិស្សហ្វឹកហាត់ក្នុងគោលបំណងកត់ចំណាំចំណេះដឹងបានកាន់តែមធ្យ័តថែមទៀត។
លោក ង្វៀន បាយៀន (ក្រុមប្រជាការពារក្រុង ផាន ស៊ីប៉ាំង ១) មានកូនកំពុងរៀននៅអនុវិទ្យាល័យ ឡេ វ៉ាន់តាម រំភើបចិត្តឱ្យដឹងថា ការរៀនតាមរយៈសិក្ខូបករណ៍ឌីជីថលជួយកូនប្រុសបងកាន់តែមានចំណង់ចំណូលចិត្តថែមទៀតនិងជួយឱ្យការចូលសិក្សារៀនមេរៀនបានកាន់តែងាយស្រួលថែមទៀត។ កូនអាចចូលសិក្សាចំណេះដឹងតាមល្បឿនផ្ទាល់ខ្លួន រំឭកមេរៀនឡើងវិញ ឬបើកទូលាយខ្លឹមសារយ៉ាងងាយស្រួល គ្រូបង្រៀនអាចតាមដានបានដំណើរការវឌ្ឍនភាពដើម្បីទទួលបានការជួយឧបត្ថម្ភទាន់ពេលវេលា សមស្រប។
“សំខាន់បំផុតគឺមិនមែនគ្រាន់តែកំណត់នៅត្រឹមតែក្នុងបរិយាកាសថ្នាក់រៀនប៉ុននោះទេ កូនក៏អាចរៀនគ្រប់ពេលវេលា គ្រប់ទីកន្លែង ទទួលបានប្រភពធនធានសម្បូរបែបតៀតផង ផ្តើមពីនោះ លើកកម្ពស់លទ្ធភាពសិក្សាដោយខ្លួនឯង”។ បង ង្វៀន បាយៀន ចែករំលែកដូច្នេះ។

ដើម្បីសម្រេចបានគោលដៅខាងលើ ខេត្តនឹងវិនិយោគលើការលើកគុណភាពហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍបន្ទប់រៀនកំព្យូទ័រ បន្ទប់ STEM កសាងគំរូ "សាលាឌីជីថល" បណ្តុះបណ្តាល បំប៉នប្រភពធនធានមនុស្សឌីជីថលសម្រាប់កងជួរគ្រូបង្រៀននិងសិស្សសាលា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជីវកម្ម អង្គការបច្ចេកវិទ្យាដើម្បីអនុវត្តបណ្តាដំណោះស្រាយការអប់រំឌីជីថលបន្ថែមជាដើម៕